Month: December 2024

កម្ពុជា បណ្តេញជនជាតិវៀតណាមចំនួន ២៥នាក់ ​តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត

(ស្វាយរៀង) ៖ ជនជាតិវៀតណាមចំនួនជិត ៣០នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។ យោងតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី ២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។ ប្រភពបានឱ្យដឹងថា ពាក់ព័ន្ធករណីបណ្តេញជនជាតិវៀតណាមទាំង ២៤នាក់ខាងលើ គឺសមត្ថកិច្ចជំនាញបានឃាត់នាពេលកន្លងមក ខណៈដែលជនជាតិវៀតទាំងនោះ លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។…

កម្លាំងនគរបាលខណ្ឌកំបូល បង្ហាញមុខក្មេងទំនើង៧នាក់មុនបញ្ជូនទៅតុលាការ ក្រោយកាប់បំផ្លាញម៉ូតូអ្នកដទៃ

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខក្មេងទំនើងមួយក្រុមចំនួន៧នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងចំណោមបក្ខពួក៨នាក់ ក្រោយពួកគេកាប់បំផ្លាញម៉ូតូអ្នកដទៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចហាងកាហ្វេយីហោ (520) ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល។ ក្មេងទំនើងទាំង៧នាក់ ដែលត្រូវបានបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រួមមាន ទី១៖ឈ្មោះ តែម…

អធិការនគរបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទើបឡើងកាន់តំណែង ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

(កំពង់ឆ្នាំង) ៖ អធិការស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលទើបនឹងតែងតាំងជាអធិការនគរបាលស្រុក បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ ដែលករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងព្រឹក ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដង ស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ណែម សេត អាយុ ៥៤ឆ្នាំ ទើបតែងតាំងតំណែងជាអធិការនគរបាលស្រុកជលគីរី លោកអធិការរូបនេះមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួន

(ស្វាយរៀង) ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ ។ ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ…

កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ដេញបង្ក្រាបរថយន្តសង្ស័យក្រុមចាប់ជំរិតចេញពីក្រុងបាវិត ហើយឈានដល់ការផ្ទុះអាវុធនៅចំណុចកអណ្តើក ខេត្តព្រៃវែង បណ្តាលឱ្យបុរសម្នាក់រងរបួស

(ព្រៃវែង) ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានដេញឡានសង្ស័យជាក្រុមចាប់ជំរិតដែលបង្កដោយជនជាតិចិនចេញពីក្រុងបាវិត ខេត្តស្វាយរៀង ហើយពេលមកដល់ផ្លូវជាតិលេខ១ ចំណុចកអណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក៏ឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវបុរសម្នាក់នៅក្បែរកន្លើតហេតុរងរបួស។ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ពេលមកដល់ចំណុចកើតហេតុនោះ និងក្រោយទទួលបានព័ត៌មានថា រថយន្តស្តារិចខាងលើនេះជារថយនុ្តក្រុមជនល្មើស, កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានកាក់ ពីមុខពីក្រោយ តែរថយន្តរបស់ជនរងគ្រោះមិនព្រមឈប់ក៏បើកគេច ស្រាប់តែនគរបាលដែលជិះឡានកាក់ខាងក្រោយ ចុះពីឡានបាញ់ចូលរថយន្តជនរងគ្រោះ បណ្តាលឲ្យគ្រាប់កាំភ្លើងធ្លាយចំបុរស ដែលនៅក្បែរកន្លែង បណ្តាលឲ្យរងរបួស។ សម្រាប់ករណីនេះ ត្រូវបានគេចែកចាយព្រោងព្រាតនៅតាមបណ្តាញសង្គម…

ចាប់ខ្លួនថៅកែហាងខារ៉ាអូខេម្នាក់ នៅខេត្តកំពង់ស្ពឺ បញ្ជូនទៅតុលាការ ក្រោយរកឃើញគ្រឿងញៀនជាច្រើនកញ្ចប់

(កំពង់ស្ពឺ) ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់ហាងខារ៉ាអូខេយីហោ (បុប្ផាទិព្វ) ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយសង្ស័យថា បានចែកចាយ និងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៦៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤…

អនុវត្តបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី! ចាប់ខ្លួនក្មេងទំនើង ៥នាក់ និងបន្តតាមចាប់ ៥នាក់ទៀត ដែលដេញកាប់គេ នៅស្រុកសន្ទុក ខេត្តកំពង់ធំ

(កំពង់ធំ)៖ កម្លាំងស្នងការនគរបាលខេត្តកំពង់ធំ បានចាប់ខ្លួនក្មេងទំនើងបាន៥នាក់ និងបន្តតាមចាប់បក្សពួក ៥នាក់ទៀត ដែលកំពុងរត់គេចខ្លួននៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បន្ទាប់ពីដេញកាប់គេ។ នេះគឺជាការអនុវត្តតាមបទបញ្ជាក្តៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានឲ្យដឹងថា វេលាម៉ោង១៦៖៣០នាទី នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងចំនួន១០នាក់ បានមានទំនាស់ពាក្យសម្តីគ្នាជាមួយឈ្មោះ ហេង ទ្រី…

សមត្ថកិច្ចខេត្តស្វាយរៀង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមន្ដ្រីឥណទាន ករណីវាយសម្លាប់នារីគម្នាក់ នៅស្រុកស្វាយទាប​

(ស្វាយរៀង) ៖ បុរស​ម្នាក់ មានមុខរបរជាមន្រ្តីឥណទាន ត្រូវបានសមត្ថកិច្ចខេត្តស្វាយរៀង ស្រាវជ្រាវ និងធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពវាយនារីជាមនុស្សគម្នាក់ស្លាប់ ទម្លាក់ចូលប្រឡាយទឹក បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ករណីខាងលើកើតឡើងកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨៖៣០នាទី បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលសំបួរ បានទទួលព័ត៌មានពីឈ្មោះ ពិន ណាក់ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរមេភូមិ បានរាយការណ៍មកថា មានករណីមនុស្សដេកស្លាប់ក្នុងទឹកប្រឡាយ ស្ថិតក្នុងភូមិព្រៃទទឹង…

កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើងប្រដាប់ដោយកាំបិតផ្គាក់ ចំនួន ៥នាក់ នៅស្រុកភ្នំស្រួច

(កំពង់ស្ពឺ) ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតផ្គាក់ ចំនួន ៥នាក់ នៅស្រុកភ្នំស្រួច ដែលរត់ដេញកាប់ប្រហារគ្នា ។ បន្ទាប់ពីឃើញវីដេអូរត់ដេញកាប់គ្នានៅតាមបណ្ដាញសង្គ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុក ដើម្បីស្រាវជ្រាវបង្ក្រាប ។…

មន្ត្រីជំនាញបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដុតបំផ្លាញសាច់មង ប្រវែង ៥.៨០០ម៉ែត្រ ឡុកចំនួន ៧គ្រឿង និងលែងត្រីចម្រុះ ២.៥០០គីឡូក្រាម

(បាត់ដំបង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ កម្លាំងយោធភូមិភាគទី៥ និងកម្លាំងមន្ទីរអធិការកិច្ច សរុប ៤៥នាក់ កាណូត​ស្មាច់ ១២គ្រឿង បានចុះធ្វើការពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងបីផ្សេងគ្នា ក្នុងតំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ​២ ស្ថិតក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង រួមមាន៖ *ទីតាំងទី១ នៅចំណុចបឹងប្រា ដែលជាលទ្ធផលមន្ត្រីជំនាញរឹបអូសបានសាច់មង…

You missed