Month: January 2025

ជនបោកប្រាស់ប្រាក់ពលរដ្ឋចំនួន ៥នាក់ នៅខេត្តតាកែវ ឈ្មោះ វៀក សុភាព ឋានៈជាមន្រ្តីនគរបាលជាតិ និងមានតួនាទីជានាយកសាលានគរបាលភូមិភាគ៣ ខេត្តកំពង់ស្ពឺ នៅមិនទាន់មានពន្លឺណាមួយ ពីស្ថាប័នមហាផ្ទៃ និងក្រសួងយុត្តិធម៌ អនុវត្តចំពោះជនប្រព្រឹត្តខាងលើនោះនៅឡើយទេ

ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បើគិតមកត្រឹមថ្ងៃ៣០ ខែមករា ឆ្នាំ២០២៥ យោងសាលក្រមសំរេច លេខ៧៧ខ របស់សាលាដំបូងខេត្តតាកែវ និងពាក្យបណ្ដឹងដាក់ចូលបន្ថែមទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវហើយបានចេញដីកាកោះហៅជនខាងលើអោយចូលខ្លូនដោះស្រាយ តែជនខាងលើនៅតែមិនព្រមចូលខ្លូនបានត្រឹមអោយមេធាវីជាតំណាង ពលរដ្ឋសំណូមដល់ លោកជំទាវ ពេជ្រ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកលោកជំទាវប្រធាននិងឯកឧត្តមព្រះរាជអាជ្ញាសូមមេត្តាជួយដល់យើងខ្ញុំផង ពលរដ្ឋទាំង ៥ នាក់សូមគោរពជូនឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥…

ឃាត់ខ្លួនក្មេងទំនើង២០នាក់ ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។ កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។ បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

មុខសញ្ញាក្មេងទំនើង០៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំ.នើងចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកា.ប់ចា.ក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។ ជនសង្ស័យក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ ៣-ឈ្មោះ…

កម្លាំងនគរបាលបង្ក្រាបបានក្មេងទំនើង ៥នាក់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាល បានធ្វើការបង្ក្រាបបាននៅយប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅក្នុងបុរីញូវថោន ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ, ដកហូតបានកាំបិតបុ័ងតោ ១ដើម និងបានបញ្ជូនទៅខណ្ឌពោធិ៏សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍នេះបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង ៥នាក់រួមមាន៖ ១៖ ឈ្មោះ គា ផល្លា ភេទ ប្រុស អាយុ…

ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ

ខេត្តតាកែវ: ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះដោយជនជាប់ចោទឋានៈឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្ត្រីនគរបាលជាតិ និងប្រពន្ធឈ្មោះ សេស…

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បុរសចំណាស់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បុរសចំណាស់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឭសម្លេងបុកគ្នាយ៉ាងខ្លាំង លាន់សម្លេងពេញភូមិ ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក៏នាំគ្នារត់សំដៅទៅមើល ក៏ឃើញបុរសវ័យចំណាស់ ម្នាក់ដេកស្លាប់នៅលើផ្លូវ ដោយសភាពរហែកភ្លៅខាងស្តាំ និងរបួសច្រើនកន្លែងទៀត។ ពលរដ្ឋនៅកន្លែងកើតហេតុ បានបន្តថា គេបានឃើញបំណែកម៉ូតូ និងបំពង់ស៊ីម៉ាំង រួមទាំងសម្ភារមួយចំនួនខ្ទាតពេញផ្លូវ ចំណែកម៉ូតូរបស់បុរសរងគ្រោះ ត្រូវបានខ្ទាតទៅបុកផ្ទាំងថ្មម៉ាត…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបជនជាតិកូរ៉េ ដែលសម្លាប់នារីខ្មែរម្នាក់ នៅសណ្ឋាគារហូមឈីក ក្នុងខណ្ឌបឹងកេងកង

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទី នៅចំណុចសណ្ឋាគារ ហូមឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ២១១ ជាន់ទី២ ផ្លូវលេខ២៨២ ភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីឃាតកម្ម កើតឡើងទៅលើជនរងគ្រោះឈ្មោះ យីម ពេជ្រដាលិស ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យឈ្មោះ LEE TAISIK ភេទប្រុស អាយុ…

នគរបាលបង្ហាញមុខ​ជនសង្ស័យ​ ក្មេងទំនើង​ ក្រុមចោរលួច កាប់ប្លន់​ និងប្រើហិង្សាចំនួន ២៩នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ៖​ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៥​ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់​ និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា​ ស្នងការរងនគបាលរាជធានីភ្នំពេញ​ ទទួលផែននគរបាលព្រហ្មទណ្ឌ​ បានឱ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​សហការជាមួយនគរបាល​ នៃអធិការដ្ឋានចំនួន៦​ រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល​ ខណ្ឌច្បារអំពៅ​ ខណ្ឌសែនសុខ​ និងខណ្ឌដូនពេញ​…

មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តព្រូស បណ្តាលឱ្យក្មេងតូចម្នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់

(ភ្នំពេញ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តព្រូស​ ១គ្រឿង បណ្តាលឱ្យក្មេងតូចម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៤ ​ខែមករា ឆ្នាំ២០២៥​ នៅលើមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​ ​។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា​ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើកបររថយន្តតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0331 ដោយថយរថយន្តនោះចេញពីធនាគារមួយកន្លែង ក្បែរទីតាំងកើតហេតុ គោលបំណងយកក្បាលរថយន្តចូលមកក្នុង…

You missed