ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំង ចាប់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ឈឺន ជីន ឬឈឺន ជីម ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានផ្ទះជួល ម្តុំទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ចាម 1AC-9949 កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖០២នាទីទាបភ្លឺ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ បាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី​ ៕ […]

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ

(ខេត្តតាកែវ) ៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកស្នងការរង ផែនការងារធនធានមនុស្ស លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកនាយ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកនាយ នាយរងការិយាល័យបុគ្គលិក លោកនាយផ្នែក នាយរងផ្នែក និងមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់-កម្រិតស្រាល ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលយុត្តិធម៌ ត្រូវតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាចាស់ ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវក្តាប់មុខសញ្ញាឱ្យបានទាំងមានដីកា អត់ដីកា និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ ។ ពង្រឹងវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខៈ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ រក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការងារគ្រប់គ្រងលើបញ្ជីវត្តមានដើម្បីធានាប្រសិទ្ធភាពការងារជំនាញប្រចាំថ្ងៃ បន្តផ្តល់សេវាសាធារណៈជាប្រចាំជូនបងប្អូនប្រជាពលរដ្ឋតាមតម្រូវការឱ្យបានទាន់ពេលវេលាផងដែរ ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ដល់កងកម្លាំងនគរបាលក្រោមឱវាទ

(បន្ទាយមានជ័យ) ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រជុំបន្ទាន់មួយដល់កងកម្លាំង ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ការពារ បែកចែកគោលដៅ ដែលបានកំណត់ ការទទួលខុសត្រូវ តាមតួរនាទី ភារកិច្ច ដល់កងកម្លាំងអស់ និងក៏បានណែនាំបន្ថែមដល់កងកម្លាំង​ត្រូវអនុវត្តតាមតួនាទី ភារកិច្ច និងគោរពវិន័យ បទបញ្ជា សំដៅធ្វើយ៉ាងណាការពារសន្តិសុខ​ សុវត្ថិភាព​ ជូនថ្នាក់ដឹកនាំ និងពលរដ្ឋមកចូលរួមឱ្យបានម៉ឺងម៉ាត់បំផុត ៕

ព័ត៌មានសន្តិសុខសង្គម

តុលាការចេញដីកាឃុំខ្លួនក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ក្រោយព្រួតវាយ និងកាប់ជនងគ្រោះបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់

(ភ្នំពេញ) ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ បង្កឡើងដោយក្មេងទំនើង ឈ្មោះក្រុមដើមពោធិ៍ (DP) និងក្រុមបឹងសាឡាងស្នួល (BSL) ដោយចៅក្រមបានចេញដីកាឃុំពួកគេដាក់ពន្ធនាគារ ។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៧៤៩៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារ មរណភាពនៃជនរងគ្រោះ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលមានជនត្រូវចោទមានខ្លួនចំនួន ៩នាក់ ។ គឺ១៖ ឈ្មោះ ឈាង លីហួ ភេទប្រុស អាយុ ១៧ឆ្នាំ ២៖ ឈ្មោះ ខេង សាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ ៣៖ ឈ្មោះ ម៉ែន សិទ្ធិញ្ញាន ភេទប្រុស អាយុ ១៦ឆ្នាំ ៤៖ ឈ្មោះ ហាន់ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ូច ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម។ ជនដៃដល់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី​ នៅ​ត្រង់ចំណុចស្ថានីយ៍ប្រេង​ឥន្ធនៈ​កាល់តិច​ សង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ ដោយកម្លាំងជំនាញនាយកដ្ឋាន ដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​,​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ជនដៃដល់ឈ្មោះ សាន​ សៅ​​ អាយុ៣០ឆ្នាំ​ មុខរបរ​កសិករ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម​ ពាក់ព័ន្ធករណីឃាតកម្ម​បណ្តាល​ឲ្យ​ស្រី្តម្នាក់មិន​ស្គាល់អត្តសញ្ញាណ អាយុប្រហែល​៥០ឆ្នាំ​ ស្លាប់កាលពីថ្ងៃទី២២ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ នៅចំណុចក្រោយ​របង​រោងចក្រ​ ស្កូន​ស៊ូ​ ស្ថិតនៅ​ភូមិ​រវៀង​ ឃុំខ្នុរដំបង​ ស្រុកជេីង​ព្រៃ​ ខេត្ត​កំពង់ចាម។ បច្ចុប្បន្នជនសង្ស័យប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិន ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖០០នាទី ដោយទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន ២នាក់ បានប្រើប្រាស់អាវុធខ្លី ចំនួន ១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចបុរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ ។ ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣នាក់ ។ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ កន្លងទៅ

(ភ្នំពេញ) ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២៖៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ ចំនួន ១នាក់ នៅចំណុចផ្លូវបេតុង ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ។ ជនត្រូវចោទឈ្មោះ ឌុល ច័ន្ទមីនិត ភេទប្រុស ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៧០ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនជនត្រូវចោទទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

រថយន្តស៊េរីទំនើប ១គ្រឿង បើកលឿនដល់ផ្លូវកោង ជ្រុលបុកកង់បីខ្មែរ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់

(ភ្នំពេញ) ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរ ១គ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បើតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹង ដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឱ្យកង់បី រងការខូចខាតទាំងស្រុង […]

ព័ត៌មានសន្តិសុខសង្គម

ការស្លាប់របស់ជនបរទេសដែលគេឱ្យដឹងថា ជាជនជាតិឥណ្ឌូនេស៊ី ធ្លាក់ពីលើអគារកាស៊ីណូអនឡាញ Poi Pet Palace plus កាលពី ថ្ងៃទី១៣ខែវិច្ឆិកា ២០២៤ ទីតាំងអគារស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈប្រភពលើកឡើងថាទីតាំងអគារកាស៊ីណូអនឡាញខុសច្បាប់ខាងលើ ធ្វើមិនទាន់ស្រួលបួលផងបែរជាជួលឱ្យជនបរទេសស្នាក់នៅ ហើយមានអ្នកស្លាប់ទៀតសមត្ថកិច្ចជំនាញឆ្លើយដាក់គ្នា

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ (ប៉ោយប៉ែត) ៖ ម្ចាស់ផ្ទះដេប៉ូ ហេង រ៉ាដូ បានឲ្យអ្នកសារព័ត៌មានយើងឱ្យដឹងថា ពិតជាមានសាកសពជនបរទេសធ្លាក់ពីលើអគារនៅពីខាងក្រោយផ្ទះរបស់លោកស្រីពិតប្រាកដ លោកស្រីបន្តថាក្រុមថៅកែដែលជាម្ចាស់អគារមានភាគហ៊ុនច្រើនគ្នាពុំដែលចេញមុខមានតែមេការម្នាក់ឈរចាំដោះស្រាយរាល់បញ្ហា ប៉ុន្តែខណៈពេលនេះមេការរូបនោះបានឈប់ពីការងារហើយ លោកស្រីមានធុរៈហើយកាត់ផ្ដាច់បាត់ទៅ ដោយឡែកលោក លោក អេង លីហួរ ស្នងការរោងទទួលផែនបរទេស បានប្រាប់អ្នកសារព័ត៌មានថាករណីខាងលើនេះសូមឲ្យអ្នកសារព័ត៌មានទាក់ទងទៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត លោកអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការក្រុងប៉ោយប៉ែតបានឆ្លើយតាមទូរសព្ទថាលោកជាប់រវល់ប្រជុំ អ្នកសារព័ត៌មានពុំអាចសុំការបំភ្លឺពីលោក សួង សុខហៀង ដែលជាម្ចាស់ក្រុមហ៊ុនកាស៊ីណូអនឡាញនោះបានទេតាមប្រពន្ធ័អេឡិចត្រូនិក ប្រភពប្រជាពលរដ្ឋដាក់ការសង្ស័យថាអគារទីតាំងខាងលើជាកន្លែងបង្កប់ក្រុមល្បែងសុីសងខុសច្បាប់ដែលហៅថា Scams Online អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយអោយបានក្បោះល្បាយឡើយពីសំណាក់សមត្ថកិច្ចជំនាញ បានត្រឹមរុញដាក់គ្នា តើអាគារអនឡាញមានច្បាប់ដែរឬទេ តើការស្លាប់របស់ជនបរទេសមពីកត្តាអី្វ ?

ព័ត៌មានជាតិ

TOP NEWS: លោក ប្រាក់ សុខុន នឹងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា វិញ

(​​ភ្នំពេញ) ៖ តាមការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិនិត្យ​លើ​សំណើរ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​សមាជិក​រាជរដ្ឋាភិបាល​ចំនួន​ ២រូប ​ដោយ​ផ្លាស់​ប្តូរ​ លោក ប្រាក់ សុ​ខុន មក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តា​សោភា វិញ ។ ការ​កំណត់​ថ្ងៃ​ប្រជុំ​ពេញអង្គ​រដ្ឋសភា បន្ទាប់​ពី​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដើម្បី​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន ។ ជា​លទ្ធផល គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​សម្រេច​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​ចំនួន​បួន​រួម​មាន៖ ១.​ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​កែសម្រួល​និង​តែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​ពីរ​រូប ។ ២.​ការ​ពិភាក្សា និង​អនុម័ត​លើ​យោបល់​ស្នើ​សុំ​កែសម្រួល​ចំណងជើង និង​បទ​ប្បញ្ញត្តិ​នៃ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម ។ ៣.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ។ ៤.​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ៕