រដ្ឋបាលស្រុកត្រាំកក់ ដឹកនាំដោយលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវសម្ភារ:គ្រឿងឧបភោគ បរិភោគ និងថវិកាផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃវរៈសេនាតូចលេខ៣១៣ ចំណុះកងពលតូចថ្មើរជើងលេខ៣១ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។

ថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល

ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស សុទ្ធ មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៣១ មេបញ្ជាការវរៈសេនាតូចលេខ៣១៣ លោកអភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពជុំវិញស្រុក មេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំត្រពាំងក្រញូង ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ជាច្រើនរូប។

ឆ្លៀតក្នុងឱកាសនេះផងដែរលោកអភិបាលស្រុកត្រាំកក់បានបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមសមរភូមិជួរក្រោយ យើងនឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចជាកាល ទោះក្នុងកាលៈទេសណាក៏ដោយរួមជាមួយនឹងការបន្តគាំទ្រ ឧបត្ថម្ភបំពេញតម្រូវការរបស់បងប្អូនយុទ្ធជន ដើម្បីរួមចំណែកការពារសុខសន្តិភាព ដែលកងទ័ពបានលះបង់យ៉ាងប្តូរផ្តាច់ ឈរជើងប្រចាំការ ដើម្បីការពារបូរណភាពទឹកដី របស់ប្រទេសយើងទាំងអស់គ្នា។

ជាមួយគ្នានោះដែរ ក្នុងនាមរដ្ឋបាលស្រុកត្រាំកក់ បាននាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាផ្ដល់ជូនរួមមាន៖
-អង្ករ ៥បាវ ស្មើនឹង ២៥០គីឡូ
-មី ៥០កេស
-ទឹកបរិសុទ្ធ ៥០កេស
-ទឹកត្រី ២០យួរ
-ទឹកស៊ីអ៉ីវ ២០យួរ
-ត្រីខ ២កេសធំ
-ពងទាសាប កូន ១,០០០គ្រាប់
-នំអន្សមខ្មែរ ១៥០នំ
និងថវិកា ៣,០០,០០០រៀល ។

#ខេត្តតាកែវ #រដ្ឋបាលស្រុកត្រាំកក់ #រដ្ឋបាលស្រុកសំរោង #រដ្ឋបាលស្រុកបាទី #រមណីយដ្ឋានភ្នំជីសូរ #ប្រាសាទនិងខ្មៅ អរគុណសន្តិភាព ខ្មែរជួយខ្មែរ សាមគ្គីជាកម្លាំង


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed