អភិបាលខេត្តកែប លែងសត្វល្មិច ៣ក្បាល ទម្ងន់ជាង ១០០គ.ក ចូលសមុទ្រវិញ បន្ទាប់ពីទទួលបានពីអ្នកនេសាទនៅកោះពោធិ៍
(កែប) ៖ អណ្តើកសមុទ្រ (ល្មិច) ចំនួន ៣ក្បាល ទម្ងន់ជាង ១០០គ.ក ត្រូវបានអភិបាលខេត្តកែប លែងចូលសមុទ្រវិញ បន្ទាប់ពីអ្នកនេសាទនៅលើកោះពោធិ៍ នេសាទបាន និងប្រគល់ជូនមន្រ្តីជំនាញ ។ នេះជាសញ្ញាល្អមួយ ដែលអ្នកនេសាទមានការយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម ។ មានប្រសាសន៍នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប…