Month: March 2024

លោក អ៊ុំ អ៊ុន ចិន និងលោកយាយ កូវ ហួន ម្ចាស់ដីស្របច្បាប់ក្បាលដីលេខ87.73 នៅភូមិ ទូលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង សូមលើកម្រាមដៃដប់សុំកិច្ចអន្តរាគមន៍ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌  ជួយផ្តល់យុត្តិធម៌ដល់គ្រួសារគាត់ ដែលរងភាពអយុត្តិធម៌ ដោយការរំលោភបំពានពី សំណាក់ លោក គង់ មុនី ប្រធានគណបក្សខ្មែរអង្គរ 

ចេញផ្សាយ.គេហទំព័រ STD NEWS ONLINE.www.sknews24online.com ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦.ខែមីនា ឆ្នាំ២០២៤ នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៤ លោកអ៊ំុំ អ៊ុន ចិននិងលោកស្រី កូវ ហួន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងក្ដីក្ដុកក្ដូលអូលឪរាថា លោកបានរាប់គ្នាជាមួយលោកគង់ មុនី តាំងពីមុនឆ្នាំ 90មកម្លេះ ហើយកាលនោះ…

ត្រៀម! ត្រៀម! ប្រយុទ្ធឡើងវិញ ! បន្ទាប់ពីសម្រាកមួយរយៈនៃការដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សសីមា

បន្ទាប់ពីការវិលត្រឡប់របស់ លោកអ៊ាង សុផល្លែត រដ្ឋ មន្ត្រីក្រសួងបរិស្ថានពីទឹកដីនៃខេត្តមណ្ឌលគីរី សេចក្តីរាយការណ៍បានឲ្យដឹងថា ឈ្មួញរកស៊ីដឹកជញ្ជូនឈើបានរៀបចំដំណើរការឡើងវិញ យប់ថ្ងៃទី២៤ ខែមីនា នេះតទៅ។ ការដឹកចេញនៃឈើចេញពីតំបន់វាលម្រេចនៃស្នាក់ការបរិស្ថានអូររាំង ក្រោមការត្រួតពិនិត្យរបស់លោកកេត ចន្ថា និងលោកប្លុង ចាន់ឌឿន ក៏ចាប់ដំណើរ ការដែរ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សកែវសីមា កំពុងកើត មានយ៉ាងគគ្រឹកគគ្រេង ដោយសារពួកឈ្មួញឃុបឃិត ជាមួយមន្ត្រីបរិស្ថានថ្នាក់ក្រោម។ រីឯប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឆៅ ប៊ុនធឿន ក៏ត្រូវពួកមន្ត្រីបរិស្ថាននៅតាមស្នាក់ការស៊ីដាច់ដែរ។ លោកឆៅ ប៊ុនធឿន មិនសូវស្គាល់ភូមិសាស្ត្រទីតាំងដែលមានឈើនៅសេសសល់នៅឡើយ។…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដោយចេតនា នៅស្រុកពាមរក៍ ខេត្តព្រៃវែង

កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយចេតនា បានកើតឡើង នៅចំណុចឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បង្កឡើងដោយជនសង្ស័យឈ្មោះ ឡឹក ស៊ីនិត ភេទប្រុស អាយុ ៣៩ ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ ឡឹក សុធា ភេទស្រី និងឈ្មោះ ខឹម សុផល ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ ។ បន្ទាប់ធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ…

អភិបាលក្រុងសិរីសោភ័ណ ដាក់បទបញ្ជាលើរថយន្តដឹកដីដែលបើកជាន់ការ៉ូឡាចិញ្ចើមផ្លូវ ត្រូវជួសជុលសងវិញជាបន្ទាន់

(បន្ទាយមានជ័យ) ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានដាក់បទបញ្ជាទៅលើរថយន្តធំៗ ជាពិសេសរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើកម្រាលក្រាលការ៉ូទ្បាតាមចញ្ចើមផ្លូវ ក្នុងក្រុង បណ្តាលឱ្យរងការខូចខាត ត្រូវជួសជុលឡើងវិញជាបន្ទាន់ ។ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ការ៉ូទ្បាដែលបានរៀបចំនៅតាមចញ្ចើមដងផ្លូវជាតិលេខ៥ នេះ គឺដើម្បីលម្អក្រុង និងសម្រាប់ប្រជាពលរដ្ឋដើរថ្មើរជើង ឬដើម្បីហាត់ប្រាណ បែរជារថយន្តបើកជាន់ធ្វើឱ្យរងការខូចខាតទ្រព្យសម្បត្តិរដ្ឋស្ទើរខូចទាំងស្រុង ។ ហើយនៅពេលនេះ លោក បានហៅម្ចាស់រថយន្ត និងម្ចាស់ដីដែលបានចាក់ដី ត្រូវរៀបចំជួសជុលតាមចញ្ចើមផ្លូវ និងធ្វើការរៀបក្រាលការ៉ូឡាលម្អនៅតាមចញ្ចើមផ្លូវជាតិលេខ៥ ទ្បើងវិញ ។…

ជនសង្ស័យ​ម្នាក់ ឡើងបើក​រថយន្តយក​ទៅ​បាត់ ខណៈបុរសម្នាក់ចូល​ដក​ប្រាក់​នៅ​ម៉ាស៊ីន ATM ដោយមិន​ពន្លត់​ម៉ាស៊ីន

(ភ្នំពេញ) ៖ បុរស​ម្នាក់ បាន​បើករថយន្ត​​០១ ​គ្រឿង មក​ដក​ប្រាក់​នៅ​ទូម៉ាស៊ីន​អេ​ធី​អឹ​ម (ATM) មួយ​កន្លែង ដោយ​ចុះ​ពីលើ​រថយន្ត ចូល​ទៅ​បើកប្រាក់ ហើយ​មិន​បាន​ពន្លត់​ម៉ាស៊ីនរថយន្ត ភ្លេចខ្លួន​មួយ​ភ្លែត ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់ បាន​ឡើង​រថយន្ត​នោះ បើក​យក​ចេញ​ទៅ​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង ។ ហេតុ​ការណ៍​ភ្ញាក់ផ្អើលនេះ បានកើតឡើង ​កាលពី​វេលា​ម៉ោង​ ០៧​ ៖ ​១៥​ នាទី​យប់​ ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​០១ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

គ្រួសារលោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកបានផ្ដល់ដំណោះស្រាយប្រគល់ប្លង់ដី ជូនគ្រួសារលោកស្រីបានទាន់ពេលវេលា និងឆាប់រហ័សបំផុត

ខេត្តកំពត# ក្រោមម្លប់សន្តិភាព គ្រួសារលោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីក្រោមឱវាទក្នុងខេត្ត និងស្រុកជុំគិរី ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយគេហទំព័រ STD…

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ​ណែនាំឱ្យចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់

(ភ្នំពេញ) ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់លើការងារថែទាំ ជួសជុល និងស្ដារឡើងវិញផ្លូវជនបទ ដើម្បីធានានិរន្ដរភាពនៃការប្រើប្រាស់ ស្របតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានកំណត់គោលការណ៍សម្រាប់ការអភិវឌ្ឍគឺ ពង្រឹង៧០% និងពង្រីក៣០%។ ការថ្លែងនេះរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកម្មវិធីអាទិភាពទី១ ស្ដីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងឱកាសនោះ លោក រដ្ឋមន្ត្រី…

ឈ្វេងយល់ពីប្រវត្តិបុណ្យទន្លេ ខណៈបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ នឹងមានភ្ញៀវចូលរួមលេងកម្សាន្ត ១លាននាក់ លើទឹកដីអង្គរសៀមរាប

(​ភ្នំពេញ) ៖ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បុណ្យទន្លេលើកទី៨ នឹងត្រូវប្រារព្ធឡើងនៅខេត្តសៀមរាប ស្ថិតនៅទីតាំងតាមដងស្ទឹងសៀមរាប ចាប់ពីសួនច្បារមាត់ស្ទឹងមុខព្រះរាជដំណាក់ រហូតទៅដល់ តំបន់ផាប់ស្ទ្រីត​ ក្រោមប្រធានបទ​ «ទន្លេ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨នេះដែរ។ ​ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានដាក់ក្ដីរំពឹងថា បុណ្យទន្លេលើកទី៨នេះ នឹងមានទៅលេងកម្សាន្តចំនួន១លាននាក់។ យោងតាមក្រសួងទេសចរណ៍ឲ្យដឹងថា​ គោលបំណងនៃពិធីបុណ្យសទន្លេ គឺដើម្បីជំរុញលើកតម្លៃ…

តុលាការខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការឃុំខ្លួនឈ្មោះ ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុន ទ្រីលាន ស៊ីធី វើលដ៍ ឯ.ក និងអ្នកពាក់ព័ន្ធពីរនាក់ទៀត

(សៀមរាប) ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាបបាន ទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ, ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)”…

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ចេញកម្លាំង ៣០០នាក់ បើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

(ពោធិ៍សាត់) ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានចេញបទបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាមធ្យោបាយគ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ ៣០០ នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ គោលដៅទីតាំងភូមិសាស្ត្រដែលត្រូវប្រតិបត្តិការជាអាទិភាពមាន ០៤…

You missed