ព័ត៌មានសន្តិសុខសង្គម

អាគារអនឡាញក្នុងក្រុងប៉ោយប៉ែតក្រៅតំបន់កាស៊ីណូច្រើនទីតាំងផ្សេងៗគ្នា មានទីតាំងសង្កាត់ផ្សារកណ្ដាលម្ដុំក្រោយស្តស្តង់តាងួន ស្តង់ពេជ្រភូមិគីឡូម៉ែត្រលេខ៤ ផ្សាររ៉ា ភូមិប្រជាធម្មមណ្ឌល១ដល់មណ្ឌល៥ ដើមចាន់គឺរី ដំណក់ទឹកចំណុចក្បែរផ្សារអគ្គ ហើយទីតាំងជិតវត្តត្រាច គ្រីស្ទាល់07 សែនផាលេស ទីតាំងបុរីសានហូ ។ល។

ថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤

(ក្រុងប៉ោយប៉ែត) ៖ ប្រជាពលរដ្ឋបានឱ្យដឹងថា អាគារដែលគេបិទទ្វារជិតៗ លាបថ្នាំពណ៌ខ្មៅទាំងនោះភាគច្រើនគឺជាទីតាំងអនឡាញខុសច្បាប់ ជាការបើកដៃដោយក្រុមអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែត ឬយ៉ាងណា? ។

ពលរដ្ឋលើកឡើងថា នៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះរហូតដល់អូរល្ហុង ដែលគ្រប់គ្រងដោយវីរៈការពារព្រំដែនគោក បើកដៃឱ្យជនជាតិថៃ ចិន ចេញចូលមកទឹកដីក្រុងប៉ោយប៉ែត ដើម្បីបម្រើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត ។

តើលោកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានបានដឹងទេ តើលោកអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល មានបានដឹងទេករណីខាងលើនេះទេ ? សូមលោកស្នងការ លោក សិទ្ធ ឡោះ មេត្តាមានវិធានការទាន់ពេលវេលាផងទាន សូមលោក បោន ប៊ិន ពិនិត្យមើលករណីខាងលើនេះផងទាន ។

ប្រភពពលរដ្ឋ លើកឡើងថា តាមខារ៉ាអូខេ គេសង្កេតឃើញមានការប្រើប្រាស់គ្រឿងញៀន ថ្នាំក្រវី ខេ យ៉ាងអាណាធិបតេយ្យ តែសមត្ថកិច្ចក្រុងប៉ោយប៉ែតមើលមិនឃើញ តើលោក នួន នីណារ៉ូ និងលោក ព្រហ្ម ពិសិដ្ឋ មានយកភ្នែកមើលទេ ឬជាប្រយោជន៍ដ៏ធំរបស់អស់លោក ? ។

ដោយឡែកកាលពីពេលថ្មីៗនេះ មានអង្គភាពសារព័ត៌មានប្រប្រទេសថៃ បានធ្វើការចុះផ្សាយពាក់ព័ន្ធពីករណីការហូរចូលមនុស្សខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *