Category: ព័ត៌មានអន្តរជាតិ

ឆេះឡានតាក់ស៊ីនៅក្រុងបាងកក បណ្ដាលឱ្យរបួស ៥នាក់​ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេត

(ថៃឡង់ដ៍) ៖ រថយន្តឈ្នួល (តាក់ស៊ី) មួយគ្រឿង បានឆាបឆេះនៅលើផ្លូវរាមាទី៩ (Rama IX) ក្នុងរាជធានីបាងកក កាលពីព្រឹកថ្ងៃសៅរ៍ ខែតុលានេះ ដោយបណ្តាលឱ្យមនុស្ស ៥ នាក់រងរបួស រួមទាំងអ្នកបើកបរផងដែរ ។ នេះបើយោងតាមសារព័ត៌មានរបស់ Bangkok Post ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីម៉ោង ៨ និង ១០នាទីព្រឹក នៅជិតស្តុប Premier ផ្លូវស្រ៊ីនការីន (Srinakarin Road) ។…

ខ្យល់ព្យុះទីហ្វុងកំណាចយ៉ាហ្គី បង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងតំបន់ឧស្សាហកម្មយ៉ាងដំណំ នៅក្នុងប្រទេសវៀតណាម

វៀតណាម ៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ យ៉ាហ្គី (Yagi) ជាប្រភេទខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អាស៊ី បានបោកបក់មកលើតំបន់ភាគខាងជើងប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ បង្កឱ្យមានទឹកភ្លៀងធ្លាក់ខ្លំាង នំាឱ្យមានការខូចខាតរោងចក្រ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសនៅក្នុងតំបន់ឧស្សាហកម្មនំាចេញដ៏សំខាន់មួយរបស់ប្រទេស ។ បើផ្អែកតាមទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះ បន្តទៀតថា ស្ថានភាពទឹកភ្លៀងហាក់ថមថយចុះច្រើន បើប្រៀបធៀបកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈអាជ្ញាធរត្រៀមបង្ការគ្រោះទឹកជំនន់ និងរអិលបាក់ដីអាចនឹងកើតមានឡើងបន្តទៀតចេញពីខ្យល់ព្យុះទីហ្វុងដ៏កំណាចមួយនេះ ព្រោះថា រយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកហើយ ដែលគេខកខានបានឃើញសភាពបែបនេះ ។ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខ្យល់ព្យុះយ៉ាហ្គី បានបង្កឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធទូរគមនាគមន៍នៅក្នុងទីក្រុងហាណូយ មិនតែប៉ុណ្ណោះ ដើមឈើជាច្រើនពាន់ដើមរលំបាក់…

Facebook គាំង ១ម៉ោង តើក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន?

កាលពីយប់ថ្ងៃអង្គារទី៥ ខែមីនា Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោក ដោយសារបញ្ហាបច្ចេកទេស ដែលធ្វើឱ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ហើយបើយោងតាមគេហទំព័រ GBN ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg បានធ្លាក់តម្លៃ ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតលុយប្រមាណ ១៨ ពាន់លានដុល្លារ ។ ក្រុមហ៊ុននេះរកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែរថា ចំណូលរបស់ខ្លួនត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ…

លោកអភិបាលស្រុកដំណាក់ចង្អើរ ចេញលិខិតបំភ្លឺព័ត៌មានក្រោយពេលមានសារព័ត៌មានមួយចំនួនផ្សាយខុសកាពិតព្រោងព្រាតធ្វើអោយប៉ះពាល់សតិអារម្មណ៍ដល់ស្រុក លោកបានអោយSTDដឹងថា លោកមិនហ៊ានបំពានប្រសាសន៍របស់សម្ដេចសូម្បីតែមួយមីលីម៉ែត្រគឺអនុវត្តយ៉ាងតឹងរឹង ស្ដីអំពីអនុក្រឹត្យកាត់ដីជូនលោកអ៊ុក ត្រេវ ត្រង់ថាលោក អ៊ុក ត្រេវ បានផ្លង់ហើយលក់អោយអ្នកបន្តទៀតជាសិទ្ធរបស់គេទេ មិនអាចហាមឃាត់បានទេ សូមអ្នកសារព័ត៌មានមេត្តាជ្រាប ៕ លោកប្រធានមន្ទីរសុរិយោដីលោកបានចេញសេចក្ថ៊បំភ្លឺយ៉ាងចកបាស់ៗថា ទាក់ទិននិងការផ្ទេរសិទ្ធវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដីទំហំ765000ម៉ែត្រការេមកចៅ ដូម៉ានេត្រ គឺ ឈ្មោះ អ៊ុក ត្រេវ បានផ្ដិតមេដៃ លើឯកសារ ទិញលក់នៅចំពោះមុខមន្ត្រីជំនាញ ពិតប្រាកដ ព្រមទាំងមានឯកសារយោងគ្រប់គ្រាន់ស្រមតាមនិតិវិធីសេវាសុរិយោដី ទើបមន្ទីរអាចចុះបញ្ជីបន្តបាន៕ លោកអ៊ុក ត្រេវ ក្រោយពេលបែកសារសំលេង នៅថ្ងៃទី1/12/23…

ហានិភ័​យដែលអា​មេរិកធុញទ្រាន់ នឹ​ងជម្លោះអ៊ុ​យក្រែន

ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណា​នៅ​អាមេរិក​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​៤​ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។…

You missed