ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ

(ភ្នំពេញ) ៖ ​នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបតាមទីសាធារណៈ ប្រព្រឹត្តល្មើសនៅភូមិត្រពាំងធ្មង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ២នាក់ រួមមាន៖
១.ឈ្មោះ សុង វិរៈ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
២. ឈ្មោះ នួន ដេវីត ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

សម្ភារចាប់យក៖ ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KF-6281 ជារបស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *