ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរស្លាប់ ឃណៈជិះម៉ូតូទៅមន្ទីរពេទ្យមើលសាច់ញាតិ ដោយយន្តសេរីទំំនើបបុកផ្ទប់នឹងតូបកាហ្វេ នៅខណ្ឌព្រែកព្នៅ

(ភ្នំពេញ) ៖ បុរសចំណាស់វ័យ ៦៣ឆ្នាំម្នាក់ ត្រូវរថយន្តរថយន្ត១គ្រឿងបើកមកបុកផ្ទប់នឹងតូបកាហ្វេ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូសំដៅទៅមន្ទីរពេទ្យ ទៅមើលសាច់ញាតិ កាលពីវេលាម៉ោង ១១:៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ ផ្លូវបំបែកជា៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុ បានឃើញបុរសរងគ្រោះ កំពុងបើកបរម៉ូតូ រីឯប្រពន្ធរបស់គាត់កំពុងបើកបរម៉ូតូ១គ្រឿងដូចគ្នាតាមពីក្រោយ ដោយបុរសរងគ្រោះធ្វើដំណើរមកមុនរាងឆ្ងាយជាងប្រពន្ធបន្តិច ពេលបុរសរងគ្រោះខាងលើជិះម៉ូតូដល់ចំណុចតូបខាងហ្វេ ដែលមានស្លាកយីហោ រ៉ានីកាហ្វេ ត្រង់ចំណុចផ្លូវបំបែកជា៣ ក៏ស្រាប់តែឃើញរថយន្តបង្កម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរក្នុងល្បឿនលឿន សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង។ ឃើញដូចនេះ បុរសរងគ្រោះបានបន្ថយល្បឿន រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវមុនបត់ស្តាំ រួចចាំរថយន្តបង្កទៅឱ្យផុតសិន នឹងបានធ្វើដំណើរបន្ត តែជាអកុសលរថយន្តបង្កមិនបានបត់ទៅឆ្វេង ឬស្តាំនោះទេ គេបើកសំដៅទៅបុកបុរសរងគ្រោះវ័យ ៦៣ឆ្នាំខាងលើទាំងកំរោល បណ្តាលឲ្យម៉ូតូនៅក្រោមកង់រថយន្ត ខណៈមនុសរបួសធ្ងន់រហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែង ជាមួយឈាមហូរដាបពេញផ្លូវ។ ករណីខាងលើនេះ រថយន្តបានបុករះទៅលើមនុស្សម្នាក់ ម៉ូតូ១គ្រឿង បង្កការខូចខាតដល់តូបកាហ្វេ ធុងទឹកអំពៅ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនក្មេងទំនើង ៧នាក់ រហ័សនាមក្រុម NY3 ទៅតុលាការ ករណីព្រួតគ្នា កាប់គូជម្លោះរបួសធ្ងន់

(ភ្នំពេញ) ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៧ នាក់ ក្នុងចំណោមបក្ខពួក ចំនួន ១០ នាក់ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដែលមានរហ័សនាមក្រុមឈ្មោះ NY3 ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន និងខូចខាតទ្រព្យសម្បត្តិម៉ូតូ) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២៣ ៖ ៣០ នាទី នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចគ្រឿងអលង្កា និងទទួលផលចោរកម្ម

(ភ្នំពេញ) ៖ ករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ នៅផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២ ៖ ០០ នាទី កម្លាំងជំនាញនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ១-ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ប្រាក់ ពៅ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ដកហូតវត្ថុតាង ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូងពណ៌ស ចំនួន ០៥ វង់ (ឃាត់ខ្លួន ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ ៖ ០០នាទី) ។ នៅថ្ងៃទី១៦ […]

ព័ត៌មានជាតិ

ឆ្នាំ២០២៣ ខេត្តក្រចេះ មានកូនផ្សោតកើតថ្មី៦ក្បាល ដែលជាផ្នែកមួយ ក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី២០២៤នេះ

(ខេត្តក្រចេះ) ៖ រដ្ឋបាលខេត្តក្រចេះ បានលើកឡើងថា កូនផ្សោតកើតថ្មី ចំនួន ០៦ បន្ថែម កាលពីឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូល ដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី២០២៤ នេះ ។ វត្តមានរបស់ផ្សោតកើតថ្មី ចំនួន ០៦ បន្ថែមទៀត ក្នុងខេត្ដស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដនេះ ធ្វើឱ្យប្រជាសហគមន៍ អាចបង្កើនប្រាក់ចំណូលមួយកម្រិតទៀត តាមរយៈវិស័យទេចរណ៍ ហើយសត្វផ្សោត ជាកត្តាចង្អុលបង្ហាញមួយអំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថានធម្មជាតិ ដែលផ្តល់នូវសេវាកម្មអេកូឡូស៊ី ក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ ។ គួររំលឹកផងដែរថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានគេចាត់ទុកថា ជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទ ស្ថិតក្នុងចំណោម ០៦ ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់លើពិភពលោក ។ សូមបញ្ជាក់ថា ខេត្ដក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាប ភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ ១៤០ គីឡូម៉ែត្រ សម្បូរអន្លង់ជម្រកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង […]

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនឆ្លងខេត្តចាប់ខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម

(ភ្នំពេញ) ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣ នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ០២ គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។ ជនសង្ស័យទាំង ០៣ នាក់ រួមមាន ១.ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ ៣១ ឆ្នាំ ២.ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ ៤០ ឆ្នាំ និង៣.ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ ៤៣ ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ […]

ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ២នាក់ នៅក្រុងបាវិត និងរកឃើញសារធាតុញៀនជាង ២គីឡូក្រាម

(ស្វាយរៀង) ៖ ក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយជំនាញក្រុងបាវិតឃាត់ខ្លួនពីបទជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ជនជាតិវៀតណាម) ទី១. ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។ ចំពោះវត្ថុតាងដែលដកហូតបានក្នុងការបង្ក្រាប រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមក្មេងទំនើងទាំង ៣នាក់ តាំងពីខេត្តស្វាយរៀងដល់ខេត្តកំពត ដោយបញ្ជូនទៅតុលាការខេត្ត

(ស្វាយរៀង) ៖ សមត្ថកិច្ច​ខេត្តស្វាយរៀង ​បាន​តាម​ប្រ​មា​ញ់​ក្រុម​ក្មេង​ទំនើងមួយក្រុម​ ដែល​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ និង​មាន​ដំបង​ដេញ​វា​យប្រជាពលរដ្ឋ​ ចំនួន​ ០២​ នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ ហេតុ​ការ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​ដល់​ខេត្តកំពត​ ក៏​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្តស្វាយរៀង​ សហការ​ជាមួយ​សមត្ថកិច្ច​នគ​បាល​ខេត្តកំពត ចាប់ខ្លួន​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង ចាត់ការ​តាម​នីតិវិធីច្បាប់ ។ បន្ទាប់​មកចៅក្រម​នៃ​សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមក​រា​ ឆ្នាំ២០២៤ ។ បើ​តាម​មន្ត្រី​នគរបាល​ការិយាល័យ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង ក្នុង​ការ​ចូលរួម​លុប​បំបាត់​ក្រុម​ក្មេង​ទំនើង​ នៅ​ទូ​ទាំង​ខេត្តស្វាយរៀង និង​ដឹកនាំ​អនុវត្ត​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ស្វាយ​ជ្រំ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង និង​មានការ​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ឈូក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​មុខសញ្ញា​ក្មេង​ទំនើង​ ចំនួន​ ០៣ ​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដេញ​វា​យ​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្ហោះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​គ្រួ​ស […]

ព័ត៌មានសន្តិសុខសង្គម

កម្មករ២០នាក់​ក្នុងសំណង់អគារមួយ ត្រូវ​​​សមត្ថកិច្ចឃាត់ខ្លួន​ ​ដើម្បី​​​​រក​​​សារ​ធាតុ​ញៀន​​

(ព្រះសីហនុ) ៖ លោក​វី​រ​សេនីយ៍​ត្រី សំ ប្រាក់ នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ៤ បាន​ឱ្យដឹង​កាលពីល្ងាច​ទី១២ ខែមក​រា ​ថា ក្រោម​បទបញ្ជា​របស់ ​ឯកឧត្តម​អភិបាលខេត្ត​ ​កម្លាំង​ប៉ុស្តិ៍​​​សង្កាត់​ទី៤ និង​​គណៈ​បញ្ជាការ​​​ក្រុង​ បាន​ចុះ​ធ្វើ​រដ្ឋបាល​ដោយ​​ឃា​ត់ខ្លួន​មនុស្សបាន​​ចំនួន ២០ នាក់ ក្នុងនោះ ​​រក​ឃើញ​សារធាតុញៀន​ចំនួន​ ០៥ ​នាក់ ​ក្រោយ​ពី​ធ្វើតេស្ត ​។ ​​ប្រភព​ដដែល​​បន្តថា ​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ បាន​ចុះធ្វើរ​ដ្ឋ​បាលជា​ចំ​ហនៅ​ចំណុច​អគារ​សំណង់​មួយ​កន្លែង ស្ថិតក្នុង​​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ​ការធ្វើ​តេស្ត​ទឹកនោម​ ​ក៏រកឃើញ​សារធាតុ​ញៀន​​ ០៥​ នាក់ ។ បច្ចុប្បន្ន ​​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ​ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ព័ត៌មានសន្តិសុខសង្គម

បទល្មើសនេសាទពីររដូវបិទនេសាទ រហូតដល់រដូវបើកនេសាទដោយសារមន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មានភាពកំសោយយ៉ាងខ្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់នោះ ក្នុងស្រុកកំពង់លែង

(កំពង់ឆ្នាំង) ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីដាក់មងចងសន្ទូចនៅទីនោះបានរាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថាពួកគាត់បានបង្ហើបថាឃើញជំនាញពាក់ព័ន្ធចុះជាញឹកញាប់មកដែរហើយធ្វើការបង្ក្រាបច្បោលច្បោលហើយគោះទឹកឱ្យត្រីចូលស៊ូងហើយវិលត្រឡប់ទៅវិញបញ្ជាក់ឲ្យបទល្មើសនេសាទរបាំងណរ៉ាវវែងៗទាំងអស់នោះនឹងជាសញ្ញាសម្រាប់ឲ្យទៅបង់លុយគ្រប់ស្ថាប័នទាំងអស់មិនចន្លោះស្ថាប័នមួយណាទេរហូតដល់ឆ្នាំ 2024 បទល្មើសនៅតែមានដដែលក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងតែម្ដង។ ប្រជាពលរដ្ឋនិងមហាជនរិះគន់យ៉ាងខ្លាំងថា លោក ញ៉ែម លក្ខិណា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការស្រុកកំពុងលេងប្រហើរសាមមាត់សែមកហើយមិនដឹកនាំជំនាញជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់សោះប្រជាពលរដ្ឋរិះគន់ថាលោកស្រងំស្ងាត់ឈឹងធ្វើមិនដឹងធ្វើមិនឮតើលោកគិតយ៉ាងម៉េចចំពោះបទល្មើសរបាំងណរ៉ាវវែងៗទាំងអស់នេះកុំឱ្យប្រជាពលរដ្ឋរិះគន់ថាកន្ទេលធំប្រឡំដេក។ ក្នុងករណីបទល្មើសកំពុងប្រព្រឹត្តដាក់យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកំពង់លែងមានរបាំងណរ៉ាវជាច្រើនកន្លែងនៅចំណុចបាក់អង្រុតចេញទៅវាលភក់ចំណុចតាសោមចេញទៅវាលភក់ចំណុចព្រែកតាភោកចេញទៅវាលភក់ចំណុចចុងព្រែកគូចេញទៅវាលភក់ចំណុចបឹងឡេវចេញទៅវាលភក់ចំណុចព្រៃប្រគាបចេញទៅវាលភក់ចំណុចចុងផ្លូវទូកចេញទៅវាលភក់ចំណុចសោកមោ៉កចេញទៅវាលភក់ចំណុចដូនទាវជាប់ព្រំប្រទល់ក្បែរតំបន់អភិរក្សអតីតឡូលេខ 1បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថាឃើញមន្ត្រីជំនាញបរិស្ថានចុះទៅជាញឹកញាប់ដែរមិនធ្វើការណែនាំហាមបទល្មើសទាំងអស់នោះកុំឱ្យដាក់ក្បែរទីនោះព្រោះទីនោះជាកន្លែងអភិរក្សហេតុអ្វីមានរបាំងណរ៉ាវដាក់ក្បែរតំបន់នោះបានជំនាញបរិស្ថានពិនិត្យឡើងវិញផង។ បើតាមប្រភពបន្តរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាក្រុមអ្នកដាក់របាំងល្មើសច្បាប់ទាំងអស់នោះមានអ្នករត់ការរួចអស់ហើយ(១)ឈ្មោះផល្លាជាអ្នកទិញត្រីពីបទល្មើស(២)ឈ្មោះជ្រុយជាអ្នកទិញត្រីពីបទល្មើស(៣)ឈ្មោះលីនជាអ្នកទិញត្រីពីបទល្មើស អ្នកទាំង៣នាក់ឈ្មោះដូចខាងលើជាអ្នកប្រមូលផលទិញត្រីពួកអ្នកដាក់របាំងហើយជាអ្នករត់ការទៀតផងនៅក្នុងឃុំប្រឡែងមាសតាមប្រភពអ្នកដាក់របាំងបានបញ្ជាក់ថាអ្នកទាំងបីនាក់នេះប៉ិនប្រសប់ទំនាក់ទំនងពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ ចំណែកឈ្មោះហួរជាអ្នករត់ការបទល្មើសចំណែកឈ្មោះហនជាអ្នកទិញត្រីនិងជួយសម្ភារៈទៅបទល្មើសនៅចំណុចចុងផ្លូវទូកជាអ្នកសម្រស់សម្រួលសុំឱ្យមន្ត្រីជំនាញមិនបង្ក្រាបកូនចៅដែលដាក់របាំងនៅទីនោះទេ?ហេតុនេះហើយធ្វើឲ្យមន្ត្រីជំនាញជលផលធូរលង់ក្នុងការចុះបង្ក្រាបបទល្មើសក្នុងតំបន់វាភក់តែម្ដងដូចជានាយខណ្ឌ នាយផ្នែក នាយសង្កាត់ជាពិសេសអភិបាលស្រុកកំពង់លែងតែម្ដងសុំលោកចុះត្រួតពិនិត្យបទល្មើសដោយផ្ទាល់កុំឲ្យជំនាញរាយការណ៍ជូនថាបទល្មើសគ្មានទេ?នេះជារបាយការណ៍ខ្យល់ហេតុដូចនេះហើយទើបអ្នកសារព័ត៌មានចុះទៅផ្ដិតរូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង។ បើតាមប្រភពពលរដ្ឋប្រាប់ឲ្យដឹងថារបាំងណរ៉ាវវែងៗរាប់ពាន់ម៉ែត្រដែលមានសាច់អ៊ួនក្រហមបញ្ចេញពណ៌ក្រហមពេញទន្លេវាលភក់គួរឱ្យចាប់អារម្មណ៍ប៉ុន្តែជំនាញពាក់ព័ន្ធទាំងអស់ដេកស្ងាត់ស្ងៀមធ្វើមិនដឹងធ្វើមិនឮប្រហើរមានលាភសក្ការៈអស់ហើយសូមអស់លោកជំនាញគិតគូរមើលឡើងវិញផងនៅថ្ងៃខាងមុខប្រហើរជាបាត់បង់ពូជត្រីក្នុងបឹងធម្មជាតិអស់ហើយដោយសារក្រុមល្មើសច្បាប់ទាំងអស់នេះយកលាភសក្ការៈទៅបិទមាត់អស់លោកមន្ត្រីជំនាញអស់ហើយទើបមិនបង្ក្រាបបទល្មើសទាំងអស់នេះសោះ បទល្មើសទាំងអស់នេះមានចំនួន 2 ឃុំ.ឃុំប្រឡែងមាសនិងឃុំផ្លូវទូកស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ចំណែកលោកតាតសីហាក់នាយផ្នែកត្រួតពិនិត្យចំនួន៣ស្រុកមិនអាចសុំការទំនាក់ទំនងនិងសុំការបំភ្លឺបានទេអង្គភាពផ្សារព័ត៌មានយើងខ្ញុំបានចុចទូរសព្ទចូលហើយគាត់មិនលើក។ នៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2024 លោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថាបទល្មើសមានមែននៅចំណុចវាលភក់គាត់បានចេញបញ្ជាឱ្យនាយសង្កាត់ចុះទៅបង្ក្រាបនៅកន្លែងនោះដែរប៉ុន្តែក្រុមអ្នកដាក់របាំងណរ៉ាវល្មើសច្បាប់នៅតែដាក់ដដែល។ តាមប្រភពអ្នករកស៊ីលក្ខណៈគ្រួសារ។ខ្សឹបដាក់ត្រចៀកបន្តប្រាប់ថាលោកឌុលចាន់ឌីនាយសង្កាត់កំពង់លែងមានចរិតក្អេងក្អាងកាងបទល្មើសទាំងស្រុងហើយបញ្ចេញស្នាដៃចុះបង្ក្រាបរបាំងណាដែលមិនបង់លុយឲ្យបើរបាំងណាគិតគូរអោយទៅឲ្យនាយសង្កាត់នោះទើបរួចខ្លួនហើយវាយតម្លៃអ្នកសារព័ត៌មានថាសរសេរមិនពិត។ អ្នកសារព័ត៌មានយើងស្នើសុំទៅលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាសុំលោកប្រធានមន្ទីរមេត្តាដុះក្អែលលោកចាន់ឌីនេះផងកុំឱ្យចេះតែមើលងាយអ្នកសារព័ត៌មានសរសេរមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាពិសេសអង្គភាពសារព័ត៌មានយើងខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្តអំពីបញ្ហាបទល្មើសនេសាទកើតមានក្នុងចំណុចវាលភក់មានចំនួន 2 ឃុំ.ឃុំផ្លូវទូកនិងឃុំប្រឡែងមាសមានបទល្មើសរបាំងណូរ៉ាវវែងៗជាច្រើនកន្លែងក្នុងតំបន់វាលភក់នេះតែម្ដង៕

ព័ត៌មានសន្តិសុខសង្គម

ពូថ្លៃមើលរឿងអាសអាភាសច្រើនពេក បែកគំនិតរំលោភក្មួយស្រីខ្លួន អាយុ ៦ឆ្នាំ

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ បានចាប់រំលោភសេពសន្ថវៈលើក្មួយស្រីថ្លៃ ទើបអាយុ ០៦ ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ។ ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ ៖ ០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ កយ គ័ង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ ។ ចំណែកជនរងគ្រោះ មានអាយុ ០៦ ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ ។ តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងនៅក្នុងបន្ទប់មើលរឿងអាសអាភាសតាមទូរសព្ទដៃ បន្ទាប់មកជនរងគ្រោះបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយ ដោយឃើញឱកាសល្អ ជនសង្ស័យក៏បិទទ្វារចាក់កន្លឹះខាងក្នុងរូចធ្វើសកម្មភាពតែមិនបានសម្រេច ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់ និងបាននាំប្អូនស្រីចេញទៅវិញ ។ ប្រភពដដែល បានបន្តថា […]