ព័ត៌មានជាតិ

លោកជំទាវ កែ ច័ន្ទមុនី និងឯកឧត្ដម ស៊ុន សុវណ្ណរិទ្ធ ជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋទាន់ពេលវេលា និងផ្ដល់ប្រឡាយផ្ជាប់ចំនួន3000ម៉ែត្រ

កំពង់ឆ្នាំង:
នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៤
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុក អាជ្ញាធរឃុំ និងក្រុម
ការងារ បានចុះពិនិត្យដល់ទីតាំងខ្វះខាតទឹកស្រោចស្រពស្រូវប្រាំង
នៅតំបន់ស្លាបក្ដោង ត្រពាំងវែង ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីពិនិត្យស្ថានភាពផលប៉ះពាល់ដំណាំស្រូវ និងសកម្មភាពអន្តរាគមន៍ជួយសង្គ្រោះបងប្អូនប្រជាសិករទាន់ពេលវេលា

ផ្ទៃដីប៉ះពាល់មុនអន្តរាគមន៍សង្រ្គោះសរុបមានចំនួនប្រមាណ ៣៥០ហិកតា ហើយនៅក្នុងនោះផងដែរឯកឧត្តម ក៏បានចាត់អោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ស្ដារប្រឡាយនាំទឹកសង្រ្គោះអោយបានទាន់ពេលវេលា សង្រ្គោះបានប្រមាណ៣២៥
ហិកតា នៅសេសសល់ប្រមាណ ២៥ហិចតា រងផលប៉ះពាល់ធ្ងន់ធ្ងរ ត្រូវការទឹកមកសង្រ្គោះបន្ទាន់បន្ថែមទៀត។

នៅក្នុងនោះឯកឧត្តម ក៏បានសម្រេចស្ដារប្រឡាយសម្រាប់នាំទឹកមកជួយសង្រ្គោះចំនួន២ខ្សែ ខ្សែទី១ប្រវែង ៥០០ម៉ែត្រ ខ្សែទី២ប្រវែង ២០០០ម៉ែត្រ ដែលនឹងអាចជួយស្រោចស្រពស្រែប្រាំងបានចំនួន ៤៥០ហិកតា របស់ប្រជាកសិករប្រមាណ ៣៧៤គ្រួសារ និងផ្ដល់គ្រឿងចក្រដើម្បីស្ដារជូនប្រជាកសិករនៅភូមិចំនួន ៤ក្នុងឃុំគោកបន្ទាយបន្ថែមទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *