Category: ព័ត៌មានសន្តិសុខសង្គម

ក្រសួងអប់រំ ហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែ​ក្នុ​ងដំណើរការកំណែ សម្រាប់ការប្រឡងបាក់ឌុប, អ្នកល្មើស​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ ​ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និង​អត្រា​កំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ហើយចំពោះអ្នកប្រព្រឹត្ត​ល្មើសនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀននៅស្រុកសំពៅលូន

(បាត់ដំបង) ៖ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង ១២៖៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៧នាក់៖ ១.ឈ្មោះ ហេង ជា ភេទស្រី អាយុ ៤៣ឆ្នាំ ២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ…

ប្រភពទំនិញចេញពីប្រទេសថៃ(ចោរសៀម)បន្តមកភូមិកំពង់សោឡៅ ឃុំកំពង់សោឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ប្រភពមិនចេញឈ្មោះលើកឡើងថា ទំនិញគេចពន្ធពិសេសសាច់បង្កកដែលត្រូវហាមឃាត់ចេញមួយយប់ៗមិនតិចជាង ១០០តោនឡើយ មានមន្ត្រីគយចល័ត ឈ្មោះ ឃ្លេ ប៊ុនណេត ប្រចាំការ

ថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋសម្ដែងនៅការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះមន្ត្រីគយលចល័ត ដែលជានិច្ចកាលតែងតែធ្វើស៊ីពួកគាត់យ៉ាងចាស់ដៃ។ ការលើកឡើងនេះ ដោយយោងទៅលើហេតុផលប្រជាពលរដ្ឋ ដែលជាអ្នកដឹកទំនិញតែងតែបង់លុយឱ្យមន្ត្រីគយចល័តទាំងនោះ ដើម្បីជាថ្នូរនៃការមិនបង្ក្រាប និងបានដឹកទំនិញបានយ៉ាងរលូន។ ផ្ទុយទៅវិញក្រោយពេលបង់លុយរួច មន្ត្រីគោលចល័តទាំងនោះបានវិលត្រឡប់មកចាប់យកទំនិញរបស់ប្រជាពលរដ្ឋទាំងអស់ មិនមែនចាប់យកទៅដើម្បីបំផ្លាញចោលឬមួយក៏យកទៅកសាងនីតិវិធីតាមច្បាប់អ្នកនោះទេ គឺចាប់យកទៅឱ្យឈ្មួញផ្សេងយកទៅលក់បន្តទៀត។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:០០ ម៉ោង ៩:០០…

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបចោរកាច់កម៉ូតូទាំងសម្បុក ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានចុះស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៦នាក់ ដែលជាមុខសញ្ញាក្រុមចោរកាច់កម៉ូតូ និងធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងទទួលផលចោរកម្ម។ ក្នុងប្រតិបត្តិការនោះ…

ករណីភាពមិនប្រក្រតី ការដេញថ្លៃមូលនិធិឃុំសង្កាត់ឆ្នាំ ២០២៥ របស់ឃុំសែនមនោរម្យ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី

កាលពីថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សៀវភៅបន្ទុកណែនាំរបស់ក្រសួងមហាផ្ទៃសាបជាងទឹកទន្លេ ខណៈដែលលោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យនិងគណៈកម្មការទាំងទោះដឹងថា ក្នុងចំណោម ៣ ក្រុមហ៊ុនមាន១ក្រុមហ៊ុនគ្មានសុពលភាពតែនៅតែបំពានឬចែកលុយគ្នាសុីទើបមានសារបែកធ្លាយ? ការបើកសំណើដាក់ឲ្យដេញថ្លៃធ្វើផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង៦៥០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.៦ម៉ែត្រ តម្លៃបា៉នស្មាន ៣៩៤,៨០៣,១៨៨រៀល ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រោមអធិបតីភាពលោកស្រី…

មន្ត្រីជលផលខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកពាមជរ និងដុតបំផ្លាញចោលរបាំងស្បៃមុងជាង ៣.០០០ម៉ែត្រ

ព្រៃវែង៖ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅស្រុកពាមជរ និងដុតបំផ្លាញចោលស្បៃមុងជាង ៣.០០០ម៉ែត្រ និងលែងកូនត្រីចូលបឹងធម្មជាតិជិត១០០គីឡូក្រាម។ ក្នុងរយៈពេលពីរថ្ងៃនេះ មន្ត្រីជលផលខេត្តព្រៃវែង បានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងស្បៃមុងដែលជនល្មើសបានលួចដាក់នៅតាមវាលបឹងធម្មជាតិក្នុងស្រុកពាមជរ បានចំនួន ២ករណី ស្មើនឹង ២ឃុំ ដោយបានរឹបអូស និងដុតកម្ទេចចោល នៅឧបករណ៍របាំងស្បៃមុងប្រមាណជាង ៣.០០០ម៉ែត្រ។ បើតាមលោក សឿ វិចិត្រ នាយផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងលោក សុខ ស៊ីណាត នាយសង្កាត់រដ្ឋបាលជលផល បានឱ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយនឹងរដ្ឋបាលស្រុកពាមជរ…

គាស់ហាងយកទូរស័ព្ទមិនទាន់បាន១ថ្ងៃត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនទាំងសំបុកព្រមទាំងថ្នាំញៀន

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ០៥ នាក់ ពីបទលួចមានស្ថានទម្ងន់ទោស និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោងប្រហែល ១៦និង៣០នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ១/ ឈ្មោះ ឃុត ប្រុសម៉ឺន ហៅតុក ភេទប្រុស អាយុ ១៨ឆ្នាំ…

ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីធាក់កាប់ប្លន់យកម៉ូតូ

អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហាឆ្នាំ ២០២៥ វេលាម៉ោង០៣:១៥នាទីទៀបភ្លឺ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីធា ..;ក់ និងកា ..;ប់ប្លន់យកម៉ូតូម៉ាក SCOOPY ពណ៌ប្រផេះ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1LQ- 5358 ប្រព្រឹត្តល្មើសនៅចំណុច ក្រោយធនាគារ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យដែលជាមុខសញ្ញាលួចម៉ូតូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២:៤៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច (ម៉ូតូ) ម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៩ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ ដែលជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៤០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវរ៉ារទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនិងករណីលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ និងម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៨ (ឡើងតែមឆ្នាំ២០១៥) កាលពីថ្ងៃទី១៣ ខែសីហា…

You missed