(កំពត) ៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពត បានប្រើរយ:ពេល ០២ ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ ស្ថិតក្នុងបណ្តាញបក្ខពួកតែមួយ និងដកហូតគ្រឿងញៀនបានជិត ០៣ គីឡូក្រាម ។ នេះបើយោងតាមរបាយការណ៍ដែលទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពត បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីចែកចាយគ្រឿងញៀនក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូង លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានបញ្ជាដល់លោកវរសេនីយ៍ឯក ទឹម សុភាព ឱ្យចុះស៊ើបអង្កេត ស្រាវជ្រាវ និងដាក់កម្លាំងឃ្លាំមើលភ្លាមៗ ។ មិនយូរប៉ុន្មាន ស្រាប់តែឃើញជនសង្ស័យម្នាក់ មកចែកចាយនៅចំណុចផ្លូវបេតុងក្នុងភូមិសុវណ្ណសាគរ ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាមួយគ្រឿងញៀន ០១ កញ្ចប់ ។ ប្រភពដដែល បានបញ្ជាក់ថា តាមរយ:ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏ឈានទៅរកឃើញបក្ខពួកចំនួន ០២ នាក់ បន្ថែមទៀត គឺម្នាក់ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ០១ ៖ ៣០ នាទី […]
Month: January 2024
រកឃើញបង្គាចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម នៅរាជធានីភ្នំពេញ
(ភ្នំពេញ) ៖ មន្ត្រី ក.ប.ប. រកឃើញបង្គាមានចាក់សារធាតុចាហួយ ចំនួន ១៦០ គីឡូក្រាម ហើយត្រូវបានមន្ត្រីដកហូត និងយកទៅបំផ្លាញចោល ។ នេះបើយោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានបង្ហោះនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ ។ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ករណីខាងលើនេះដែរ មានចំនួន ០១ ទីតាំង ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម ។ យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖ បានបញ្ជូនគំរូសំណាកមួយចំនួនទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកម្រិតហានិភ័យ នៃផលិតផលទាំងនោះ ។ ជាក់ស្តែងបានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន ០៤ កេស ស្មើនឹង […]
សមត្ថកិច្ចខេត្តកំពត កំពុងស្វែងរកជនរងគ្រោះពាក់ព័ន្ធករណីគំរាមថា នឹងធ្វើអត្តឃាតទាំងឪពុក និងកូន នៅស្រុកអង្គរជ័យ
(កំពត) ៖ ក្រោយទទួលបានព័ត៌មាន ក៏ដូចជាការបង្ហោះវីដេអូពាក់ព័ន្ធករណីគំរាមថា ទៅធ្វើអត្តឃាតទាំងឪពុក និងកូន នៅក្នុងស្រុកអង្គរជ័យ ស្នងការនគរបាលខេត្តកំពត បានចេញប្រត្តិបត្តិការស្វែងរកជនរងគ្រោះ ០២ នាក់ឪពុក និងកូនភ្លាមៗ ។ នេះបើយោងតាមរយៈហ្វេសបុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្វែងរកជនរងគ្រោះភ្លាមៗ ដោយកំណត់ទីតាំងមិនទាន់បាន ព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យ មានភ្នំច្រើន ហើយព្រឹកនេះ និងបន្តប្រើប្រាស់វិធានការជំនាញ និងកម្លាំងបន្ថែម ដើម្បីស្វែងរកជនរងគ្រោះ ។ ទន្ទឹមនឹងនោះដែរ តាមរយៈការចុះផ្សាយក្នុងផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីគំរាមទៅធ្វើអត្តឃាតទាំងឪពុក និងកូននេះ ផ្តើមចេញពីបញ្ហាក្នុងគ្រួសារ ៕
តុលាការ សម្រេចចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ជាផ្លូវការពីបទ «ទ្វេរពន្ធភាព»
(កំពង់ស្ពឺ) ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវហើយ ពីបទ «ទ្វេរពន្ធភាព» បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានឱ្យដឹងនៅថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ដោយបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា៤ និង៩ នៃច្បាប់ឯកពន្ធភាព។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។ […]
អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ពន្លឿនសកម្មភាពក្រុមជាងជួសជុលស្ពានបាឡេ ២ខ្សែ ដែលរងការខូចខាតដើម្បីជាប្រយោជន៍ពលរដ្ឋជាច្រើនពាន់គ្រួសារ
(ស្ទឹងត្រែង) ៖ អាជ្ញាធរស្រុកថាឡាបរិវ៉ាត់ សូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ស្ពានបាឡេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅឃុំអូររៃ និងឃុំកាំងចាម ដែលជាអ្នកប្រើប្រាស់ផ្ទាល់ ចំពោះការខកខានមិនបានបានប្រើប្រាស់ស្ពានខាងលើក្នុងរយៈពេលខ្លីបំផុត ដែលខណៈពេលនេះអាជ្ញាធរស្រុក កំពុងជំរុញក្រុមជាង ឱ្យញាប់ដៃជើងក្នុងការជួសជុលឡើងវិញជាបន្ទាន់ ដើម្បីបញ្ជៀសការរាំងស្ទះការធ្វើដំណើររបស់បងប្អូន ។ អភិបាលស្រុកថាឡាបរិវ៉ាត់ លោក សន សារឿន បានឱ្យថា ស្ពានបាឡេដែលរងការខូចខាតខាងលើ មានចំនួន ០២ ខ្សែ ដែលមានប្រវែងសរុបជិត ៦០ ម៉ែត្រ ត្រង់ចំណុចអូរល្វារ និងអូរកំបោរ ក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ លោកអភិបាលស្រុក បានបន្តថា ខណៈស្ពានកំពុងជួសជុល គឺមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះទេ តែស្រុកបានធ្វើផ្លូវបណ្ដោះអាសន្នមួយ ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លងកាត់រួចហើយ ។ លោកអភិបាលស្រុក បានបន្តឱ្យដឹងទៀតថា ស្ពានខាងលើមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារ ដែលបានប្រើប្រាស់ស្ពាននេះ ដើម្បីដឹកកសិផលផ្សេងៗដែលពួកគាត់ធ្វើបាន មកកាន់ទីផ្សារ ដូច្នេះអាជ្ញារស្រុកបានចុះជំរុញក្រុមជាង និងធ្វើការអំពាវនាវឱ្យមានការចូលរួមពីសប្បុរសជនថែមទៀតផងដែរ ដើម្បីដំណើរការឱ្យបានឆាប់ហើយរួចរាល់ ៕
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខក្រុមធាក់ប្លន់យកម៉ូតូ និងកាន់កាប់អាវុធខុសច្បាប់ ១៨នាក់
(ភ្នំពេញ) ៖ ជនសង្ស័យចំនួន ១៨ នាក់ ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនាមានស្ថានទង្ងន់ទោស បានប្រើកាំបិតប៉័ងតោល កាប់ទៅលើជនរងគ្រោះ និងលួចមានស្ថានទង្ងន់ទោស (ធាក់ប្លន់យកម៉ូតូ ) និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌកំបូល និងខណ្ឌឫស្សីកែវ នាំមកបង្ហាញមុខរួមគ្នាជាសាធារណៈ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ។ លោកវរៈសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ចំនួន ១៨ នាក់ ពីបទល្មើសដោយឡែកពីគ្នា និងដកហូតបានម៉ូតូទាំងអស់ ចំនួន ០៩ គ្រឿង កាំបិតប៉័ងតោ ចំនួន ០៣, ដុំថ្មចំនួន ០៣ ដុំ និងកាំភ្លើងខ្លី (ប្រើប្រាស់ហ្គាស) ម៉ាកឡុក ១៧ មួយដើម ។ លោកនាយការិយាល័យ ក៏បានបញ្ជាក់បន្ថែមថា ក្នុងករណីនេះកម្លាំងនគរបាលការិយាល័យកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបានក្រុមក្មេងទំនើង ចំនួន […]
លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានបញ្ជូនទៅតុលាការ ក្រោយឃាត់ខ្លួនពីបទក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មី
(កំពង់ស្ពឺ) ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺហើយ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីសាកសួរជុំវិញការក្លែងឯកសាររៀបការប្រពន្ធថ្មី ។ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជាឱ្យឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ តាមអាធិបញ្ជារបស់ លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានដាក់ពាក្យស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីរៀបការជាមួយនារីម្នាក់ដែលជាអាជីវករនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ទាំងមិនទាន់បានលែងលះប្រពន្ធដើមដាច់ស្រេច ។ ជាមួយនឹងការដាក់ពាក្យស្នើរសុំរៀបអាពាហ៍ពិពាហ៍ លោក ង៉ាម រី បានក្លែងឯកសារដោយដូរឈ្មោះ ទីកន្លែងរស់នៅ និងបញ្ជាក់ភាពពោះម៉ាយដោយចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ ។ ការដាក់ពាក្យស្នើសុំដើម្បីរៀបអាពាហ៍ពិពាហ៍នេះ អាជ្ញាធរសង្កាត់កណ្តោលដុំក៏បានឯកភាព ហើយសាម៉ីខ្លួនទាំងសងខាងក៏បានបោះធៀបការហៅភ្ញៀវ ដើម្បីអបអរសាទរពិធីមង្គល ដែលនឹងរៀបចំឡើងនៅល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០២៤ […]
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ សម្លាប់ខ្លួនមិនបានសម្រេច បន្ទាប់ពីយកញញួរ វាយសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៧ ៖ ១៥ នាទី មានករណីឃាតកម្ម ប្រើញញួរវាយក្បាលសម្លាប់ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនសង្ស័យជាប្តីឈ្មោះ សួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច ៕
គ្រោះថ្នាក់ចរចរណ៍ក្នុងឆ្នាំ២០២៣ មានអ្នកស្លាប់ និងរងរបួសជាង ៦០០០នាក់
(ភ្នំពេញ) ៖ មនុស្សយ៉ាងតិចចំនួន ១,៥៩០នាក់ បានស្លាប់ និង៤,៥១៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០២៣។ មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ច្រើនជាងគេ គឺដោយសារល្បឿន។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ចេញនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។ របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៣,៣១៧លើក កើនឡើងចំនួន ៣៤១លើក ស្មើនឹង១១ភាគរយ ខណៈឆ្នាំ២០២២ គ្រោះថ្នាក់បានកើតឡើងត្រឹមតែចំនួន ២៩៧៦លើក។ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ មានចំនួន ១,៥៩០នាក់ ថយចុះចំនួន ១១៩នាក់ ស្មើនឹង ៧ភាគរយ ដោយឆ្នាំ២០២២ មានអ្នកស្លាប់រហូតដល់ ១,៧០៩នាក់ ខណៈអ្នករងរបួសបានកើតឡើងចំនួន ៤,៥១៥នាក់ កើនឡើងចំនួន ៤៨៩នាក់ ស្មើនឹង១២ភាគរយ។ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិដដែល ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែល្បឿន ៤១ភាគរយ, មិនគោរពសិទ្ធ ២២ភាគរយ, មិនប្រកាន់ស្ដាំ ៩ភាគរយ, បត់មិនប្រយ័ត្ន ៩ភាគរយ, ជែងគ្រោះថ្នាក់៧ភាគរយ, កត្តាយាន ៥ភាគរយ, […]
អគ្គិភ័យឆាបឆេះរោងចក្របោកគក់មួយ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យស្លាប់មនុស្សម្នាក់
(កណ្តាល) ៖ អគារោងចក្របោកគក់មួយនៅស្រុកកៀនស្វាយ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦:៥៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រោងចក្រនេះជារោងចក្រកាត់ដេរខោខូវបយ និងបោកគក់ ហើយអគារអគ្គិភ័យឆាបឆេះជាអគាបោកគក់ សង់ពីគ្រោងដែក ជញ្ជាំងបេតុង ប្រក់ស័ង្កសី ទំហំ៤០ម៉ែត្រ x ១២០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ខាងក្នុងទាំងស្រុង ទោះជាសមត្ថកិច្ចខិតខំជួយសង្គ្រោះប្រើប្រាស់រថយន្តទឹកជាច្រើគ្រឿងក៏ដោយ និងបណ្តាលឱ្យស្ត្រីម្នាក់បាត់ជីវិតក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម្ម តែមិនទាន់ដឹងថា ជាកម្មការិនី ជនជាតិខ្មែរ ឬជាជនជាតិចិន នៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច័យ។ ចំពោះមូលហេតុ សង្ស័យផ្ទុះឡចំហាយទឹក ឬទុស្សេចរន្តភ្លើង តែសម្ភារ គ្រឿងបំពាក់ អីវ៉ាន់ ក្នុងអគារត្រូវបានភ្លើងឆេះអស់ទាំងស្រុង។ គិតមកដល់វេលាម៉ោង ១១ព្រឹក ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕