(កំពង់ឆ្នាំង) ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរកស៊ីដាក់មងចងសន្ទូចនៅទីនោះបានរាយការណ៍ជូនអង្គភាពសារព័ត៌មានឲ្យដឹងថាពួកគាត់បានបង្ហើបថាឃើញជំនាញពាក់ព័ន្ធចុះជាញឹកញាប់មកដែរហើយធ្វើការបង្ក្រាបច្បោលច្បោលហើយគោះទឹកឱ្យត្រីចូលស៊ូងហើយវិលត្រឡប់ទៅវិញបញ្ជាក់ឲ្យបទល្មើសនេសាទរបាំងណរ៉ាវវែងៗទាំងអស់នោះនឹងជាសញ្ញាសម្រាប់ឲ្យទៅបង់លុយគ្រប់ស្ថាប័នទាំងអស់មិនចន្លោះស្ថាប័នមួយណាទេរហូតដល់ឆ្នាំ 2024 បទល្មើសនៅតែមានដដែលក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងតែម្ដង។
ប្រជាពលរដ្ឋនិងមហាជនរិះគន់យ៉ាងខ្លាំងថា លោក ញ៉ែម លក្ខិណា អភិបាលស្រុកនិងជាប្រធានគណៈបញ្ជាការស្រុកកំពុងលេងប្រហើរសាមមាត់សែមកហើយមិនដឹកនាំជំនាញជលផលចុះទៅបង្ក្រាបបទល្មើសនេសាទនៅចំណុចវាលភក់សោះប្រជាពលរដ្ឋរិះគន់ថាលោកស្រងំស្ងាត់ឈឹងធ្វើមិនដឹងធ្វើមិនឮតើលោកគិតយ៉ាងម៉េចចំពោះបទល្មើសរបាំងណរ៉ាវវែងៗទាំងអស់នេះកុំឱ្យប្រជាពលរដ្ឋរិះគន់ថាកន្ទេលធំប្រឡំដេក។
ក្នុងករណីបទល្មើសកំពុងប្រព្រឹត្តដាក់យ៉ាងគគ្រឹកគគ្រេងយ៉ាងអនាធិបតេយ្យក្នុងទឹកដីស្រុកកំពង់លែងមានរបាំងណរ៉ាវជាច្រើនកន្លែងនៅចំណុចបាក់អង្រុតចេញទៅវាលភក់ចំណុចតាសោមចេញទៅវាលភក់ចំណុចព្រែកតាភោកចេញទៅវាលភក់ចំណុចចុងព្រែកគូចេញទៅវាលភក់ចំណុចបឹងឡេវចេញទៅវាលភក់ចំណុចព្រៃប្រគាបចេញទៅវាលភក់ចំណុចចុងផ្លូវទូកចេញទៅវាលភក់ចំណុចសោកមោ៉កចេញទៅវាលភក់ចំណុចដូនទាវជាប់ព្រំប្រទល់ក្បែរតំបន់អភិរក្សអតីតឡូលេខ 1បើតាមការអះអាងពីប្រជាពលរដ្ឋបានឲ្យដឹងថាឃើញមន្ត្រីជំនាញបរិស្ថានចុះទៅជាញឹកញាប់ដែរមិនធ្វើការណែនាំហាមបទល្មើសទាំងអស់នោះកុំឱ្យដាក់ក្បែរទីនោះព្រោះទីនោះជាកន្លែងអភិរក្សហេតុអ្វីមានរបាំងណរ៉ាវដាក់ក្បែរតំបន់នោះបានជំនាញបរិស្ថានពិនិត្យឡើងវិញផង។
បើតាមប្រភពបន្តរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថាក្រុមអ្នកដាក់របាំងល្មើសច្បាប់ទាំងអស់នោះមានអ្នករត់ការរួចអស់ហើយ(១)ឈ្មោះផល្លាជាអ្នកទិញត្រីពីបទល្មើស(២)ឈ្មោះជ្រុយជាអ្នកទិញត្រីពីបទល្មើស(៣)ឈ្មោះលីនជាអ្នកទិញត្រីពីបទល្មើស អ្នកទាំង៣នាក់ឈ្មោះដូចខាងលើជាអ្នកប្រមូលផលទិញត្រីពួកអ្នកដាក់របាំងហើយជាអ្នករត់ការទៀតផងនៅក្នុងឃុំប្រឡែងមាសតាមប្រភពអ្នកដាក់របាំងបានបញ្ជាក់ថាអ្នកទាំងបីនាក់នេះប៉ិនប្រសប់ទំនាក់ទំនងពីមន្ត្រីជំនាញនិងអ្នកពាក់ព័ន្ធ ចំណែកឈ្មោះហួរជាអ្នករត់ការបទល្មើសចំណែកឈ្មោះហនជាអ្នកទិញត្រីនិងជួយសម្ភារៈទៅបទល្មើសនៅចំណុចចុងផ្លូវទូកជាអ្នកសម្រស់សម្រួលសុំឱ្យមន្ត្រីជំនាញមិនបង្ក្រាបកូនចៅដែលដាក់របាំងនៅទីនោះទេ?ហេតុនេះហើយធ្វើឲ្យមន្ត្រីជំនាញជលផលធូរលង់ក្នុងការចុះបង្ក្រាបបទល្មើសក្នុងតំបន់វាភក់តែម្ដងដូចជានាយខណ្ឌ នាយផ្នែក នាយសង្កាត់ជាពិសេសអភិបាលស្រុកកំពង់លែងតែម្ដងសុំលោកចុះត្រួតពិនិត្យបទល្មើសដោយផ្ទាល់កុំឲ្យជំនាញរាយការណ៍ជូនថាបទល្មើសគ្មានទេ?នេះជារបាយការណ៍ខ្យល់ហេតុដូចនេះហើយទើបអ្នកសារព័ត៌មានចុះទៅផ្ដិតរូបភាពជាក់ស្ដែងដើម្បីផ្សព្វផ្សាយឲ្យថ្នាក់ដឹកនាំបានដឹង។
បើតាមប្រភពពលរដ្ឋប្រាប់ឲ្យដឹងថារបាំងណរ៉ាវវែងៗរាប់ពាន់ម៉ែត្រដែលមានសាច់អ៊ួនក្រហមបញ្ចេញពណ៌ក្រហមពេញទន្លេវាលភក់គួរឱ្យចាប់អារម្មណ៍ប៉ុន្តែជំនាញពាក់ព័ន្ធទាំងអស់ដេកស្ងាត់ស្ងៀមធ្វើមិនដឹងធ្វើមិនឮប្រហើរមានលាភសក្ការៈអស់ហើយសូមអស់លោកជំនាញគិតគូរមើលឡើងវិញផងនៅថ្ងៃខាងមុខប្រហើរជាបាត់បង់ពូជត្រីក្នុងបឹងធម្មជាតិអស់ហើយដោយសារក្រុមល្មើសច្បាប់ទាំងអស់នេះយកលាភសក្ការៈទៅបិទមាត់អស់លោកមន្ត្រីជំនាញអស់ហើយទើបមិនបង្ក្រាបបទល្មើសទាំងអស់នេះសោះ បទល្មើសទាំងអស់នេះមានចំនួន 2 ឃុំ.ឃុំប្រឡែងមាសនិងឃុំផ្លូវទូកស្ថិតនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ចំណែកលោកតាតសីហាក់នាយផ្នែកត្រួតពិនិត្យចំនួន៣ស្រុកមិនអាចសុំការទំនាក់ទំនងនិងសុំការបំភ្លឺបានទេអង្គភាពផ្សារព័ត៌មានយើងខ្ញុំបានចុចទូរសព្ទចូលហើយគាត់មិនលើក។
នៅថ្ងៃទី 11 ខែធ្នូឆ្នាំ 2024 លោកលីឡានាយខណ្ឌជលផលខេត្តកំពង់ឆ្នាំងបានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរសព្ទថាបទល្មើសមានមែននៅចំណុចវាលភក់គាត់បានចេញបញ្ជាឱ្យនាយសង្កាត់ចុះទៅបង្ក្រាបនៅកន្លែងនោះដែរប៉ុន្តែក្រុមអ្នកដាក់របាំងណរ៉ាវល្មើសច្បាប់នៅតែដាក់ដដែល។
តាមប្រភពអ្នករកស៊ីលក្ខណៈគ្រួសារ។ខ្សឹបដាក់ត្រចៀកបន្តប្រាប់ថាលោកឌុលចាន់ឌីនាយសង្កាត់កំពង់លែងមានចរិតក្អេងក្អាងកាងបទល្មើសទាំងស្រុងហើយបញ្ចេញស្នាដៃចុះបង្ក្រាបរបាំងណាដែលមិនបង់លុយឲ្យបើរបាំងណាគិតគូរអោយទៅឲ្យនាយសង្កាត់នោះទើបរួចខ្លួនហើយវាយតម្លៃអ្នកសារព័ត៌មានថាសរសេរមិនពិត។
អ្នកសារព័ត៌មានយើងស្នើសុំទៅលោក ងិន ហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងឲ្យបានជ្រាបថាសុំលោកប្រធានមន្ទីរមេត្តាដុះក្អែលលោកចាន់ឌីនេះផងកុំឱ្យចេះតែមើលងាយអ្នកសារព័ត៌មានសរសេរមានវិជ្ជាជីវៈត្រឹមត្រូវ។
ជាពិសេសអង្គភាពសារព័ត៌មានយើងខ្ញុំរាយការណ៍ជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈប្រជាការឯកភាពខេត្តអំពីបញ្ហាបទល្មើសនេសាទកើតមានក្នុងចំណុចវាលភក់មានចំនួន 2 ឃុំ.ឃុំផ្លូវទូកនិងឃុំប្រឡែងមាសមានបទល្មើសរបាំងណូរ៉ាវវែងៗជាច្រើនកន្លែងក្នុងតំបន់វាលភក់នេះតែម្ដង៕