កម្លាំងបុស្តិ៍នគរបាលរដ្ឋបាលត្រែង បង្រ្កាបក្រុមក្មេងទំនើងជាង២០នាក់ បង្កការអុកឡុកនៅទីសាធារណៈ
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង០០នាទីរសៀល កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្ក្រាបក្មេងបង្កភាពអនាធិបតេយ្យនៅតាមផ្លូវទីសាធារណ: (ជិះម៉ូតូស្រែកឡូឡា, វ៉ាជែងគ្នា និងបង្ហោះម៉ូតូ) ០១លើក ឃាត់បានម៉ូតូចំនួន ១៣គ្រឿង និងមនុស្សចំនួន ២៥នាក់ នៅចំណុច ក្បែរស្ពានអូរអណ្ដូង ស្ថិតក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្រោយទទួលបានពត៌មាន…