ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បើគិតមកត្រឹមថ្ងៃ៣០ ខែមករា ឆ្នាំ២០២៥ យោងសាលក្រមសំរេច លេខ៧៧ខ របស់សាលាដំបូងខេត្តតាកែវ និងពាក្យបណ្ដឹងដាក់ចូលបន្ថែមទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវហើយបានចេញដីកាកោះហៅជនខាងលើអោយចូលខ្លូនដោះស្រាយ តែជនខាងលើនៅតែមិនព្រមចូលខ្លូនបានត្រឹមអោយមេធាវីជាតំណាង ពលរដ្ឋសំណូមដល់ លោកជំទាវ ពេជ្រ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកលោកជំទាវប្រធាននិងឯកឧត្តមព្រះរាជអាជ្ញាសូមមេត្តាជួយដល់យើងខ្ញុំផង ពលរដ្ឋទាំង ៥ នាក់សូមគោរពជូនឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមមេត្តាឯកឧត្តមឧត្តមសេនីយ៍ឯក ជួយស៊ើបអង្កេតនិងឈានដល់ការអនុវត្តច្បាប់ចំពោះមន្ត្រីក្រោមឱវាទ ឈ្មោះ ឧត្ដមសេនីយ៍ទោ វៀក សុភាព ដែលបានប្រព្រឹត្តផ្ទុយ អំពីច្បាប់លក្ខន្តិកៈរបស់មន្ត្រីរាជការ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នក្រសួងមហាផ្ទៃ ពលរដ្ឋសូមគោរពជំរាបឧត្តមសេនីយ៍ឯកដែលឯកឧត្ដម ក្មុងឋានៈជាសេនាធិការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោក វៀក សុភាព បានបោកប្រាស់ប្រាក់របស់ពួកខ្ញុំបាទជាច្រើន និងមិនព្រមអនុវត្តតាមសាលក្រមសម្រេចលេខ ៧៧ខ របស់តុលាការខេត្តតាកែវ កាលពី ថ្ងៃទី ២១ […]
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់
កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។ ក្នុងកម្លាំងជំនាញបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ […]
ឃាត់ខ្លួនក្មេងទំនើង២០នាក់ ដែលតែងតែដើរអុកឡុកក្នុងក្រុងប៉ោយប៉ែត បញ្ជូនទៅតុលាការ
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ។ កម្លាំងផែនជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍ បើកប្រតិបត្តិការទ្រង់ទ្រាយធំ ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត នៅយប់ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចយើង បានឃាត់ខ្លួនក្មេងទំនើងចំនួន២០នាក់ និងដកហូតបានម៉ូតូ កាំបិត ដាវ មួយចំនួន។ បច្ចុប្បន្នជនសង្ស័យក្មេងទំនើងទាំងនេះ ត្រូវបាឃាត់ខ្លួនយកមកសួរនាំ និងបញ្ជូនឱ្យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
មុខសញ្ញាក្មេងទំនើង០៤នាក់ ជំនាញខាងជិះម៉ូតូដេញកាប់គ្នាពេលរាត្រីនៅក្រុងប៉ោយប៉ែត ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងផែនព្រហ្មទណ្ឌ និង កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការគ្នា ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាក្រុមក្មេងទំ.នើងចំនួន០៤នាក់ ដែលតែងតែធ្វើសកម្មភាព ជិះម៉ូតូយកដាវឬកំបិត វាយកា.ប់ចា.ក់គ្នាតាមដងផ្លូវសាធារណៈពេលរាត្រី នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតយកមកសួរនាំ។ ជនសង្ស័យក្មេងទំនើងដែលត្រូវនគរបាលឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះ ពៅ ពិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ២-ឈ្មោះ ស៊ីម ខេណា ភេទប្រុស អាយុ ១៦ឆ្នាំ ៣-ឈ្មោះ សុខ រីមភេទប្រុស អាយុ១៨ឆ្នាំ ទាំងបីនាក់រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ៤-ឈ្មោះធឿត ថៃ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ដកហូតបានវត្ថុតាងម៉ូតូម៉ាកហុងដាទ្រីមចំនួន ០២គ្រឿង ពណ៌ខ្មៅ ជាមធ្យោបាយជិះធ្វើសកម្មភាព, កាំ.បិតផ្គាក់ចំនួន ៦ដើម, កាំ.បិតផ្គាក់ ៣ដើម, កា.បិតតាំងតោ ២ដើម, កាំ.បិតសាំម៉ូរ៉ៃ […]
កម្លាំងនគរបាលបង្ក្រាបបានក្មេងទំនើង ៥នាក់ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ) ៖ ក្មេងទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាល បានធ្វើការបង្ក្រាបបាននៅយប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅក្នុងបុរីញូវថោន ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ, ដកហូតបានកាំបិតបុ័ងតោ ១ដើម និងបានបញ្ជូនទៅខណ្ឌពោធិ៏សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍នេះបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យទាំង ៥នាក់រួមមាន៖ ១៖ ឈ្មោះ គា ផល្លា ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២៖ ឈ្មោះ ថុន សុខបាន ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ទីលំនៅបច្ចុប្បន្ន បន្ទប់ជួលស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ […]
ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ
ខេត្តតាកែវ: ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ប្រជាពលរដ្ឋរងគ្រោះដោយជនជាប់ចោទឋានៈឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្ត្រីនគរបាលជាតិ និងប្រពន្ធឈ្មោះ សេស វណ្ណា បានប្ដឹងទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ បទឆបោក ដែលប្រព្រឹត្តនៅចំណុចភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយយោងលើសំណុំរឿងព្រហ្មទណ្ឌលេខ (៤៧៨ )ចុះថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៨ របស់សាលាដំបូងខេត្តតាកែវ សាលក្រមព្រហ្មទណ្ឌលលេខ( ៣៨ ខ)ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តតាកែវ […]
គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បុរសចំណាស់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់បុរសចំណាស់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១១:២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឭសម្លេងបុកគ្នាយ៉ាងខ្លាំង លាន់សម្លេងពេញភូមិ ធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ក៏នាំគ្នារត់សំដៅទៅមើល ក៏ឃើញបុរសវ័យចំណាស់ ម្នាក់ដេកស្លាប់នៅលើផ្លូវ ដោយសភាពរហែកភ្លៅខាងស្តាំ និងរបួសច្រើនកន្លែងទៀត។ ពលរដ្ឋនៅកន្លែងកើតហេតុ បានបន្តថា គេបានឃើញបំណែកម៉ូតូ និងបំពង់ស៊ីម៉ាំង រួមទាំងសម្ភារមួយចំនួនខ្ទាតពេញផ្លូវ ចំណែកម៉ូតូរបស់បុរសរងគ្រោះ ត្រូវបានខ្ទាតទៅបុកផ្ទាំងថ្មម៉ាត នៅទល់មុខផ្ទះប្រជាពលរដ្ឋ ដោយម៉ូតូមានម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DB-4329 រងការខូចខាតស្ទើរតែទាំងអស់។ រីឯរថយន្តដែលជួបគ្រោះថ្នាក់ជាមួយម៉ូតូខាងលើ ម៉ាកហាយឡេនដឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-7137 បើកបរដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត។ ក្រោយបុករួចរថយន្តបានឈប់នៅចម្ងាយពីទីតាំងកើតហេតុប្រមាណ ១០០ម៉ែត្រ រួចត្រូវបានសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្ត ទៅកាន់ប៉ុស្តិ៍ដើម្បីអនុវត្តបន្តតាមនីតិវិធីផងដែរ។ ក្រោយកើតហេតុ ក្រុមគ្រួសារសពបានទៅទទួលសព។ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង និងយកទៅរក្សាទុក រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបជនជាតិកូរ៉េ ដែលសម្លាប់នារីខ្មែរម្នាក់ នៅសណ្ឋាគារហូមឈីក ក្នុងខណ្ឌបឹងកេងកង
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទី នៅចំណុចសណ្ឋាគារ ហូមឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ២១១ ជាន់ទី២ ផ្លូវលេខ២៨២ ភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីឃាតកម្ម កើតឡើងទៅលើជនរងគ្រោះឈ្មោះ យីម ពេជ្រដាលិស ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យឈ្មោះ LEE TAISIK ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិកូរ៉េ ។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត […]
នគរបាលបង្ហាញមុខជនសង្ស័យ ក្មេងទំនើង ក្រុមចោរលួច កាប់ប្លន់ និងប្រើហិង្សាចំនួន ២៩នាក់ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទកាសែតបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងប្រព្រឹត្តបទល្មើសលួច ប្លន់ និងបង្កហិង្សាដោយចេតនាចំនួន ២៩នាក់។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគបាលរាជធានីភ្នំពេញ ទទួលផែននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាល នៃអធិការដ្ឋានចំនួន៦ រួមមានខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ ក្នុងរយៈពេល៣ថ្ងៃ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បានចំនួន ១០ករណីសរុបចំនួន ២៩នាក់ នឹងចាប់យកវត្ថុតាង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសមួយចំនួន។ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា បានបញ្ជាក់ថា ក្នុងនោះមានករណីលួចចំនួន ៨ករណី ឃាត់បានចំនួន ៩នាក់, លួចមានស្ថានទម្ងន់ទោសកាប់យកស្លាកលេខម៉ូតូចំនួន ១ករណីឃាត់ខ្លួនបានចំនួន ៨នាក់, ហិង្សាដោយចេតនា ១ករណីឃាត់ខ្លួនបានចំនួន ៧នាក់ និងធ្វើឲ្យខូចខាតចេតនា១ករណីឃាត់ខ្លួនចំនួន ៥នាក់។ លោកឧត្តមសេនីយ៍ត្រី […]
មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តព្រូស បណ្តាលឱ្យក្មេងតូចម្នាក់របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់
(ភ្នំពេញ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តព្រូស ១គ្រឿង បណ្តាលឱ្យក្មេងតូចម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅលើមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើកបររថយន្តតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0331 ដោយថយរថយន្តនោះចេញពីធនាគារមួយកន្លែង ក្បែរទីតាំងកើតហេតុ គោលបំណងយកក្បាលរថយន្តចូលមកក្នុង ។ អំឡុងពេលគាត់ថយរថយន្ត និងបម្រុងបើកឡើងទួលក៏ស្រាប់តែជាន់ហ្គែរជ្រុល ទើបរេចង្កូតទៅឆ្វេងដៃ បុករះម៉ូតូ ២គ្រឿង ដោយ ១គ្រឿង ចតទុកចោល និងបណ្តាលឱ្យក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តខាងលើរុញផ្ទប់ដល់ជញ្ចាំង រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់រងរបួសស្រាល ។ ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នាជួយយកក្មេងតូចចេញមកក្រៅ និងបានទាក់ទងទៅកាន់រថយន្តសាមុយ ដើម្បីបញ្ជូនជនរងគ្រោះទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនាំ […]