ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥
បើគិតមកត្រឹមថ្ងៃ៣០ ខែមករា ឆ្នាំ២០២៥ យោងសាលក្រមសំរេច លេខ៧៧ខ របស់សាលាដំបូងខេត្តតាកែវ និងពាក្យបណ្ដឹងដាក់ចូលបន្ថែមទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវហើយបានចេញដីកាកោះហៅជនខាងលើអោយចូលខ្លូនដោះស្រាយ តែជនខាងលើនៅតែមិនព្រមចូលខ្លូនបានត្រឹមអោយមេធាវីជាតំណាង ពលរដ្ឋសំណូមដល់ លោកជំទាវ ពេជ្រ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកលោកជំទាវប្រធាននិងឯកឧត្តមព្រះរាជអាជ្ញាសូមមេត្តាជួយដល់យើងខ្ញុំផង
ពលរដ្ឋទាំង ៥ នាក់សូមគោរពជូនឯកឧត្តមឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ សូមមេត្តាឯកឧត្តមឧត្តមសេនីយ៍ឯក ជួយស៊ើបអង្កេតនិងឈានដល់ការអនុវត្តច្បាប់ចំពោះមន្ត្រីក្រោមឱវាទ ឈ្មោះ ឧត្ដមសេនីយ៍ទោ វៀក សុភាព ដែលបានប្រព្រឹត្តផ្ទុយ អំពីច្បាប់លក្ខន្តិកៈរបស់មន្ត្រីរាជការ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះស្ថាប័នក្រសួងមហាផ្ទៃ ពលរដ្ឋសូមគោរពជំរាបឧត្តមសេនីយ៍ឯកដែលឯកឧត្ដម ក្មុងឋានៈជាសេនាធិការរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាលោក វៀក សុភាព បានបោកប្រាស់ប្រាក់របស់ពួកខ្ញុំបាទជាច្រើន និងមិនព្រមអនុវត្តតាមសាលក្រមសម្រេចលេខ ៧៧ខ របស់តុលាការខេត្តតាកែវ កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣
និងសូមទទូចអង្វរចំពោះឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឋិត ស សុខា សូមជួយអន្តរាគមន៍ចំពោះទង្វើរបស់លោក វៀក សុភាព ដែលខ្លូនជាមន្ត្រីអនុវត្តច្បាប់តែបែរជាជាន់ឈ្លឺច្បាប់ជាតិហើយដើរបោកប្រាស់ជនស្លូតត្រង់ ពលរដ្ឋទទូចសុំអង្វរសូមមេត្តាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ចំពោះជនល្មើសអោយចូលខ្លូនដោះស្រាយសងប្រាក់ដល់ពលរដ្ឋទាំង៥នាក់ផង
ហើយសូមទទួចអង្វរដល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ សូមមេត្តាឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាជួយអន្តរាគមន៍ដល់តុលាការខេត្តតាកែវ ដើម្បីអោយរិតបន្តឹងដល់ជនដែលបានប្រព្រឹត្តអំពើឆបោកខាងលើឲ្យអនុវត្តតាមសាលក្រមលេខ៧៧ខ ចុះថ្ងៃទី ២១ខែវិច្ឆិកាឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តតាកែវ
ពលរដ្ឋទាំង៥នាក់ដែលត្រូវបានជនល្មើសបោកប្រាស់ហើយជនល្មើសតែងតែយកឈ្មោះថ្នាក់ដឹកនាំ ជាតិសំខាន់ៗមកប្រើប្រាស់នាពេលកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថាប័ននីតិប្រតិបត្តិ និងធ្វើឱ្យប៉ះពាល់ដល់មន្ត្រីមហាផ្ទៃដែលបានអនុវត្តយ៉ាងត្រឹមត្រូវ នឹងធ្វើឲ្យប៉ះពាល់ស្ថាប័នក្រសួងមហាផ្ទៃយ៉ាងធ្ងន់ធ្ងរ ខ្ញុំខ្ញុំបាទទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំ ដល់ថ្នាក់ដាក់នាំស្ថាប័នតុលាការ និងមហាផ្ទៃ ថាលោកនឹងមានវិធានការចំពោះជនឆបោកបុគ្គលឈ្មោះ វៀក សុភាពនេះឲ្យខានតែបានសូមអរគុណ ៕