ថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤
(ក្រុងប៉ោយប៉ែត) ៖ ពលរដ្ឋលើកឡើងថានៅតាមមាត់ច្រក ចាប់តាំងពីទឹកពុះរហួតដល់អូរល្ហុងដែលគ្រប់គ្រងដោយវិរះការពារព្រំដែន បើកដៃអោយជនជាតិថៃ ចិន ចេញចូលមកទឹកដីក្រុងប៉ោយប៉ែតដើម្បីបំរើការងារតាមអាគារអនឡាញពាសពេញក្រុងប៉ោយប៉ែត
សូមលោកអភិបាលខេត្តបន្ទាយមានជ័យ ជួយពិនិត្យមើលផងទាន តើលោកអភិបាលក្រុងប៉ោយប៉ែត លោកមានបានដឹងទេករណីខាងលើនេះសូមលោកស្នងការមេត្តាមានវិធានការទាន់ពេលវេលាផងទាន ។
ដោយឡែកកាលពីពេលថ្មីៗនេះមានអង្គភាពសារព័ត៌មានប្រប្រទេសថៃបានធ្វើការចុះផ្សាយពាក់ព័ន្ធពីករណីការហូរចូលមនុស្សខុសច្បាប់តាមច្រករបៀង ក្នុងទឹកដីខេត្តបន្ទាយមានជ័យ៕