កាលពីថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥

សៀវភៅបន្ទុកណែនាំរបស់ក្រសួងមហាផ្ទៃសាបជាងទឹកទន្លេ ខណៈដែលលោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យនិងគណៈកម្មការទាំងទោះដឹងថា ក្នុងចំណោម ៣ ក្រុមហ៊ុនមាន១ក្រុមហ៊ុនគ្មានសុពលភាពតែនៅតែបំពានឬចែកលុយគ្នាសុីទើបមានសារបែកធ្លាយ?

ការបើកសំណើដាក់ឲ្យដេញថ្លៃធ្វើផ្លូវបេតុងអាមេ ១ខ្សែ មានប្រវែង៦៥០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.៦ម៉ែត្រ តម្លៃបា៉នស្មាន ៣៩៤,៨០៣,១៨៨រៀល ស្ថិតនៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្រោមអធិបតីភាពលោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ ដោយមានការអញ្ជើញ ចូលរួមពីលោកស្រី ឆាយា ខ័យា នាយករងទីចាត់ការវិនិយោគ ខេត្តមណ្ឌលគិរី និងលោក លោកស្រី ប្រធាន ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យគាំទ្រឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល មេភូមិពូទ្រូ ចាស់ទុំភូមិពូទ្រូ និងក្រុមហ៊ុនដេញថ្លៃ។

ដោយមានក្រុមហ៊ុនដាក់ដេញថ្លៃចំនួន ៣ក្រុមហុ៊ន
១. អ្នកដេញថ្លៃ យឺផល្លា ក្រុមហុ៊ន ស្រ៊ុន លាងសុីម ដាក់ដេញថ្លៃចំនួន 393.900.000៛
២. អ្នកដេញថ្លៃ ខូវ ម៉េង ក្រុមហ៊ុន ខូវ ម៉េង ដាក់ដេញថ្លៃចំនួន 265.200.000៛
៣. អ្នកដេញថ្លៃ អុឹង ប៊ុនហុង ក្រុមហ៊ុន ប៊ុនហុងអេចអិន ដាក់ដេញថ្លៃចំនួន 388.700.000៛

ការដេញថ្ងៃនេះ បានទៅលើក្រុមហ៊ុន អុឹង ប៊ុនហុងនេះបើយោងតាមរដ្ឋបាលឃុំសែនមនោរម្យ បានផ្សព្វផ្សាយនៅក្នុងផេករដ្ឋបាល ចំណែកលោកស្រីមេឃុំមិនអាចទាក់ទងបានទេដោយមិនលើកតេលេក្រាមអ្នកកាសែតសម្លេងអមតៈ ដោយឡែកលោកនាយកទីចាត់ការផែនការវិនិយោគខេត្តមណ្ឌលគិរីបានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិចថា លោកនឹងហៅអ្នកពាក់ព័ន្ធដើម្បីសួរនាំ ចំណែកលោក អ៊ឹង ប៊ុនហុង បានប្រាប់សម្លេងអអមតៈថាពិតជារូបលោកហើយក្រោយមកទៀតលោករង់ចាំស្ដាប់អ្នកកាសែតទៅវិញហើយក៏កាត់ផ្ដាច់បាត់ទៅ។

ដោយជាក់ស្ដែងបើយោងលើនីតិវិធីកិច្ចលទ្ធកម្ម គម្រោងមូលនិធិឃុំសង្កាត់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នៃសៀវភៅណែនាំរបស់ក្រសួងមហាផ្ទៃហៅកាត់ថា គ.ជ.អ.ប ជំពូកទី៣ នៃកិច្ចលទ្ធកម្ម និងការគ្រប់គ្រងកិច្ចសន្យាឆ្នាំ២០១៧
– សំណើមានសុពលភាពចាប់ពីរ បីសំណើរឡើងទើបគណៈកម្មាធិការនិងសម្រេចវាយតម្លៃយកក្រុមហ៊ុនទាំងឡាយណាដែលមានតម្លៃទាបជាងគេ។

– បើសំណើរទាំងឡាយណាមិនមានសុពលភាពចាប់ចំនួន៣ មិនអាចទទួលយកបាននិងប្រកាសសារឡើងវិញ ចុះហេតុអ្វីបានជារដ្ឋបាលឃុំសែននរម្យ ការដេញថ្លៃមានតែបីក្រុមហ៊ុន តែ១ក្រុមហ៊ុនគ្មានសុពលភាព ហេតុអ្វីបានជាលោកស្រីមេឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមន្ត្រីបច្ចេកទេសខេត្តមណ្ឌលគិរី ទទួលយកដោយបំពាននឹងផ្ទុយច្បាប់ទៅវិញ។

អង្គភាព#សម្លេងអមត: រង់ចាំធ្វើការបកស្រាយអំពីករណីខាងលើនេះក្ដីរីរីករាយ។ សូមអរគុណ
ការិយាល័យព័ត៌មាន 0885003800


By sknews

Leave a Reply

Your email address will not be published. Required fields are marked *

You missed