(តាកែវ) ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់រកឃើញថ្នាំញៀនសរុបជិត ០៤ គីឡូក្រាម និងសម្ភារមួយចំនួន ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមករា ធ្នាំ២០២៤ នៅពីរទីតាំងផ្សេងគ្នា គឺនៅចំណុចរោងខាងត្បូងផ្ទះ ស្ថិតនៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី និងចំណុចរោងស័ង្កសី ជើងភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តតាកែវ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆែម ជាតិ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ចំណែកឈ្មោះ ស សុងឃៀង ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិខ្សាច់លុប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមេខ្លោងជួញដូរគ្រឿងញៀន កំពុងរត់គេចខ្លួន ។ របាយការណ៍បញ្ជាក់ថា […]
Month: January 2024
សមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងទៅតាមនីតិវិធីច្បាប់
(កែប) ៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ បានឃាត់ចាប់ទូកនេសាទល្មើស ០១ គ្រឿង រួមជាមួយជនសង្ស័យ ០៣ នាក់ ដែលបានប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ ជ្រមុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ ០៥ គីឡូម៉ែត្រ ។ ការឃាត់ចាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ៖ ១៥ នាទីព្រឹក ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។ ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនដូចជា ទូកយន្តបណ្តោយ ១៤ ម៉ែត្រ ទទឹង ០៣ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រ ម៉ាស៊ីនម៉ាក ISUZU93 កម្លាំង ៤០ សេះ ០១ គ្រឿង, ម៉ាស៊ីនខ្យល់កម្លាំង ២៤ សេះ ០១ គ្រឿង,ទុយោខ្យល់ប្រវែង ៤០០ ម៉ែត្រ […]
កំពង់ឆ្នាំង: នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុក អាជ្ញាធរឃុំ និងក្រុម ការងារ បានចុះពិនិត្យដល់ទីតាំងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង នៅតំបន់ស្លាបក្ដោង ត្រពាំងវែង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវ និងសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាសិករទាន់ពេលវេលា ផ្ទៃដីប៉ះពាល់មុនអន្តរាគមន៍សង្រ្គោះសរុបមានចំនួនប្រមាណ ៣៥០ហិកតា ហើយនៅក្នុងនោះផងដែរឯកឧត្តម ក៏បានចាត់អោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្ដារប្រឡាយនាំទឹកសង្រ្គោះអោយបានទាន់ពេលវេលា សង្រ្គោះបានប្រមាណ៣២៥ ហិកតា នៅសេសសល់ប្រមាណ ២៥ហិចតា រងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវការទឹកមកសង្រ្គោះបន្ទាន់បន្ថែមទៀត។ នៅក្នុងនោះឯកឧត្តម ក៏បានសម្រេចស្ដារប្រឡាយសម្រាប់នាំទឹកមកជួយសង្រ្គោះចំនួន២ខ្សែ ខ្សែទី១ប្រវែង ៥០០ម៉ែត្រ ខ្សែទី២ប្រវែង ២០០០ម៉ែត្រ ដែលនឹងអាចជួយស្រោចស្រពស្រែប្រាំងបានចំនួន ៤៥០ហិកតា របស់ប្រជាកសិករប្រមាណ ៣៧៤គ្រួសារ និងផ្ដល់គ្រឿងចក្រដើម្បីស្ដារជូនប្រជាកសិករនៅភូមិចំនួន ៤ក្នុងឃុំគោកបន្ទាយបន្ថែមទៀតផងដែរ។
រថភ្លើងមួយខ្សែដឹកទូកុងតឺន័រដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ សំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិត
(ពោធិ៍សាត់) ៖ រថភ្លើងដឹកទូកុងតឺន័រមួយខ្សែបានដាច់ក្រឡាប់ធ្លាក់ចេញពីផ្លូវ បណ្ដាលឱ្យរងការខូចខាត សំណាងមិនបង្កការគ្រោះថ្នាក់ណាមួយដល់មនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចជើងភ្នំក្បាលសៀម ស្ថិតក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើតាមសាក្សីដែលនៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុឃើញមានរថភ្លើង១ខ្សែធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវចំណុចដែលបត់បែនហើយចុះឡើងទៀត ស្រាប់តែដាច់បារុងជាកំណាត់ៗធ្លាក់កុងតឺន័រចេញស្រូវ និងអង្ករសម្រូបកំពប់រាយប៉ាយពេញដី សំណាងហើយមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ ចំណែកលោក យ៉ិន ឈុនហាក់ នាយប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានឃុំត្នោតជុំ ដែលទៅដល់ទីតាំងកើតហេតុបានឱ្យដឹងថា រថភ្លើងដែលក្រឡាប់ខាងលើនេះ ដឹកទូកុងតឺទ័រចំនួន២៣កុងតឺន័រ ហើយបានដាច់បារុងត្រឹមទូកុងតឺន័រទី១០ បណ្ដាលឱ្យទូកុងតឺន័រចំនួន៤ទូធ្លាក់ចេញពីរថភ្លើង និងខូចខាតគ្រាប់ធញ្ញជាតិ(ស្រូវ និងអង្ករសម្រូប)។ លោកបន្តទៀតថា ចំពោះអត្តសញ្ញាណអ្នកបើករថភ្លើងមិនត្រូវបានស្គាល់ឡើយ តែបើតាមការពិនិត្យជាក់ស្ដែង ករណីគ្រោះថ្នាក់នេះ គឺអាចជាកត្តាល្បឿនលឿនពេក ការដឹកលើសទម្ងន់លើចំណុចផ្លូវបត់បែនច្រើន ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់នេះតែម្ដង៕
កាប់គួទំនាស់រួចគេចខ្លួនបានប៉ូន្មានថ្ងៃ ត្រូវជាប់អន្ទាក់សមត្ថកិច្ច!! ដោយ#STD NEWS ONLINE www.sknews24online.com ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាមន្រ្តីក្រោមឱវ៉ាត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់រួមទាំងវត្ថុតាង ក្រោយបក្សពួកក្រុមជនបង្កទាំងនេះ ធ្វើសកម្មភាពការទៅលើគូទំនាស់០២នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចនាំគ្នាគេចខ្លួនបានប៉ុន្មានថ្ងៃ ។ លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកឲ្យដឹងនាព្រឹកថ្ងៃទិត្យ ១១រោច ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះថា ជនសង្ស័យ(បង្កដៃដល់)ទី-១ ឈ្មោះ ព្រិន ស៊ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទឹកកក មានទីលំនៅ ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ដៃដល់)ឃាត់ខ្លួននៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី- ឈ្មោះ គូន ខេន […]
កំពង់ឆ្នាំង ស្រុកបរិបូណ៌ នាព្រឹកថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៤ ដោយ# STDNEWS ONLINE. ឯកឧត្តម សាន់ យូ តំណាងដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកបរិបូណ៌ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស៉ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ព្រមទាំង លោកអភិបាលរងស្រុក លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ឃុំ ក្រុមយុវជន សិស្ស សិស្សានុ មន្ត្រីរាជការ ចំនួន ១៣១៦នាក់។ ក្នុងឱកាសនេះដែរផងដែរឯកឧកត្ដម ក៏បាននាំយកថវិកា 1លានរៀល របស់ ឯ/ឧ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយស សសយក […]
សិស្សគេចសាលាចំនួន ២៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្វាយអន្ទរ ហៅមកអប់រំ និងធ្វើកិច្ចសន្យា
ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដា្ឋននគរបាលស្រុកស្វាយអន្ទរ បានចុះល្បាតចល័ត ត្រួតពិនិត្យទីតាំងដែលមានសិស្សគេចសាលា ចំនួន ៣ទីតាំង នៅក្នុងភូមិសាស្ត្រឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលបានឃាត់ខ្លួនក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋានជាសិស្សហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ២៣នាក់ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យា ដោយមាន ការធានាពីអាណាព្យាបាល ។ ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីលោកគ្រូនាយកសាលា និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕
គិតត្រឹម២០២៣៖ CMAC បានបោសសម្អាតផ្ទះដីចម្ការមីន និងចម្ការគ្រាប់ចំនួនជាង ១.៧៣៥គីឡូម៉ែត្រ
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ភាសាអង់គ្លេស CMAC បានឲ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ រហូតបំណាច់ឆ្នាំ២០២៣ បានធ្វើការបោសសម្អាតផ្ទះដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង១.៧៣៥គីឡូម៉ែត្រ។ ក្នុងនោះ រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៣លានគ្រាប់។ អង្គភាព CMAC នៅក្នុងសមិទ្ធផលនៃប្រតិបត្តិការ និងសេដ្ឋកិច្ចសង្គម បានសសេរថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០៤ ផលិតភាពបោសសម្អាតរបស់ CMAC ជាមធ្យមបាន ១២គម២ ក្នុងមួយឆ្នាំ ប៉ុន្តែអត្រានេះ បានកើនឡើងទ្វេដងដល់ ២២គម២ ក្នុងឆ្នាំ២០០៥ ហើយបានកើនឡើងជាបណ្តើរៗក្នុងឆ្នាំបន្តបន្ទាប់រហូតដល់មធ្យមបាន ២០០គម២ ក្នុងមួយឆ្នាំៗ។ សមិទ្ធផលនេះ អាចធ្វើទៅបានដោយសារតែ កត្តាចំនួន៣ មានដូចជា ១.ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ២.ការបង្កើន និងបំពាក់បច្ចេកវិទ្យាថ្មីៗ និង៣.ការកែលម្អស្តង់ដាប្រតិបត្តិការ។ ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការរុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង ៣លានគ្រាប់នេះ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៥៨៩,៩៦២គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១១,៤៣០គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២,៤៤០,២៩៧៧គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះរួមនិងគ្រាប់បែកចង្កោមចំនួន១២៦,០៩១ករណី។ ជាមួយនេះ អង្គភាព CMAC ក៏បានសាងកម្លាំងស្ម័គ្រចិត្តជាបណ្តាញតាមភូមិដែលមានអាទិភាពខ្ពស់ចំនួនជាង […]
ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧
(តាកែវ) ៖ រូបសំណាកព្រះបដិមាចំនួន 0២ អង្គ ដោយមួយអង្គឈ និងមួយអង្គទៀតអង្គុយពែនភ្នែន ត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ បានប្រទះឃើញនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ និងបានរាយការណ៍ជូនអាជ្ញាធរ ដើម្បីយកទៅរក្សាទុកជាសម្បត្តិជាតិ ។ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង បានឱ្យដឹងថា បន្ទាប់ពីទទួលបានដឹងករណីប្រះឃើញរូបបដិមាកនេះ លោកបានរាយការណ៍ទៅរដ្ឋបាលខេត្ត និងមន្ទីរវប្បធម៌ ដើម្បីមកពិនិត្យ និងបានយករូបសំណាកពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញឈ្មោះ ហ៊ុយ ហឿន រស់នៅភូមិឃុំខាងលើចំនួន ០២ ព្រះអង្គ មួយអង្គទ្រង់ឈរ កម្ពស់ប្រមាណ ០១ ម៉ែត្រកន្លះ និង ០១ អង្គទៀត អង្គុយពែនភ្នែនមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ យកទៅរក្សាទុក្ខជាបេតិកភណ្ឌវប្បធម៌ជាតិ ។ លោក ជេត ពិសុទ្ធ ប្រធានមន្ទីរវប្បធម៌ខេត្តតាកែវ បានឱ្យដឹងថា ករណីនេះមន្ទីរបានដឹកនាំមន្រ្តីជំនាញសហការជាមួយមន្រ្តីក្រសួង ចុះទៅពិនិត្យជាក់ស្ដែងនៅកន្លែងរូបសំណាក ដែលប្រជាពលរដ្ឋបានរកឃើញ ដែលព្រះពុទ្ធរូបទាំង ០២ នេះ […]
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបក្រុមប្លន់នៅខេត្តសៀមរាប ចាប់ខ្លួនបាន ២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅភូមិសាស្ដ្ររាជធានី-ខេត្ត
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១ ៖ ១៥ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឡិក វិច្ឆិកា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិត្រពាំងខ្ទះ (អូរប្រាំព្យាម) ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ បានធ្វើសកម្មភាពប្រើប្រាស់កាំបិតភ្ជង់ប្លន់ ។ ក្រោយពីមានហេតុការកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតឈានដល់កំណត់បានអត្តសញ្ញាណមុខសញ្ញប្រព្រឹត្តខាងលើ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ។ លុះដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញបានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់ ទី១៖ ឈ្មោះ រ៉ង សារ៉ាត់ […]