ប្រាសាទភ្នំជីសូរកំពុងប្រឈមនឹងហានិភ័យដោយសារការជីករណ្ដៅដីជ្រៅដល់ក្បាលប្រែតនៅជើងភ្នំ
ដោយ#គេហទំព័រ STD.News.online
ការិយាយល័យ
015832583
៩.១២.២០២៣
គេមិនដឹងថា តើចៅហ្វាយស្រុកសំរោង ខេត្តតាកែវ បានបិទភ្នែកបត់ដុំដៃ ឃុបឃិតជាមួយពួកឈ្មួញយ៉ាងណានោះទេបានជាបណ្ដោយឲ្យមានសកម្មភាពជីកកកាយយកអាចម៍ដីនៅជើងភ្នំប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងភូមិ អំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យ៉ាងគគ្រឹក គគ្រេងដែលសកម្មភាពរថយន្តកាយ និងដឹកអាចម៍ដីមើលទៅដូចស្រមោច។ អ្នកភូមិក្បែរខាង បានត្រឹមបើក ភ្នែកមើល សម្លឹងទៅប្រាសាទនៅលើកំពូលភ្នំជីសូរដែលកំពុងប្រឈមនឹងហានិភ័យ រលំបាក់នៅថ្ងៃណាមួយមិនខាន។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឡានទឹកដីរាប់សិបគ្រឿងរាល់ថ្ងៃ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៍ដីក្នុងជម្រៅដ៏ក្បាលប្រេត ដឹកបន្តកន្ទុយគ្នាហុយទ្រលោម សំដៅមកតាមផ្លូវជាតិលេខ២។ គេឃើញគ្រឿងចក្រមុជងើបៗក្នុងជម្រៅដ៏សែនជ្រៅ ឯបាតរណ្ដៅនៅលើបរិវេណអតីតអាងទឹក១កន្លែង ដែលមានទំហំប្រហែលជាពីរហិចតា ដែលសកម្មភាពនេះគឺប្រាកដណាស់ត្រូវប្រឈមនឹងហានិភ័យដល់តួប្រាសាទនៅលើកំពូលភ្នំជីសូរ។ អ្នកភូមិប្រាប់ថាមិនដែលឃើញអាជ្ញាធរមូលដ្ឋានភូមិឃុំចុះទៅមើលនោះឡើយ។
ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមូលដ្ឋានភូមិ,ឃុំ ធ្វើឲ្យប្រជាពលរដ្ឋមន្ទិលសង្ស័យថា ទំនងជាដោយសារមាន ការគាបសង្កត់ ពីថ្នាក់ស្រុក ឬខេត្តមិនឲ្យមាត់កឬក្អក គ្រហែមចំពោះវិបត្តិសង្គមមួយ ដែលកំពុងកើតឡើងនៅជើងប្រាសាទភ្នំជីសូរនេះ។ អ្វីដែលអ្នកភូមិមើលឃើញថាវាជាហានិភ័យនោះ ពីព្រោះជម្រៅដែលគេជីក គឺជ្រៅខ្លាំងណាស់។ អាចនិយាយបានថា ដល់ឬសបាតកែវ នៃភ្នំនោះថែមទៀតផង។ ដូច្នេះបើមិនរលំភ្នំជីសូរ នោះទេទើបវាចម្លែក។ ហើយអ្វីដែលចម្លែកជាងនេះ ទៅទៀតប្រជាពលរដ្ឋ,អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកដែលរស់នៅជិតខាងតំបន់ភ្នំជីសូរ ហាក់ដូចជាបានត្រឹមសម្លឹងមើលប្រាសាទដោយសង្វេគស្រណោះស្រណោក ដោយមិនមានប្រតិកម្មអ្វីទាំងអស់។
នៅឯតាមតុកាហ្វេគេបាននិយាយខ្សឹបខ្សៀវគ្នាថា រឿងជីកកាយយកអាចម៍ដីលក់ បានលុយរាប់សែនដុល្លារនេះមិនមែនត្រឹមថ្នាក់មូលដ្ឋានភូមិឃុំនោះទេ ។ យ៉ាង ហោចណាស់ចៅហ្វាយស្រុកសំរោង លោកកេត ម៉ៅក៏ដូចជាចៅហ្វាយខេត្តតាកែវលោក អ៊ូច ភា ជាអ្នកដឹងរឿងជ្រៅ និងជាអ្នកសម្រេចដោយទំនងជាមិនបានមកមើលដល់ទីតាំងដោយផ្ទាល់ផង។ ប្រសិនបើអ្នកសម្រេចឲ្យជីកយកអាចម៍ដីនេះ បានមកមើលអំពីទិដ្ឋភាពផ្ទាល់ទំនងជាមិនហ៊ានប្រថុយឲ្យមានការជីកកកាយ ដែលវានឹងនាំមហន្តរាយដល់ប្រាសាទ នៅលើកំពូលភ្នំជីសូរនាពេលអនាគតនោះឡើយ។ ករណីនេះអ្នកភូមិដាក់ការ សង្ស័យទៅលើចៅហ្វាយស្រុកសំរោង លោកកេត ម៉ៅនិងចៅហ្វាយខេត្តតាកែវ លោកអ៊ូច ភា ជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅពីក្រោយរណ្តៅដីដ៏ជ្រៅនៅជើងភ្នំប្រាសាទជីសូរនោះ៕ប្រាសាទភ្នំជីសូរកំពុងប្រឈមនឹងហានិភ័យដោយសារការជីករណ្ដៅដីជ្រៅដល់ក្បាលប្រែតនៅជើងភ្នំដោយ#គេហទំព័រ STD.News.ការិយាយល័យ015832583 ៩.១២.២០២៣គេមិនដឹងថា តើចៅហ្វាយស្រុកសំរោង ខេត្តតាកែវ បានបិទភ្នែកបត់ដុំដៃ ឃុបឃិតជាមួយពួកឈ្មួញយ៉ាងណានោះទេបានជាបណ្ដោយឲ្យមានសកម្មភាពជីកកកាយយកអាចម៍ដីនៅជើងភ្នំប្រាសាទភ្នំជីសូរ ស្ថិតនៅក្នុងភូមិ អំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ យ៉ាងគគ្រឹក គគ្រេងដែលសកម្មភាពរថយន្តកាយ និងដឹកអាចម៍ដីមើលទៅដូចស្រមោច។ អ្នកភូមិក្បែរខាង បានត្រឹមបើក ភ្នែកមើល សម្លឹងទៅប្រាសាទនៅលើកំពូលភ្នំជីសូរដែលកំពុងប្រឈមនឹងហានិភ័យ រលំបាក់នៅថ្ងៃណាមួយមិនខាន។បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមឡានទឹកដីរាប់សិបគ្រឿងរាល់ថ្ងៃ កំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៍ដីក្នុងជម្រៅដ៏ក្បាលប្រេត ដឹកបន្តកន្ទុយគ្នាហុយទ្រលោម សំដៅមកតាមផ្លូវជាតិលេខ២។ គេឃើញគ្រឿងចក្រមុជងើបៗក្នុងជម្រៅដ៏សែនជ្រៅ ឯបាតរណ្ដៅនៅលើបរិវេណអតីតអាងទឹក១កន្លែង ដែលមានទំហំប្រហែលជាពីរហិចតា ដែលសកម្មភាពនេះគឺប្រាកដណាស់ត្រូវប្រឈមនឹងហានិភ័យដល់តួប្រាសាទនៅលើកំពូលភ្នំជីសូរ។ អ្នកភូមិប្រាប់ថាមិនដែលឃើញអាជ្ញាធរមូលដ្ឋានភូមិឃុំចុះទៅមើលនោះឡើយ។ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមូលដ្ឋានភូមិ,ឃុំ ធ្វើឲ្យប្រជាពលរដ្ឋមន្ទិលសង្ស័យថា ទំនងជាដោយសារមាន ការគាបសង្កត់ ពីថ្នាក់ស្រុក ឬខេត្តមិនឲ្យមាត់កឬក្អក គ្រហែមចំពោះវិបត្តិសង្គមមួយ ដែលកំពុងកើតឡើងនៅជើងប្រាសាទភ្នំជីសូរនេះ។ អ្វីដែលអ្នកភូមិមើលឃើញថាវាជាហានិភ័យនោះ ពីព្រោះជម្រៅដែលគេជីក គឺជ្រៅខ្លាំងណាស់។ អាចនិយាយបានថា ដល់ឬសបាតកែវ នៃភ្នំនោះថែមទៀតផង។ ដូច្នេះបើមិនរលំភ្នំជីសូរ នោះទេទើបវាចម្លែក។ ហើយអ្វីដែលចម្លែកជាងនេះ ទៅទៀតប្រជាពលរដ្ឋ,អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកដែលរស់នៅជិតខាងតំបន់ភ្នំជីសូរ ហាក់ដូចជាបានត្រឹមសម្លឹងមើលប្រាសាទដោយសង្វេគស្រណោះស្រណោក ដោយមិនមានប្រតិកម្មអ្វីទាំងអស់។នៅឯតាមតុកាហ្វេគេបាននិយាយខ្សឹបខ្សៀវគ្នាថា រឿងជីកកាយយកអាចម៍ដីលក់ បានលុយរាប់សែនដុល្លារនេះមិនមែនត្រឹមថ្នាក់មូលដ្ឋានភូមិឃុំនោះទេ ។ យ៉ាង ហោចណាស់ចៅហ្វាយស្រុកសំរោង លោកកេត ម៉ៅក៏ដូចជាចៅហ្វាយខេត្តតាកែវលោក អ៊ូច ភា ជាអ្នកដឹងរឿងជ្រៅ និងជាអ្នកសម្រេចដោយទំនងជាមិនបានមកមើលដល់ទីតាំងដោយផ្ទាល់ផង។ ប្រសិនបើអ្នកសម្រេចឲ្យជីកយកអាចម៍ដីនេះ បានមកមើលអំពីទិដ្ឋភាពផ្ទាល់ទំនងជាមិនហ៊ានប្រថុយឲ្យមានការជីកកកាយ ដែលវានឹងនាំមហន្តរាយដល់ប្រាសាទ នៅលើកំពូលភ្នំជីសូរនាពេលអនាគតនោះឡើយ។ ករណីនេះអ្នកភូមិដាក់ការ សង្ស័យទៅលើចៅហ្វាយស្រុកសំរោង លោកកេត ម៉ៅនិងចៅហ្វាយខេត្តតាកែវ លោកអ៊ូច ភា ជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៅពីក្រោយរណ្តៅដីដ៏ជ្រៅនៅជើងភ្នំប្រាសាទជីសូរនោះ៕