ព័ត៌មានជាតិ

ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧

(តាកែវ) ៖ រូបសំណាកព្រះបដិមាចំនួន 0២ អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ ។ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានដឹងករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ០២ ព្រះអង្គ មួយអង្គទ្រង់ឈរ កម្ពស់ប្រមាណ ០១ ម៉ែត្រកន្លះ និង ០១ អង្គទៀត អង្គុយពែនភ្នែនមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ យកទៅរក្សាទុក្ខជាបេតិកភណ្ឌវប្បធម៌ជាតិ ។ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានឱ្យដឹងថា ករណីនេះមន្ទីរបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីក្រសួង ចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងរូបសំណាក ដែលប្រជាពលរដ្ឋបានរកឃើញ ដែលព្រះពុទ្ធរូបទាំង ០២ នេះ […]

ព័ត៌មានជាតិ

“ចេញផ្សាយដោយ# STDNEWS ONLINE www.sknews24online.com មាន់អនឡាញជាប់ខ្នោងទ្វាចូលវត្តថ្មកែវ ពីខាងត្បួង ឈៀងខាងកើត ផ្សារត្រកក់ ជាប់និងផ្លូវជាតិលេខ3 ឃុំត្រាំកក់ ប៉ុស្តិ៍រដ្ឋបាលត្រាំកក់ អសមត្ថភាពក្នុងការបង្រា្កបល្បែងស៊ីសងមាន់អនឡាញនិងឆ្នោតចេញតាមកុំព្យូទ័រ ឡូតូ ចេញខុសដងជាច្រើនកន្លែង តាមទៀមកាហ្វេ ជាច្រើនកន្លែងក្នុងដែនដី ឃុំត្រាំកក់ និងប៉ុស្តិ៍រដ្ឋបាលលោកគ្រប់គ្រង ប្រភពមិនបញ្ចេញឈ្មោះ បានអោយSTDដឹងថា ផ្ទះរបស់ឈ្មោះ យុទ ក៌បានបើកមាន់ជល់ផ្ទាល់ដីខុសច្បាប់នៅមិនឆ្ងាយពីសាលាឃុំ និងប៉ុស្ដិ៍ត្រាំកក់ឡើយនៅថ្ងៃដដែលអង្គភាពបានរាយការណ៌ជូនទៅលោកនាយប៉ុស្ដិ៍ ហៀក សំភី លោកថារវល់មេចុះមកបន្តិចហើយក៌ចុចផ្ដាច់ អង្គភាពយើងមិនអាចសុំការបំភ្លឺពីសំណាក់អាជ្ញាធរឃុំឡើយ ៕ មិនដឹងថា លោកមេឃុំ និងលោកនាយប៉ុស្តិ៍ មានស្ដាប់បទបញ្ជារបស់លោក អភិបាលស្រុកត្រាំកក់លោកកៅ វគ្គសែល ដែរឬទេពេលចូលរូមប្រជុំម្ដងៗ ដែលលោកតែងតែលើកឡើងអំពីការលុបបំបាត់ល្បែងស៊ីសងខុសច្បាប់និង ចូលរួមអនុវត្តការពារភូមិឃុំមានសុវត្ថិភាពពិសេសលុបបំបាត់ល្បែងស៊ីសងខុសច្បាប់ទាំងឡាយ ដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង៕ ឬក៌ល្បែងទាំងនោះចេះបំបាំងកាយលោកនាយប៉ុស្ដិ៍ត្រាំកក់មិនអោយឃើញ