ព័ត៌មានសន្តិសុខសង្គម

ទីតាំងផលិតបារី មិនច្បាស់ម៉ាកសញ្ញា ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ នៅជាចម្ងល់ដល់អ្នកតាមដានសង្គម ឬមានដុំពពកខ្មៅបាំង ?

ដោយ#STD News 24h
ថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

លោកមេភូមិ ថាពលរដ្ឋរបស់គាត់បានធ្វើការនៅក្នុងទីតាំងផលិរបារីខាងលើចំនួន ៤នាក់ គឺគេមិនអោយចេញទេ លោកបានអោយSTD ដឹងថាទីតាំងខាងលើទំហំដីប្រហែល ៧ហិតា គ្រប់គ្រងដែនដោយ ង 70 ដោយឡែកមេការម្នាក់ដែលចាំ យាមបារាស់ស្លៀលខោទាហ៊ានថាទីតាំងនេះជាកន្លែង ង 70 ពលរដ្ឋរស់នៅភូមិបុស្សតាផង់អ្នកធ្លាប់ធ្វើការក្នុងទីតាំងផលិតបារីនោះ បានប្រាប់អ្នកកាសែតថាគាត់ធ្វើការមិនបានមួយថ្ងៃផងដោយទ្រាំនិងក្លិនបារីនិងកាវបិទនោះមិនបានទើបសុំគេមកផ្ទះ វិញ គាត់បន្តថាការងាររបស់គាត់ជាអ្នកចាំហែកបារីណាដែលពុម្ភវាយមិនស្អាត ៕
លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញួង ថាសូម្បីតែលោកចៅហ្វាយស្រុកក៌គេមិនអោយចូលដែរ ទោះតែអោយចូលគេមិនអោយដើរមើលអោយអង្គុយមួយកន្លៃង លោកជំទប់ទីមួយឃុំត្រពាំងក្រញូង ថាសូម្បីតែមេឃុំ និងចៅហ្វាយស្រុក លោក កៅ វគ្គសែល ក៌គេមិនអោយចូលដែរ បានចូលតែមន្ទីរឧស្សាហកម្មតែប៉ុណ្ណោះ

លោក កៅ វគ្គសែល ថាមិនមេនកន្លែង ផលិតបារីទេ លោកអភិបាលខេត្តតាកែវ បានបញ្ជាឲ្យលោកចុះទៅពិនិត្យមើលជាមួយនឹងមន្ទីរជំនាញឃើញថាទីតាំងខាងលើគ្រាន់តែរៀបចំផ្ទេរោងចក្រមកពីណានោះបានហើយរវល់តិច ។

ប្រសាសន៍របស់លោកអភិបាលស្រុកផ្ទុយនិងការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន ភូមិឃុំ ប្រជាពលរដ្ឋដែលធ្លាប់ធ្វើការក្នុងរោងផលិតបារី នៅភូមិឃុំខាងលើ លើកឡើងច្បាស់ៗថាទីតាំងខាងលើពិតជាកន្លែងផលិតបារី ពិតប្រាកដមែន គេសង្កេតឃើញមានរថយន្តកុងទីន័រចេញចូលពេលយប់ជ្រៅ ៕ រងចាំវគ្គបន្ត!!

Leave a Reply

Your email address will not be published. Required fields are marked *