ព័ត៌មានសន្តិសុខសង្គម

ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ

ខេត្តតាកែវ: ជនជាប់ចោទឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្រ្តីនគរបាលជាតិ តូនាទីជានាយកសាលានគរបាលជាតិភូមិភាគ៣ ល្មើសសេចក្តីសម្រេចរបស់តុលាការ ករណីឆបោកលុយប្រជាពលរដ្ឋ ចំនួន81800$ ដុល្លាអាមេរិករូមទាំងសំណងជំងឺចិត្ត រស់នៅស្រុកកំណើតរបស់ឧត្ដមសេនីយ៍ទោ ខេត្តតាកែវ

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥

ប្រជាពលរដ្ឋរងគ្រោះដោយជនជាប់ចោទឋានៈឧត្តមសេនីយ៍ទោ ឈ្មោះ វៀក សុភាព មុខរបរមន្ត្រីនគរបាលជាតិ និងប្រពន្ធឈ្មោះ សេស វណ្ណា បានប្ដឹងទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ បទឆបោក
ដែលប្រព្រឹត្តនៅចំណុចភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣

ដោយយោងលើសំណុំរឿងព្រហ្មទណ្ឌលេខ (៤៧៨ )ចុះថ្ងៃទី ១៨ ខែកញ្ញាឆ្នាំ ២០១៨ របស់សាលាដំបូងខេត្តតាកែវ សាលក្រមព្រហ្មទណ្ឌលលេខ( ៣៨ ខ)ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តតាកែវ សាលក្រមព្រហ្មទណ្ឌលលេខ( ៧៧ ខ)ចុះថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ
និងដោយឡែកតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីការកោះ អោយជនសង្ស័យ ឈ្មោះ វៀក សុភាព និងប្រពន្ធឈ្មោះ សេស វណ្ណា ចូលមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ  កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ដើម្បីសាកសួរអំពីដំណើររឿង មិនអនុវត្តសេចក្ដីសម្រេចរបស់តុលាតែជនជាប់ចោទពុំបានចូលបង្ហាញខ្លូនតាមការកោះនោះទេដោយអោយមេធាវីចូលជាតំណាងជំនួសវិញ

ក្រុមពលរដ្ឋជាម្ចាស់ប្រាក់ដែលត្រូវបានជនជាប់ចោទឈ្មោះ វៀក សុភាព បោកប្រាស់លុយកាត់ហើយថែមទាំងរូបគេមិនព្រមអនុវត្តតាមសាលក្រមសម្រេចរបស់តុលាការ ទើបពួកគាត់សម្រេចដាក់បណ្ដឺងចូលតំណាងមកអយ្យការអោយចាត់ការតាមនិតិវិធីផ្លូវច្បាប់ជូនពួកគាត់ថែមទៀត

នៅថ្ងៃទី២២ខែ មករា ឆ្នាំ២០២៥ លោក វៀក សុភាព ឆ្លើយតមនិងសំណួរអ្នកកាសែតតាមតេលេក្រាម ថាអោយទៅសួរតុលាកាទៅ ថាតុលាការមានប៉ុន្មានថ្នាក់ហើយក៌ប្លកតេលេក្រាមអ្នកកាសែតចោលតែម្ដង
ពលរដ្ឋលើកឡើងថា ជននេះមិនដឹងថាសំអាងលើអ្វីទេ ខ្លួនជាមន្រ្ដីនគរបាលជាតិ តែយកតំណែងតួនាទីដើរបោកប្រាស់ពលរដ្ឋទន់ខ្សោយដូចពួកគាត់ហើយថែមទាំងមិនព្រមអនុវត្តសេចក្ដីសម្រេចរបស់តុលាការដែលជាច្បាប់ជាតិថែមទៀតផង

ពលរដ្ឋសំណូមពរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ  និងសំណូមពរដល់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាឯកឧត្តម ជួយផ្ដល់យុត្តិធម៌ដល់ពួកខ្ញុំបាទផងដោយសារមន្ត្រីថ្នាក់ក្រោមឋានះជាឧត្ដមសេនីយ៍ទោ ឈ្មោះ វៀក សុភាព ដោយកន្លងមកតែងតែយកឈ្មោះថ្នាក់ដឹកជាតិសំខាន់ៗយកមកប្រើប្រាស់ ដើម្បីអោយគេឯងមានជំនឿលើខ្លូន ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គភាពនគរបាលជាតិដែលស្អាតស្អំ ព្រោះតែបុគ្គលជនសង្ស័យឈ្មោះវៀក សុភាព នេះនិងធ្វើអោយខួចដល់អង្គភាពក្រសួងមហាផ្ទៃ ដែលមានឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយលោកតែងតែខិតខំប្រឹងប្រែងកំណែទម្រង់គ្រប់រាល់វិស័យ តែផ្ទុយស្រឡះដោយជនសង្ស័យរូបនេះបានដើរឆបោកលុយកាត់របស់ពួកខ្ញុំបាទ ហើយមិនព្រមសងវិញ ថែមទាំងមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការ កត្តាទាំងនេះហើយទើបពួកខ្ញុំបាទសូមអោយ ឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឋិត ស សុខា មានចំណាត់ការទាន់ពេលវេលា ដើម្បីកុំអោយជនសង្ស័យខាងលើដើរបោកប្រាស់អ្នកទន់ខ្សោយតាមបណ្ដាខេត្តផ្សេងៗទៀត

និងជាចុងបញ្ចប់ពួកខ្ញុំបាទសូមសំណូមពរ ដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ មេត្តាជួយអន្តរាគមន៍ដល់តុលាការខេត្តតាកែវ អោយចាត់ការតាមផ្លូវច្បាប់ដល់ជនល្មើស ឈ្មោះ វៀក សុភាព ផ្ដន្ទាទោសជនល្មើសតាមច្បាប់ និងសូមទាមទារឲ្យជនជាប់ចោទខាងលើសងប្រាក់ត្រឡប់មកឲ្យពួកខ្ញុំបាទវិញចំនួន 40900$ ដុល្លារ និងទាមទារសំណងជំងឺចិត្តចំនួន 40900 ដុល្លារថែមទៀតផង សូមអរគុណ !!

#គេហទំព័រសម្លេងអមតៈ យោងប្រកាសលេខ ០៤០..ប្រក ពម ក្រសួងព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *