
កំពង់ឆ្នាំង ស្រុកបរិបូណ៌
នាព្រឹកថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០២៤
ដោយ# STDNEWS ONLINE.
ឯកឧត្តម សាន់ យូ តំណាងដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកបរិបូណ៌ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ស៉ឹម ប្រិម ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ព្រមទាំង លោកអភិបាលរងស្រុក លោក លោកស្រី ថ្នាក់ដឹកនាំស្រុក ឃុំ ក្រុមយុវជន សិស្ស សិស្សានុ មន្ត្រីរាជការ ចំនួន ១៣១៦នាក់។
ក្នុងឱកាសនេះដែរផងដែរឯកឧកត្ដម ក៏បាននាំយកថវិកា 1លានរៀល របស់ ឯ/ឧ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយស សសយក ខេត្តផ្តល់ជូនគណ:កម្មការរៀបចំការប្រកួតផងដែរ។