ព័ត៌មានជាតិ

ប្រធានមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ លោក ចូវ សង្អៀប បន្លំស៊ីលុយចំណាយ ទិញអង្ករ មី ត្រីខ ជួយអ្នកក្រីក្រ មួយឆ្នាំៗ ជិត៤០០លានរៀល

ដកស្រង់ដោយ# STD NEWS ONLINE
www.sknews24online.com
0885003800/015832583
២៤.១២.២២

ខេត្តឧត្តរមានជ័យ៖ សេចក្ដីរាយការណ៍ឲ្យដឹងថា លោក ចូវ សង្អៀប ប្រធានមន្ទីរសង្គមកិច្ច និងអតីត យុទ្ធជន ខេត្តឧត្តរមានជ័យ ក្នុងរយះពេល៣ឆ្នាំចុង ក្រោយនេះពុករលួយកាន់ តែខ្លាំងឡើងៗ លើសពេលលោកបានឡើងតំណែងជាប្រធានមន្ទីរមុនដំបូងទៀត។ ការប្រព្រិត្តិអំពើពុករលួយរបស់លោកប្រធាន ចូវ សង្អៀប បានប្រើល្បិចកេងបន្លំយកលុយរដ្ឋ ធ្វើមានបានផ្ទាល់ខ្លួនក្នុង១ ឆ្នាំៗអស់ថវិការដ្ឋខ្ទង់៤០០លានរៀលលើប្រាក់ចំណាយ សរុបខ្ទង់ជាង៤៩០លានរៀល តាមរយៈកឹបកេងលុយចំណាយទិញអំណោយ អង្ករ,មី,ត្រីខកំប៉ុង,ទិញមុង ភួយ,កន្ទេល សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្រ្តីមេម៉ាយ និងចាស់ជរាគ្មានទីពឹងនោះ។

ប្រភពបានប្រាប់ថា មន្ទីរសង្គមកិច្ច ខេត្តឧត្តរមានជ័យ ដែលមានលោក ចូវ សង្អៀប ក្នុង១ឆ្នាំៗ បានចំណាយថវិការដ្ឋ សម្រាប់ចំណាយលើខ្ទង់នេះ អស់ប្រាក់ជាង ៤៩០លានរៀល ប៉ុន្តែការចំណាយពិត លើប្រាក់សរុបជាង៤៩០លានរៀលនោះ ត្រូវបានគេប៉ាន់ប្រមាណ ថា អស់ត្រឹមខ្ទង់ជាង៩០លានរៀល ស្មើជាង២០ភាគរយ នៃ ប្រាក់ចំណាយសរុបតែប៉ុណ្ណោះ ។

ប្រភពបានបន្តថា ចំពោះមូលហេតុដែលលោកប្រធាន មន្ទីរ ចូវ សង្អៀប អាចពុករលួយបាន ដោយប្រើស្នៀតលទ្ធកម្មចង់មុង បក្ខពួក តម្លៃទំនិញថ្លៃកប់មេឃ និងបញ្ជីរទិញទំនិញច្រើន(អង្ករ,មី,ត្រីខកំប៉ុង,ទិញមុង,ភួយ កន្ទេល ) ប៉ុន្តែពេលគេយកអំណោយទៅចែកបង ប្អូនប្រជាពលរដ្ឋក្រីក្រ កុមារកំព្រា ស្រ្តីមេម៉ាយនិងចាស់ ជរាគ្មានទីពឹង មានចំនួនមនុស្សពិតមួយផ្នែកតូចបានទទួល និងថតរូបទុកឯកសារផង។ ចំណែកមនុស្សដែលមាន តែឈ្មោះក្នុងបញ្ជីទទួលអំណោយ ប៉ុន្តែមិន បានទទួល អំណោយ មានចំនួនច្រើន។ ដូច្នេះទើបគេអាច កឹបកេងលុយរដ្ឋយកធ្វើមានបានផ្ទាល់ខ្លួននោះកើត។ បើស្ថាប័ន ថ្នាក់ជាតិចង់ស្រាវជ្រាវរឿងនេះពិត មើលបញ្ជីរឈ្មោះអ្នកទទួលអំណោយ និងចុះសាកសួរដល់មូលដ្ឋាន គឺ រកឃើញយ៉ាងងាយស្រួល។

ប្រភពបន្តថា មន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យក្នុងមួយឆ្នាំៗចំណាយថវិការដ្ឋ លើផ្នែកទិញទំនិញ និងសំណង់ សរុបខ្ទង់១០០០ លានរៀល លើសឬ ខ្វះតិច តួច ប៉ុន្តែប្រាក់ជាងពាក់កណ្ដាល នៃប្រាក់ចំណាយសរុបក្លាយជាផលប្រយោជន៏របស់លោកប្រធានមន្ទីរ ចូវ សង្អៀប ទៅ វិញ។ក្រៅអំពីរឿងខាងលើលោកប្រធានមន្ទីរ ចូវ សង្អៀប នៅមានរឿងពុករលួយជាច្រើនទៀត ពោលគឺ ចាប់តាំង ពីរូបលោកបានទទួលតំណែងឡើងជាប្រធានមន្ទីរ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មក៥ឆ្នាំនេះមានច្រើន ណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *