ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋសម្ដែងនៅការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីគយលចល័ត ដែលជានិច្ចកាលតែងតែធ្វើស៊ីពួកគាត់យ៉ាងចាស់ដៃ។
ការលើកឡើងនេះ ដោយយោងទៅលើហេតុផលប្រជាពលរដ្ឋ ដែលជាអ្នកដឹកទំនិញតែងតែបង់លុយឱ្យមន្ត្រីគយចល័តទាំងនោះ ដើម្បីជាថ្នូរនៃការមិនបង្ក្រាប និងបានដឹកទំនិញបានយ៉ាងរលូន។ ផ្ទុយទៅវិញក្រោយពេលបង់លុយរួច មន្ត្រីគោលចល័តទាំងនោះបានវិលត្រឡប់មកចាប់យកទំនិញរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនចាប់យកទៅដើម្បីបំផ្លាញចោលឬមួយក៏យកទៅកសាងនីតិវិធីតាមច្បាប់អ្នកនោះទេ គឺចាប់យកទៅឱ្យឈ្មួញផ្សេងយកទៅលក់បន្តទៀត។
ជាក់ស្ដែងនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០០ ម៉ោង ៩:០០ នាទី នៅចំណុចកំពុងស្រឡៅ១ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ក្រុមឈ្មួញបន្តដឹកជញ្ជូនសាច់បង្កកចំនួន ០៨តោន ក្នុងនោះមានសាច់ជ្រូក គ្រឿងក្នុងជ្រូក ខួរជ្រូក និងសាច់ផ្សេងៗទៀត។
យោងតាមប្រភពអ្នកធ្វើការម្នាក់មិនបញ្ចេញឈ្មោះ បានប្រាប់បន្តទៀតថា ការដឹកជញ្ជូននេះបានចរចាគ្នារួចរាល់អស់ទៅហើយ នៅក្នុងនោះបានត្រូវរូវគ្នានឹងឈ្មោះ ឃ្លេ ប៊ុនណេត បានយកលុយពីឈ្មួញក្នុងមួយតោន ០១លាន សរុបទាំងអស់ ០៨តោន ស្មើ ០៨លានរៀល។ ហើយពេលពួកគាត់បានបង់លុយទៅឱ្យឈ្មោះ ក្លេ ប៊ុនណេត រួច ក្រុមគយរបស់លោក ឃ្លេ ប៊ុនណេត បានមកចាប់អីវ៉ាន់របស់គាត់ ធ្វើឱ្យពួកគាត់ខាតបង់យ៉ាងច្រើន មិនបានយកទំនិញទៅលក់ និងបោះឱ្យម៉ូយទាន់ពេលវេលា។
ប្រភពដដែល បន្តទៀតថា រឿងរាល់យប់ក្រុមគយចល័តទាំងនោះ តែងតែដើរធ្វើការគៀបសង្កត់ពីឈ្មួញម្នាក់ ទៅឈ្មួញម្នាក់ទៀតគ្រប់ៗគ្នាយកប្រាក់មិនតិចទេ។
ប្រភពនៅទីនោះ បានបង្ហើបឱ្យដឹងទៀតថា នៅក្នុងទឹកដីភូមិកំពង់ស្រឡៅ ឃុំកំពង់សោឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ នេះ មានការបន្តរកស៊ីបទល្មើសជាច្រើន ហើយការរកស៊ីនោះទៀតសោតធ្វើទៅបានយ៉ាងរលូនដោយសារការបង់ប្រាក់ឱ្យក្រុមមន្ត្រីគយទាំងនោះ ទើបបានសុខសាន្ត យូរៗក្រុមមន្ត្រីគយទាំងនោះធ្វើស៊ីម្ដងម្កាលតាមបែបពាលស៊ីពាលដោយគាបយកលុយរួចមកចាប់យកទំនិញទៅឱ្យអ្នកផ្សេងយកទៅលក់។
សកម្មភាពរបស់ក្រុមមន្ត្រីគយចល័តទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋមានការក្តៅក្រហាយ និងការរិះគន់យ៉ាងខ្លាំង ខណៈពួកគាត់អះអាងថាសេដ្ឋកិច្ចកំពុងតែជួបការលំបាក រកបាយហូបប្រចាំគ្រួសារសឹងតែមិនបានផង មួយត្រូវផ្គត់ផ្គង់កូនរៀនសូត្រ រឿងផ្គត់ផ្គង់ការរស់នៅក្នុងគ្រួសារ ដើម្បីបានសេចក្តីសុខនៅក្នុងការរកស៊ីសុខចិត្តយកលុយទៅបង់ឱ្យក្រុមមន្ត្រីគយទាំងនោះប៉ុន្តែពេលខ្លះស៊យក៏ត្រូវពួកគាត់កៀបស៊ីចាប់យកទោះតែបានបង់លុយរួចហើយក៏ដោយ។
ប្រជាពលរដ្ឋ សំណូមពរដល់ឯកឧត្តមប្រឆាំងអំពើពុករលួយ ACU មេត្តាចាត់ក្រុមអធិការកិច្ចស៊ើបអង្កេត ដើម្បីចាត់ការមន្ត្រីខិលខូចដូចជារូបលោក ឃ្លេ ប៊ុនណេត តែងតែប្រព្រឹត្តអំពើពុករលួយគៀបសង្កត់យកប្រាក់ពីប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការលើកឡើងពីប្រជាពលរដ្ឋអ្នកដឹកទំនិញដែលអះអាងថា លោក ឃ្លេ ប៊ុនណេត តែងតែធ្វើទុក្ខបុកម្នេញពួកគាត់ ដោយកៀបសង្កត់យកលុយនិងចាប់យកទំនិញរបស់ពួកគាត់ទៀតផង អ្នកកាសែតព្យាយាមទំនាក់ទំនង មន្ត្រីគយចល័តខាងលើតាមប្រព័ន្ធអេឡិចត្រូនិចតែឆ្លើយថាទាក់ទងមិនបាន។
តើមន្ត្រីគយមានបានដឹងទេ ថាទំនិញទាំងអស់នោះគឺដឹកចេញពីប្រទេសថៃ ចោរសៀម ឆ្លងមកឡាវហក់មកកម្ពុជា ខណៈដែលតាមបណ្ដោយព្រំដែនទាំងពីរបានបិទខ្ទប់យ៉ាងជិតឈឹង អស់លោកធ្វើនេះបានបង្អាប់កេរ្តិ៍ឈ្មោះររបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ដូចកាលពីពេលថ្មីៗនេះកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចាប់បង្ក្រាបរថយន្តដឹកសាច់បង្កករាប់សិបតោន និងបានហាមឃាត់មិនឱ្យមានការហូរចូលនៅទំនិញខុសច្បាប់ទាំងអស់ឡើយ។
ចុះហេតុអ្វីបានជានៅ ភូមិកំពង់សោឡៅឡៅ ឃុំកំពង់សោឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ល្បីម្លេះតើថ្នាក់ដឹកនាំខេត្តព្រះវិហារ ជាពិសេសលោកអភិបាលខេត្ត លោកស្នងការ លោកមេបញ្ជាការប៉េអឹមបានជ្រាបអំពីករណីខាងលើនេះដែរឬទេ?។
អ្នកសារព័ត៌មានរង់ចាំបំភ្លឺរៀងរាល់ម៉ោងធ្វើការ
ការិយាល័យព័ត៌មាន 0885003800