ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាមថា នឹងធ្វើអត្តឃាតទាំងឪពុក និងកូន នៅស្រុកអង្គរជ័យ

(កំពត) ៖ ក្រោយទទួលបានព័ត៌មាន ក៏ដូចជាការបង្ហោះវីដេអូពាក់ព័ន្ធករណីគំរាមថា ទៅធ្វើអត្តឃាតទាំងឪពុក និងកូន នៅក្នុងស្រុកអង្គរជ័យ ស្នងការនគរបាលខេត្តកំពត បានចេញប្រត្តិបត្តិការស្វែងរកជនរងគ្រោះ ០២ នាក់ឪពុក និងកូនភ្លាមៗ ។

នេះបើយោងតាមរយៈហ្វេសបុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្វែងរកជនរងគ្រោះភ្លាមៗ ដោយកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យ មានភ្នំច្រើន ហើយព្រឹកនេះ និងបន្តប្រើប្រាស់វិធានការជំនាញ និងកម្លាំងបន្ថែម ដើម្បីស្វែងរកជនរងគ្រោះ ។

ទន្ទឹមនឹងនោះដែរ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីគំរាមទៅធ្វើអត្តឃាតទាំងឪពុក និងកូននេះ ផ្តើមចេញពីបញ្ហាក្នុងគ្រួសារ ៕

Leave a Reply

Your email address will not be published. Required fields are marked *