ព័ត៌មានជាតិ

រដ្ឋបាលស្រុកជុំគិរី៖ លោកស្រី គឹម សុធារី អភិបាល នៃគណៈអភិបាលស្រុកជុំគីរី បានលើកសំណើសុំទីលានចាក់សំរាម នៅលើទីតាំងដីព្រៃសហគមន៍ថ្មសរួងខ្លា ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ដែលមានទំហំ ១៥៥.000 ម៉ែត្រការ៉េ

ដោយ#គេហទំព័រសម្លេងអមតៈ យោងប្រកាសលេខ ០៤០.ប្រក.ពម ចេញដោយក្រសួងព័ត៌មាន

ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤

សេចក្តីជំរាបជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅ ភូមិខ្ពបរុន ភូមិកំណប់ ភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត រដ្ឋបាលស្រុកជុំគិរី ឃុំស្រែចែង លោកស្រី គឹម សុធារី អភិបាលនៃគណៈអភិបាលស្រុកជុំគីរី បានលើកសំណើសុំទីលានចាក់សំរាម នៅលើទីតាំងដីព្រៃសហគមន៍ថ្មសរួងខ្លា ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរីខេត្តកំពត ដែលមានទំហំ១៥៥.000 ម៉ែត្រការ៉េ

ដោយយោង អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ របស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន។

តាមរយៈរដ្ឋបាលជំនាញដែលមាន គណៈកម្មការចម្រុះខេត្តកំពត រូមមាន ខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពត មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ឯកឧត្តម អភិបាលនៃគណះអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានឃើញ និងឯកភាព ក្នុងនាមជាប្រធានគណៈ កម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

សូមបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគីរីខេត្តកំពត មេត្តាជ្រាបជាព័ត៌មាន ដោយគណៈកម្មការចម្រុះខេត្តកំពត និងស្រុកជុំគីរី ឃុំស្រែចែង មេភូមិទាំងបីភូមិ បានអនុវត្តគោរពតាមគោលការណ៍ដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *