ព័ត៌មានជាតិ

កាប់គួទំនាស់រួចគេចខ្លួនបានប៉ូន្មានថ្ងៃ ត្រូវជាប់អន្ទាក់សមត្ថកិច្ច!!

ដោយ#STD NEWS ONLINE
www.sknews24online.com

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក ឧត្ដមសេនីយ៍ទោ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាមន្រ្តីក្រោមឱវ៉ាត ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវឈានដល់ការបង្រ្កាបជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់រួមទាំងវត្ថុតាង ក្រោយបក្សពួកក្រុមជនបង្កទាំងនេះ ធ្វើសកម្មភាពការទៅលើគូទំនាស់០២នាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងររួចនាំគ្នាគេចខ្លួនបានប៉ុន្មានថ្ងៃ ។

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកឲ្យដឹងនាព្រឹកថ្ងៃទិត្យ ១១រោច ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នេះថា ជនសង្ស័យ(បង្កដៃដល់)ទី-១ ឈ្មោះ ព្រិន ស៊ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករទឹកកក មានទីលំនៅ ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់(ដៃដល់)ឃាត់ខ្លួននៅស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទី- ឈ្មោះ គូន ខេន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិត្រាង ឃុំមេទឹក ស្រុកបាកាន(អ្នកកាន់កំបិត)ទី-៣ ឈ្មោះ ធី សំបូរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន(បក្សពួក)និងទី-៤ ឈ្មោះ គ្រឿន កក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន(បក្សពួក)។ ក្នុងនោះដកហូតវត្ថុតាងរួមមានៈ កាំបិតកែច្នៃ និងកាំបិតចែតចំនួន០២ដើម និងម៉ូតូចំនួន០២គ្រឿង ។

លោក ស្នងការរងឲ្យដឹងទៀតថា ជនសង្ស័យដៃដល់ចំនួន០៤នាក់នេះ បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅគ្រាកំពុងធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង ទី-១ ឈ្មោះ រ៉ាល់ ចំរើន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន(អ្នកបើកម៉ូតូ)របួសកញ្ចឹងក និងទី-២ ឈ្មោះ រួម រិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា(របួសត្រចៀកខាងឆ្វេង)។

លោក បញ្ជាក់បន្ថែមបន្តទៀតថា បច្ចុប្បន្ន ជនរងរបួសកំពុងសម្រាកព្យាបាល ចំពោះក្រុមជនបង្កជាជនសង្ស័យដៃដល់ រួមទាំងវត្ថុតាង សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ កំពុងបន្តនីតិវិធី ៕

 

Leave a Reply

Your email address will not be published. Required fields are marked *