ព័ត៌មានជាតិ

ចាងហ្វាងកាសែតត្រូវបានចាប់ខ្លូនម្នាកទៀតហើយពីសំណាក់អ្នកមានអំណាច៕
លោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM TV News ត្រូវបានសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ ធ្វើការឃាត់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ គិតរហូតមកទល់ពេលនេះរយៈពេល២ថ្ងៃមកហើយ។

ប្រភពព័ត៌មានពីសាច់ញាតិលោក នួន មេសា បានឲ្យដឹងថា៖ កាលឃាត់ខ្លួននេះគឺធ្វើឡើងនៅពេលលោក នួន មេសា ទៅជួបតាមការណាត់ជាមួយលោកនាយកក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ដើម្បីសុំការបំភ្លឺព័ត៌មានពាក់ព័ន្ធទៅនិងឯកសារមិនប្រក្រតីរបស់ក្រុមហ៊ុនដែលបានបែកធ្លាយ ស្រាប់តែពេលនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួន លោក នួន មេសា ចាងហ្វាងអង្គភាព CNM ភ្លាមៗ នៅពេលទៅដល់ចំណុចទីតាំងណាត់ជួប៕

Leave a Reply

Your email address will not be published. Required fields are marked *