នគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលក្លឹបកម្សាន្តស្តាស៊ីធី ឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រីជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលក្នុងក្លឹបកម្សាន្តយីហោ ស្តាស៊ីធី (STAR CITY PUB &KTV) ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស និងខ្មែរប្រុសស្រី មានទាំងភ្ញៀវ និងអ្នកបម្រើការងារសរុបប្រមាណជាង ១០០នាក់ យកទៅសាកសួរ និងពិនិត្យរកសារធាតុញៀន។ ប្រតិបត្តិការនេះ ធ្វេីឡេីងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាយប់រំលងអាធ្រាតុឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត…