ប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ លោក ចូវ សង្អៀប បន្លំស៊ីលុយចំណាយ ទិញអង្ករ មី ត្រីខ ជួយអ្នកក្រីក្រ មួយឆ្នាំៗ ជិត៤០០លានរៀល ដកស្រង់ដោយ# STD NEWS ONLINE www.sknews24online.com 0885003800/015832583 ២៤.១២.២២ ខេត្តឧត្តរមានជ័យ៖ សេចក្ដីរាយការណ៍ឲ្យដឹងថា លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច និងអតីត យុទ្ធជន ខេត្តឧត្តរមានជ័យ ក្នុងរយះពេល៣ឆ្នាំចុង ក្រោយនេះពុករលួយកាន់ តែខ្លាំងឡើងៗ លើសពេលលោកបានឡើងតំណែងជាប្រធានមន្ទីរមុនដំបូងទៀត។ ការប្រព្រិត្តិអំពើពុករលួយរបស់លោកប្រធាន ចូវ សង្អៀប បានប្រើល្បិចកេងបន្លំយកលុយរដ្ឋ ធ្វើមានបានផ្ទាល់ខ្លួនក្នុង១ ឆ្នាំៗអស់ថវិការដ្ឋខ្ទង់៤០០លានរៀលលើប្រាក់ចំណាយ សរុបខ្ទង់ជាង៤៩០លានរៀល តាមរយៈកឹបកេងលុយចំណាយទិញអំណោយ អង្ករ,មី,ត្រីខកំប៉ុង,ទិញមុង ភួយ,កន្ទេល សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹងនោះ។ ប្រភពបានប្រាប់ថា មន្ទីរសង្គមកិច្ច ខេត្តឧត្តរមានជ័យ ដែលមានលោក ចូវ សង្អៀប ក្នុង១ឆ្នាំៗ បានចំណាយថវិការដ្ឋ សម្រាប់ចំណាយលើខ្ទង់នេះ អស់ប្រាក់ជាង […]
Month: December 2023
ចេញផ្សាយដោយ DTD NEWS ONLINE www.sknews24online.com ថ្ងៃទី ២៤.១២.២០២៣ ការិយាល័យ.0885003800/015832583 សកម្មភាពភាពកាយដីភ្នំជាប់និងចង្កេះភ្នំ របស់ ឈ្មោះ ឡូឡា ( រហ័សនាម) នៅថ្ងៃទី ២៤.១២.២៣ ក្រុមកាងារបានចុះទៅដល់ទីតាំងពីកន្លែងជាប់គ្នា 1ស្ដិតនៅក្រោយសាលាបឋមសិក្សា ពោរោង ក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស នៅជាប់និងកង្កេះភ្នំកាយរួងចូលដល់ផ្ទៃនៃភ្នំ តែសកម្មភាពនៅថ្ងៃដដែលអង្គភាពយើងមិនបានឃើញគ្រឿងចក្រកំពុងកាយនោះទេ តែដាននៅថ្មីនៅឡើយតាមរូបភាពខាងក្រោម ។ ប្រភពបង្ហើបថាក្រោយពេលឃើញសារព័ត៌មានក្នុងស្រុផ្សាយមកទើបគេយកគ្រឿងក្រចេញ ហើយមកកាយនិងទីតាំងជាប់គ្នានៅជាប់ជើងភ្នំបំណងយកដីលក់ អាចនិងធ្វើជាអាជីវកម្មបំលែងផ្សេងៗ ដូចជាអាចនិងកាយអោយជ្រៅអាចនិងធ្វើអាជីវកម្មខ្សាច់ពីព្រោះដីនៅទីនោះឃើញមានខ្សាច់ច្រើន ។ តើលោកមេឃុំ និងមន្រ្តីជំនាញរ៉ែថាមពលមានបានឃើញដែរទេ ឬលោកលើកដៃបាំងភ្នែក ឬកន្លេលធំបន្លំដេក ក្រុមការងារយើងបានជួបនិងម្ចាស់ផ្ទាល់ដើម្បីសុំការបំភ្លឺ តែលោកមិនបាននិយាយជាមួយនិងអង្គភាពយើងខ្ញុំដោយស្រូលនោះទេ ដោយប្រើពាក្យអសររោះគ្មានក្រមសិលធម៌ ឆ្លើយថាអត់ដឹងកន្លែងអាណាទេ ហើយថតរថយន្ត និងថតរូបក្រុមកាងារយើង រួចក៌ដេញអោយក្រុមកាងារ យកឡានចេញទើសឡាន គេចូលដឹកដី កាយវិការសំដីគ្មានសិលធម៏បែបនេះ តើលោកអាងអំណាចអាងស្បែកខ្លាឬតោនៅពីក្រោយខ្នង? តាមប្រសាសន៍របស់លោកអភិបាលស្រុកលោកបានអោយSTDដឹងនៅថ្ងៃដដែលថា ក្រុមជំនាញរ៉ែនិងស្រុកបានចុះពិនិត្យឃើញថាបានកាយលើសដីផ្លង់រឹងប្រាកតមេន ម្ចាស់ខាងលើមិនទាន់បានសុំច្បាប់រ៉ែនិងថាមពលទេមានត្រឹមស្រុក ហើយក៌បានធ្វើកិច្ចសន្យាជាមួយម្ចាស់នោះអោយបញ្ឈប់រួចរាល់ដែរ ហើយចំពោះការផាកវិន័យមន្ទីរ កំពុងអនុវត្តន៍តាមផ្លូវផ្បាប់៕ សូមមេត្តាមន្ត្រីពាក់ព័ន្ធជួយអនុវត្តន៍ ចុះពិនិត្យអោយបានត្រឹមត្រូវថាតើ ការកាយភ្នំស្រស់ៗបែបនេះតើច្បាប់ខាងណាអ្នកចេញអោយបុគ្គលចំលើយខាងលើនោះ […]
ត្រាំកក់តាកែវ មាន់ជល់អនឡាញ យ៉ូគី ឆ្នោតម៉ាសុីន ខុសច្បាប់ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ដោយ#STDNEWS ONLINE www.sknews24online.com 0885003800/015832583 រីករាលដាលដូចផ្សិត ទោះតែបង្រ្គាបឬណែនាំ ពីណាក់លោកអភិបាលឬលោកអធិការម្ដងម្កាល ក៌នៅតែរីករាលដូចផ្សិត បើលោកនាយប៉ុស្តិ៍តាមគោលដៅសម្ងំស្ងៀមដូចអ្នកតាចាំសំណែន គឺមិនងាយនិងបង្រ្គាបបានអស់ទេ មួយថ្ងៃៗសង្កេតឃើញក្រុមអ្នកញៀនល្បែងទាំងនោះនៅមិនសុខ ជុំគ្នាផឹកសុី ចាក់ល្បែងស៊ីសងស្រែកហ៊ោសប្បាយ តើសេដ្ឋកិច្ចគ្រួសាររុងរឿងរបស់ពួកគាត់យ៉ាងម៉ែចទៅវិញ? តើភូមិឃុំសុវត្ថិភាពយើងមានសុវត្ថិភាពនូវត្រង់ណាបើល្បែងពាសពេញបែបនេះ ? អង្គភាពយើង ក៌ដូចជាពលរដ្ឋសង្ឃឹមថា លោកនាយប៉ុស្តិ៍គ្រប់គោលដៅ គ្រប់ប៉ុស្តិ៍រដ្ឋបាល ចូលរូមបិទចោលកុំអោយមាននូវរាល់ល្បែងស៊ីសងខុសច្បាប់ក្នុងភូមិសាស្ត្ររបស់អស់លោកគ្រប់គ្រង ៕ ផ្សាយព័ត៌មានពិតមិនប្រឌិត
ប្រាសាទភ្នំជីសូរកំពុងប្រឈមនឹងហានិភ័យដោយសារការជីករណ្ដៅដីជ្រៅដល់ក្បាលប្រែតនៅជើងភ្នំ ដោយ#គេហទំព័រ STD.News.online ការិយាយល័យ 015832583 ៩.១២.២០២៣ គេមិនដឹងថា តើចៅហ្វាយស្រុកសំរោង ខេត្តតាកែវ បានបិទភ្នែកបត់ដុំដៃ ឃុបឃិតជាមួយពួកឈ្មួញយ៉ាងណានោះទេបានជាបណ្ដោយឲ្យមានសកម្មភាពជីកកកាយយកអាចម៍ដីនៅជើងភ្នំប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងភូមិ អំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យ៉ាងគគ្រឹក គគ្រេងដែលសកម្មភាពរថយន្តកាយ និងដឹកអាចម៍ដីមើលទៅដូចស្រមោច។ អ្នកភូមិក្បែរខាង បានត្រឹមបើក ភ្នែកមើល សម្លឹងទៅប្រាសាទនៅលើកំពូលភ្នំជីសូរដែលកំពុងប្រឈមនឹងហានិភ័យ រលំបាក់នៅថ្ងៃណាមួយមិនខាន។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឡានទឹកដីរាប់សិបគ្រឿងរាល់ថ្ងៃ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៍ដីក្នុងជម្រៅដ៏ក្បាលប្រេត ដឹកបន្តកន្ទុយគ្នាហុយទ្រលោម សំដៅមកតាមផ្លូវជាតិលេខ២។ គេឃើញគ្រឿងចក្រមុជងើបៗក្នុងជម្រៅដ៏សែនជ្រៅ ឯបាតរណ្ដៅនៅលើបរិវេណអតីតអាងទឹក១កន្លែង ដែលមានទំហំប្រហែលជាពីរហិចតា ដែលសកម្មភាពនេះគឺប្រាកដណាស់ត្រូវប្រឈមនឹងហានិភ័យដល់តួប្រាសាទនៅលើកំពូលភ្នំជីសូរ។ អ្នកភូមិប្រាប់ថាមិនដែលឃើញអាជ្ញាធរមូលដ្ឋានភូមិឃុំចុះទៅមើលនោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមូលដ្ឋានភូមិ,ឃុំ ធ្វើឲ្យប្រជាពលរដ្ឋមន្ទិលសង្ស័យថា ទំនងជាដោយសារមាន ការគាបសង្កត់ ពីថ្នាក់ស្រុក ឬខេត្តមិនឲ្យមាត់កឬក្អក គ្រហែមចំពោះវិបត្តិសង្គមមួយ ដែលកំពុងកើតឡើងនៅជើងប្រាសាទភ្នំជីសូរនេះ។ អ្វីដែលអ្នកភូមិមើលឃើញថាវាជាហានិភ័យនោះ ពីព្រោះជម្រៅដែលគេជីក គឺជ្រៅខ្លាំងណាស់។ អាចនិយាយបានថា ដល់ឬសបាតកែវ នៃភ្នំនោះថែមទៀតផង។ ដូច្នេះបើមិនរលំភ្នំជីសូរ នោះទេទើបវាចម្លែក។ ហើយអ្វីដែលចម្លែកជាងនេះ ទៅទៀតប្រជាពលរដ្ឋ,អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកដែលរស់នៅជិតខាងតំបន់ភ្នំជីសូរ ហាក់ដូចជាបានត្រឹមសម្លឹងមើលប្រាសាទដោយសង្វេគស្រណោះស្រណោក […]
ចាងហ្វាងកាសែតត្រូវបានចាប់ខ្លូនម្នាកទៀតហើយពីសំណាក់អ្នកមានអំណាច៕ លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ គិតរហូតមកទល់ពេលនេះរយៈពេល២ថ្ងៃមកហើយ។ ប្រភពព័ត៌មានពីសាច់ញាតិលោក នួន មេសា បានឲ្យដឹងថា៖ កាលឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ជាមួយលោកនាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប៕
សេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង ឆ្នាំ២០២៤ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង ឆ្នាំ២០២៤ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕
លោកអភិបាលស្រុកដំណាក់ចង្អើរ ចេញលិខិតបំភ្លឺព័ត៌មានក្រោយពេលមានសារព័ត៌មានមួយចំនួនផ្សាយខុសកាពិតព្រោងព្រាតធ្វើអោយប៉ះពាល់សតិអារម្មណ៍ដល់ស្រុក លោកបានអោយSTDដឹងថា លោកមិនហ៊ានបំពានប្រសាសន៍របស់សម្ដេចសូម្បីតែមួយមីលីម៉ែត្រគឺអនុវត្តយ៉ាងតឹងរឹង ស្ដីអំពីអនុក្រឹត្យកាត់ដីជូនលោកអ៊ុក ត្រេវ ត្រង់ថាលោក អ៊ុក ត្រេវ បានផ្លង់ហើយលក់អោយអ្នកបន្តទៀតជាសិទ្ធរបស់គេទេ មិនអាចហាមឃាត់បានទេ សូមអ្នកសារព័ត៌មានមេត្តាជ្រាប ៕ លោកប្រធានមន្ទីរសុរិយោដីលោកបានចេញសេចក្ថ៊បំភ្លឺយ៉ាងចកបាស់ៗថា ទាក់ទិននិងការផ្ទេរសិទ្ធវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដីទំហំ765000ម៉ែត្រការេមកចៅ ដូម៉ានេត្រ គឺ ឈ្មោះ អ៊ុក ត្រេវ បានផ្ដិតមេដៃ លើឯកសារ ទិញលក់នៅចំពោះមុខមន្ត្រីជំនាញ ពិតប្រាកដ ព្រមទាំងមានឯកសារយោងគ្រប់គ្រាន់ស្រមតាមនិតិវិធីសេវាសុរិយោដី ទើបមន្ទីរអាចចុះបញ្ជីបន្តបាន៕ លោកអ៊ុក ត្រេវ ក្រោយពេលបែកសារសំលេង នៅថ្ងៃទី1/12/23 បានអោយSTDដឹងថា រូមលោកគណៈពេលនេះ មិនមានអ្វីពាក់ព័ន្ធនិងដីខាងលើទៀតឡើយគឺលោកបានត្រឹមតែចាំផ្ដឹតមេដៃ តែប៉ុណ្ណោះ ចុះតើហេតុអ្វីបានជាលោកអោយសារព័ត៌មានចុះផ្សាយពីអាជ្ញាធរទៅវិញ ឬមួយលោកមានចេតនា ចង់បំបាក់កិត្តិយសនិង បំបាក់នូវការខិតខំប្រឹងប្រែងរបស់របស់មន្រ្តីរដ្ឋដែលបំរើរាស្រ្ដ អាងលោកមានបគ្បមានពួក ឬលោកចង់បង្កើត ចលាចលអោយពលរដ្ឋស្អប់ថ្នាក់ដឹកនាំខ្លូន ? សង្ឃឹមថាលោកនិងដឹងការពិតក្រោយពេលអាជ្ញាធរពិនិត្យលើលិខិតស្នាម ទុកអោយច្បាប់អ្នកកំណត់និងបន្តនិតិវិធីចំពោះលោកទៅចុះ ៕