សមត្ថកិច្ចឃាត់ខ្លួននាយករងសាលាឋមសិក្សាម្នាក់ ករណីរំលោភកូនសិស្សរហូតបានសម្រេច ១៣ដង ជាថ្នូរនឹងពិន្ទុល្អ ចំណាត់ថ្នាក់ខ្ពស់
(បន្ទាយមានជ័យ) ៖ នាយករងសាលាបឋមសិក្សាថ្មពួកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីរំលោភក្មេងស្រីសិស្សសាលា អាយុ ១២ ឆ្នាំ បានសម្រេចរហូតដល់ ១៣ ដង ជាថ្នូរនឹងការដាក់ពិន្ទុល្អ ចំណាត់ខ្ពស់ និងឱ្យជាប្រាក់ ចំនួន ០៩ ម៉ឺនរៀល ។ លោកវរសេនីយ៍ទោ ឈឿន គឹមឈុន អធិការនគរបាលស្រុកថ្មពួក បានឱ្យដឹងថា ពិតជាបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មន្ត សុមិត្ត…