(ភ្នំពេញ) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កឡើងដោយរថយន្តព្រូស ១គ្រឿង បណ្តាលឱ្យក្មេងតូចម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅលើមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើកបររថយន្តតូយូតាព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-0331 ដោយថយរថយន្តនោះចេញពីធនាគារមួយកន្លែង ក្បែរទីតាំងកើតហេតុ គោលបំណងយកក្បាលរថយន្តចូលមកក្នុង ។ អំឡុងពេលគាត់ថយរថយន្ត និងបម្រុងបើកឡើងទួលក៏ស្រាប់តែជាន់ហ្គែរជ្រុល ទើបរេចង្កូតទៅឆ្វេងដៃ បុករះម៉ូតូ ២គ្រឿង ដោយ ១គ្រឿង ចតទុកចោល និងបណ្តាលឱ្យក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តខាងលើរុញផ្ទប់ដល់ជញ្ចាំង រងរបួសធ្ងន់ ចំណែកស្ត្រីម្នាក់រងរបួសស្រាល ។ ភ្លាមៗនោះ ពលរដ្ឋបាននាំគ្នាជួយយកក្មេងតូចចេញមកក្រៅ និងបានទាក់ទងទៅកាន់រថយន្តសាមុយ ដើម្បីបញ្ជូនជនរងគ្រោះទាំង ២នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរនាំ […]
ស្រ្តីមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឆាប់ៗនេះ
(ភ្នំពេញ) ៖ ដើម្បីអាចផ្តល់កិច្ចគាំពារដល់ស្រ្តីមានផ្ទៃពោះក្នុង ពន្ធនាគារឱ្យទទួលបានប្រាក់ឧបត្ថម្ភ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម – NSPC Cambodia នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីគិតគូរផ្តល់អត្ថប្រយោជន៍ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ។ កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និងទទួលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការគិតគូរនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងមកពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕
អប់រំណែនាំ និងធ្វើកិច្ចសន្យា ក្រុមក្មេងៗប្រុសស្រីចំនួន ០២ក្រុម ក្រោយមានទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក នៅហាងផឹកស៊ីយីហោ២៥២
(ភ្នំពេញ) ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖០០នាទីទាបភ្លឺ មានករណីទំនាស់ពាក្យសម្តីរុញគ្នាទៅវិញទៅមក រវាងមក្មេងៗប្រុសស្រី ចំនួន ០២ក្រុម ម្ខាងមានគ្នាចំនួន ០៣នាក់ និងម្ខាងទៀតមានគ្នា ០៥នាក់ នៅចំណុចហាងផឹកស៊ីយីហោ២៥២ ផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយនាំខ្លួនភាគីទាំងសងខាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំ បន្ទាប់ពីសួរនាំរួចភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួលដើម្បីបញ្ចប់ជម្លោះដោយមិនធ្វើការប្តឹងផ្តល់គ្នា ។ ដោយឃើញថា ករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន ៕
អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះ សួន ពុធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងទី២-ឈ្មោះ វុត សុជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ វត្ថុតាងដកហូត រួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន ៣៧កញ្ចប់ ទម្ងន់ ៨៤.៨៤ក្រាម (ថ្លឹងទាំងសម្បក), ជញ្ជើងថ្លឹងគ្រឿងញៀន ១គ្រឿង, ម៉ូតូ […]
គ្រោះថ្នាក់ចរាចរណ៍! បុរសម្នាក់ស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូបណ្ដាលឱ្យស្លាប់ឪពុក កូន២នាក់ និងម្ដាយដាច់ជើង នៅផ្លូវ៦០ម៉ែត្រ
(ភ្នំពេញ) ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ដោយបង្កដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បើករថយន្ដបុកម៉ូតូដែលបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឱ្យអ្នកជិះម៉ូតូ ៣នាក់ស្លាប់ ក្នុងនោះមានឪពុក និងកូនតូច ២នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដបង្កម៉ាក Tacoma ពាក់ផ្លាកលេខ ភ្នំពេញ 2BS-1023 បុកជាមួយម៉ូតូម៉ាក Honda Click ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1II-2330 ដែលជិះគ្នា ៤នាក់ ក្នុងនោះមានឪពុក ម្ដាយ និងកូនតូច ២នាក់ ស្រីម្នាក់ ប្រុសម្នាក់ ។ ជាអកុសលក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យកូនតូចៗទាំង ២នាក់ រួមជាមួយឪពុកបានស្លាប់ភ្លាមៗ ខណៈម្ដាយរងរបួសធ្ងន់ដាច់ជើង ។ តាមរយៈការចែកចាយនៅតាមបណ្ដាញសង្គម បានគូសបញ្ជាក់ថា ជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតនោះ ជាមន្ដ្រីយោធា […]
សេចក្តីជូនដំណឹង ស្តីពីការក្លែងបន្លំជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកជាសេនាធិការ បានសហការជាមួយសមត្ថកិច្ចក្នុងការចាត់វិធានការលើហ្វេសប៊ុក ហ្វេសប៊ុកផេក តិកតុក តេលេក្រាម និងប្រព័ន្ធបណ្តាញសង្គមនានា ដែលបានផ្សព្វផ្សាយខ្លឹមសារ ក្នុងន័យជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង ដូចជាការផ្តល់សេវាសាធារណៈចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស បណ្ណបើកបរយានយន្ត និងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ។ ក្រសួង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ព័ត៌មានដែលបានចុះផ្សាយលើទំព័រហ្វេសប៊ុក គណនីហ្វេសប៊ុក និងគណនីតេលេក្រាមទាំងអស់ខាងលើនេះ ជាព័ត៌មានមិនពិត មានចរិតបង្កការភាន់ច្រឡំដល់សាធារណជន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយកដ្ឋាន អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ ក្រសួង នឹងសហការជាមួយសមត្ថកិច្ចបន្តទៀតក្នុងការចាត់វិធានការតាមផ្លូវច្បាប់។ ជាមួយគ្នានេះ សូមជំរុញលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋមេត្តាជៀសវាងការប្រើប្រាស់សេវាសាធារណៈក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ពេលវេលា ព្រមទាំងថវិកា និងសូមមកទទួលសេវាសាធារណៈ នៅតាមមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
សង្ស័យភ្លើងប្រចណ្ឌ ! បុរសជាប្តី អាកសម្លាប់ប្រពន្ធ នៅស្រុកឆ្លូង រួចចងកធ្វើអត្តឃាតខ្លួនឯងតាមក្រោយ
ខេត្តក្រចេះ៖ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០៩ ខែមករាឆ្នាំ ២០២៥ មានករណីប្ដីប្រច័ណ្ឌប្រពន្ធគ្មានហេតុផល បានយកកូនកាំបិតអាករសម្លាប់ប្រពន្ធរបស់ខ្លួនគួរឲ្យសង្វេគ នៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ រួចប្ដីដែលជាឃាតករជិះម៉ូតូរត់គេចចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចងកសម្លាប់ខ្លួនតាមក្រោយ ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច បានឱ្យដឹងនៅ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះថា ជនរងគ្រោះដែលជាប្រពន្ធមាន ឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ ចំណែកជនសង្ស័យដែលជាប្ដីមាន ឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ […]
ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
(ភ្នំពេញ) ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៩៖០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះពិនិត្យរដ្ឋបាលតំបន់ស្មុគស្មាញ តាមបន្ទប់ជួល និងផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង) ។ ខណៈនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យដែលឃាត់ខ្លួនចំនួន ០៣នាក់ រួមមាន៖ ១. ឈ្មោះ ទឹប ផានិត ភេទស្រី មុខរបរធ្វើការរោងចក្រ ទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ២. ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ មុខរបររោងចក្រ ទីលំនៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ៣. ឈ្មោះ សឺង […]
ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ
កាលពីយប់ថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវលេខ១៣ កែងផ្លូវលេខ១០៤ ភូមិ០៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ
(ភ្នំពេញ) ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មនៅមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី […]