ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមបងធំរហស្សនាម DP Zin (ដើមពោធិ៍) ក្រោយដេញកាប់យុវជន ២នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ១៥នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ។ ប្រតិបត្តិការចុះឃាត់ក្រុមក្មេងទំនើងមានរហស្សនាម DP Zin (ដើមពោធិ៍) នេះ ធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកន្លែងបុកប៊ីយ៉ាមួយកន្លែង ស្ថិតក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ច បានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាពកាប់ ហើយក្រុមនេះមានមេបក្ខម្នាក់ឈ្មោះអាម៉ាប់ធំ ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ រួមទាំងបក្ខពួកចំនួន ១៤នាក់ទៀត ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង ១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។ សមត្ថកិច្ច បានឱ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ ២នាក់ […]

ព័ត៌មានជាតិ

ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ឯកឧត្តម ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ) ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៕

ព័ត៌មានសន្តិសុខសង្គម

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវករណីប្រើប្រាស់អំពើហិង្សាកាប់ប្រហារ ដែលបង្កដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅខណ្ឌទួលគោក

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីប្រើប្រាស់អំពើហិង្សាយកខ្សែក្រវាត់ និងកាំបិតកាប់ប្រហារ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ បណ្ដាលឱ្យជនរងគ្រោះម្នាក់រងរបួស នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមសហការពីអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ សុខ សេន ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅអាគារទី២ បន្ទប់១០B ជាន់ទី០៦ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ វត្ថុតាងដកហូត កាំបិតប៉័ងតោ ដែលប្រើសម្រាប់ធ្វើសកម្មភាព ខណៈខ្សែក្រវាត់ជនសង្ស័យបានបោះចោល ។ […]

ព័ត៌មានសន្តិសុខសង្គម

ទីបំផុត! តុលាការសម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅពន្ធនាគារព្រៃស

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្រេចឃុំខ្លួនបុគ្គល លី សាម៉េត នៅ មណ្ឌលអប់រំកែប្រែទី១​​ ឬពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងរឿងឆបោក។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ជនសង្ស័យទាំង ៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ ៤១ឆ្នាំ មុខរបរអ្នកលក់ទូរសព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ ២៣ឆ្នាំ មុខរបរជាងទូរសព្ទ, ទី៣៖ឈ្មោះ ហ៊ុន […]

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៣នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ និងខេត្តព្រៃវែងស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន ជនដៃដល់ និងបក្ខពួកសរុប ៣នាក់ ពាក់ព័ន្ធករណីឃាតកម្មធ្វើគតព្រះសង្ឃ នៅវត្តពុទ្រារាម ខេត្តកំពង់ស្ពឺ។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ឈ្មោះ មោគ ម៉េង ភេទប្រុស អាយុ៤០ឆ្នាំ (ជនដៃដល់), ឈ្មោះ ពោន ស្រីអូន ភេទស្រី អាយុ៣៥ឆ្នាំ (ប្រពន្ធជនដៃដល់) និងឈ្មោះ លន់ ស្រីនាង អាយុ៣២ឆ្នាំ (ប្អូនស្រីប្រពន្ធជនដៃដល់)។ ចំពោះវត្ថុតាងដកហូតបាន រួមមាន ព្រះពុទ្ធបដិមា (មួយចំនួន), វត្ថុសាកសិទ្ធ (មួយចំនួន) និងស្បង់ចីវរ (កន្សែងរិតក)។ យោងតាមការបំភ្លឺរបស់លោកយាយឈ្មោះ ពោន ស្រិន (ម្តាយក្មេករបស់ជនដៃដល់) […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តស្ទឹងត្រែង​ បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀនជនជាតិឡាវម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៣០០គីឡូក្រាម

ស្ទឹងត្រែង៖ កម្លាំងនគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលការពារព្រំដែនគោក៧០១ បានបើកប្រត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ កាលពីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយរឹបអូសបានគ្រឿងញៀនចំនួន ៣២០ដុំ ហើយនិងឧក្រិដ្ឋជនម្នាក់ ដែលជាជនជាតិឡាវ។ បើតាមកម្លាំងនគរបាល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្នុងករណីជួញដូរគ្រឿងញៀនខាងលើមានឈ្មោះ ឡៅ លី (lAO lEE) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ ។ ក្រៅតែពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ច បានរឹបអូសគ្រឿងញៀនប្រភេទកេតាមីនមានចំនួន ១៨បេ ស្មើនឹង ៣២០ដុំ (ថ្លឹងទម្ងន់សុទ្ធ ៣១៥គីឡូ និង ៧២៤,៨ក្រាម) ព្រមទាំងរថយន្តចំនួន ២គ្រឿង (ម៉ាក TOYOTA FORTUNER ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2H-7583 និងម៉ាក TOYOTA TUNDRA ពាក់ផ្លាកលេខ ភ្នំពេញ 2AA-5577 […]