Month: January 2024

គយ និងកម្លាំងចម្រុះខេត្តកណ្តាល ចុះ​​បង្ក្រាបបារីចម្រុះអត់ពន្ធដែលល្មើសច្បាប់​ជាច្រើន​​យក​ទៅ​​ដុតកម្ទេច​​ចោល

(កណ្ដាល) ៖ សាខាគយ និងរដ្ឋាករខេត្តកណ្ដាល សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកកៀនស្វាយ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើការដុតបំផ្លាញចោលបារី៣ម៉ាក សរុប ៩៤ កេស (ស្មើនឹង៩៤ប៊ិក) ទម្ងន់១,៣២២ គីឡូក្រាម។ បារីទាំងនេះ ត្រូវបានកម្លាំងចល័ត នៃសាខាគយ និងរដ្ឋាករខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល ស្ទាក់ចាប់ និងបង្ក្រាបបាន ក្នុងភូមិសាស្ត្រ នៃខេត្តកណ្តាល។ លោក អន…

ពិតជាសាហាវណាស់! ស្ត្រីម្នាក់សម្លាប់ប្ដីខ្លួនឯង ខឹងព្រោះដោយសារប្តីផឹកស្រាស្រវឹងរាល់ថ្ងៃ

(កែប) ៖ មានករណីឃាតកម្មមួយកើតឡើង ដោយស្ត្រីម្នាក់ជាប្រពន្ធ វាយសម្លាប់ប្ដី បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ករណីនេះដែរ ស្ថិតនៅក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ សមត្ថកិច្ចខេត្តកែប បានឱ្យដឹងថា ស្ត្រីម្នាក់ជាភរិយា បានវាយសម្លាប់ប្តីរបស់ខ្លួន បណ្តាលឱ្យបុរសជាប្តី ឈ្មោះ អ៊ិន សាត ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរកសិករ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោងជាង ០៨…

ចាប់ខ្លួន​មន្ត្រី​នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ​៣ ម្នាក់​ និង​ប្រជាការពារ​ ២នាក់​ ពីបទ​កំហែង​ទារប្រាក់​ ! 

(ភ្នំពេញ) ៖ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ ជួន​ ណារិន​ អគ្គ​ស្នងការ​រង​ និង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹង នៅព្រឹកនេះថា​ ករណី​ក្រុម​ជន​ប្រដាប់​អាវុធ​ចាប់​ម៉ូតូ​ជំរិត​យកលុយ​ នៅ​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ពេល​ននេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌកម្រិត​សស្រាលរាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន ចំនួន​ ០៣​ នាក់​ ក្នុងនោះ​ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣​ ចំនួន​ ០១ នាក់​ និងប្រជាការពារ​ ០២ នាក់​ ។ ជនសង្ស័យ ចំនួន ០៣…

អាជ្ញាធរស្រុកឯកភ្នំ សហការជាមួយជំនាញជលផល ចុះ​កម្ទេច​បទល្មើស​នេសាទចំនួន​ ៤​កន្លែង នៅខេត្តបាត់ដំបង

(បាត់ដំបង​) ៖ ទី​តាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ចំនួន​ ០៤​ កន្លែង ដែល​ស្ថិត​ក្នុង​តំបន់​ «​អតីត​ដែន​ឡូ​ត៍​​នេសាទ​លេខ​១» ត្រូវ​បាន​មន្ត្រី​កម្លាំង​ជលផល ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ផង​ ចុះ​ទៅ​កាប់​កម្ទេច​ចោល កាលពី​ថ្ងៃ​ទី២៧ ខែមក​រា ឆ្នាំ២០២៤ ស្ថិត​ក្នុងភូមិ​សាស្ត្រឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ។ កម្លាំង​ចុះ​បង្ក្រាប​ បានឱ្យដឹង​ថា កម្លាំង​ចម្រុះ​របស់​ស្រុក​ឯក​ភ្នំ ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជលផល បាន​ចុះ​ទៅ​កាន់​តំបន់​ «​អតីត​ដែន​ឡូ​ត៍​នេសាទ​លេខ​១» ដោយបាន​កាប់​បំផ្លាញឧ​បករ​ណ៍​​នេសាទ​ខុសច្បាប់ ​ចំនួន​ ០៤ ​ទីតាំង​ ។ ប្រភព​ដដែល…

ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក ដក​ហូតគ្រឿងញៀនជាង៥គីឡូ ក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់រួមទាំងបក្ខពួក និងដកហូតគ្រឿងញៀនជាង៥គីឡូក្រាម នៅក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ ការឃាត់ខ្លូននេះបានធ្វើឡើងកាលពីវេលាម៉ោង២៣និង០០នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ២០២៤ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ ខណៈដែលកម្លាំងការិយាល័យ​​នៃស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ​ចុះ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង។ ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ មានឈ្មោះ ប្រាក់ ភិរម្យ ហៅ ថង ស៉ីថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ នគរបាល ស្នាក់ភូមិសាមឃួយ…

ប្រជាពលរដ្ឋជាច្រើនអ្នក ផ្ទុះការតវ៉ាបិទផ្លូវ ឃាត់រថយន្តដឹកដី ដែលបង្កឱ្យធូលីហុយចូលផ្ទះអ្នកភូមិ ក្នុងស្រុកកំពង់រោទិ៍

(ស្វាយរៀង) ៖ ប្រជាពលរដ្ឋជាច្រើននាក់ រស់នៅក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម បានផ្ទុះការតវ៉ាបិទផ្លូវ និងឃាត់រថយន្តក្រុមអាជីវកម្មដឹកអាចម៍ដីលក់ ដោយចោទថា ក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា បង្កឱ្យធូលីដីហុយចូលផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីបិទផ្លូវនេះ កើតឡើងនៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ក្នុងភូមិព្រៃចំណារ និងភូមិឫស្សីអម ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ការបិទផ្លូវនេះ ប្រជាពលរដ្ឋបានលើកឡើងថា បិទផ្លូវ ដើម្បីសំណូមពរសុំការអន្តរាគមន៍ ពីលោកមេភូមិព្រៃចំណារ លោកមេភូមិឫស្សីអម…

ក្នុងឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីបានជាង ៤ម៉ឺនតោន បើប្រៀបធៀបនឹងឆ្នាំ២០២២ កើនឡើង ១ពាន់តោន

(កំពង់ឆ្នាំង) ៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយសម្បូរត្រី ដោយសារតែខេត្តនេះ ស្ថិតជាប់នឹងបឹងទន្កេសាប ។ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ ខេត្តកំពង់ឆ្នាំង ប្រមូលផលត្រីទឹកសាប បានជាង ០៤ ម៉ឺនតោន ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។ លោក លី ឡា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣…

ផ្លូវលេខ៣៧៧ ភ្ជាប់ពីរង្វង់មូលព្រាបស ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន២២%ហើយ គិតត្រឹមខែមករានេះ

(ក្រចេះ) ៖ ផ្លូវមួយខ្សែក្នុងខេត្តក្រចេះ ដែលមានប្រវែង ៣៥,៥គីឡូម៉ែត្រ ជាផ្លូវខេត្តលេខ៣៧៧ ពីរង្វង់មូលព្រាបសទៅទីរួមស្រុកសំបូរ ផ្លូវនេះតាំងពីសង្គមចាស់ត្រូវបានស្ថាបនាឡើងសារជាថ្មីបានអនុវត្តសាងសង់ ក្នុងខែមិថុនា ឆ្នាំ២០២៣ មកដល់ត្រឹមខែមករា ឆ្នាំ២០២៤ សាងសង់សម្រេចបានលទ្ធផល២២%ហើយ។ នេះយោងតាមការលើកឡើងរបស់រដ្ឋបាលខេត្តក្រចេះ។ សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះគឺជាប់តាមបណ្ដោយមាត់ទន្លេមេគង្គដែលអមទៅដោយដើមឈើធំៗ និងផ្ទះប្រជាពលរដ្ឋជាច្រេីនថែមទៀត ហេីយផ្លូវនេះគឺជាផ្នែកមួយនៃការធ្វើដំណើរលើវិស័យទេសចរណ៍របស់ខេត្តក្រចេះ ដែលផ្លូវមួយខ្សែនេះ អាចធ្វើដំណើរទៅរមណីយដ្ឋានជាច្រើន តាមដងទន្លេមេគង្គនៃត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍អន្លង់ផ្សោតកាំពីរ , រមណីយដ្ឋានទឹកជួរកាំពី ,ទៅទស្សនាវិហារសសរ ១០០ , និងតំបន់ទេសចរណ៍ផ្សេងៗជាច្រេីនទៀត។ រដ្ឋបាលខេត្តបានបញ្ជាក់ថា ផ្លូវនេះបាននិងកំពុងកសាងពង្រីកផ្លូវថ្នល់…

កងរាជអាវុធហត្ថបញ្ជូនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីរឿងញៀនជាង ១តោន ទៅតុលាការ

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ទៅសាលាដំបូងខេត្តព្រះវិហារដើម្បីបន្តនីតិវិធីតាមច្បាប់ ។ វត្ថុតាងរួមមាន៖ -គ្រឿងញៀនចំនួន២៥ធុង ស្មើនឹង១,០៨២.៥គីឡូក្រាម (គ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម) -នឹងសម្ភារៈមួយចំនួនទៀត បច្ចុប្បន្នកម្លាំងជំនាញ កំពុងបន្តសហការស្រាវជ្រាវស្វែងរកចាប់ខ្លួន មេក្លោង បក្ខពួក មកផ្តន្ទាទោសតាមច្បាប់ ៕

៣សប្ដាហ៍ សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ក្រាបល្បែងស៊ីសងបាន ៤៣ទីតាំង និងបានបញ្ជូនជនសង្ស័យ ៧២នាក់ ទៅតុលាការ

(ភ្នំពេញ) ៖ រយៈពេល៣សប្ដាហ៍ ពោលគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសង សរុបបាន ៤៣ទីតាំង នៅ១៤រាជធានីខេត្តទូទាំងប្រទេសកម្ពុជា។ យោងតាមការបញ្ជាក់ពី លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ការបង្ក្រាបទាំង ៤៣ទីតាំងនេះ មានមនុស្ស ៧២នាក់ ដែលបានកើតឡើងនៅ ២៦ទីតាំងក្នុង១០រាជធានី-ខេត្ត ដែលជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ៕

You missed