(កំពង់ស្ពឺ) ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានការចង្អុលលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងល្បាតមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងព្រៃ ស្ថិតក្នុងភូមិពោធិ៍កណ្ដាល ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យមានឈ្មោះ ស៊ន ស្វិត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិច្រនាងចាស់ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ដោយចាប់យកវត្ថុតាងបានរួមមាន៖ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៨កញ្ចប់ ទម្ងន់០.៨១ ក្រាម,ដបថ្នាំទឹក ចំនួន ០១ដប,ថង់ច្រក និងឧបករណ៍ប្រើប្រាស់មួយចំនួន,ជំពាមកៅស៊ូចំនួន០២ និងកាំបិតផ្គាក់ចំនួន ០២ដើម។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕