(បាត់ដំបង) ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់៖
១.ឈ្មោះ ហេង ជា ភេទស្រី អាយុ ៤៣ឆ្នាំ
២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ
៣.ឈ្មោះ ហេង ននោរី ភេទស្រី អាយុ ២៥ឆ្នាំ
៤.ឈ្មោះ ភាព ធារ៉ា ភេទស្រី អាយុ ២៥ឆ្នាំ
៥.ឈ្មោះ ហេង ចាន់ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ
៦.ឈ្មោះ ហឹម រក្សា ភេទប្រុស អាយុ ១៣ឆ្នាំ
៧.ឈ្មោះ បៀ មករា ភេទស្រី អាយុ ២៥ឆ្នាំ ទាំង០៧នាក់ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
វត្ថុតាងដកហូតមាន, ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន ០៣កពា្ចប់ និង ៤៥បំពង់បឺត ទម្ងន់ស្មើ ១៧.៩៧ ក្រាមទាំងសំបក, ជញ្ជីងថ្លឹង ០១គ្រឿង, ទូរស័ព្ទដៃ ០៧គ្រឿង, កាំភ្លើងកែច្នៃ ០១ដើម, រថយន្ត ០២គ្រឿង, ម៉ូតូ ០៤គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១។
បច្ចប្បុន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕