ចេញផ្សាយ.គេហទំព័រ STD NEWS ONLINE.www.sknews24online.com
ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦.ខែមីនា ឆ្នាំ២០២៤
នៅថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៤ លោកអ៊ំុំ អ៊ុន ចិននិងលោកស្រី កូវ ហួន បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងទាំងក្ដីក្ដុកក្ដូលអូលឪរាថា លោកបានរាប់គ្នាជាមួយលោកគង់ មុនី តាំងពីមុនឆ្នាំ 90មកម្លេះ ហើយកាលនោះ លោកបានដឹកលោក គង់ មុនី ទៅព្រំដែនថៃ បំណងគេចង់ឆ្លងទៅប្រទេសថៃ និងបន្តទៅប្រទេសទី៣ លុះក្រោយមកបែកគ្នាយូរហើយ ស្រាប់តែលោក គង់ មុនី បានវិលមករករូបលោកម្ដងទៀតថាគេបានឡើងឯកឧត្តម ជាប្រធានគណបក្សអង្គរ ធ្វើអោយរូបគាត់គោរពកោតក្រែងសសើរប្រាប់គេឯងថាមានមិត្តជាឯកឧកត្ដម តែលុះដល់ឆ្នាំ មួយលោកអ៊ុំចាំមិនបាន អគាត់យកលុយរបស់របស់គាត់ចំនួន(5000បាត)ទិញដីអោយរូមគេផងនិងចេញលុយអោយសិនទៅ បាននៅជិតគ្នា លុះក្រោយមកបានយករថយន្តចាស់មួយគ្រឿង មកអោយរូបគាត់ហើយលោកអ៊ុំនិងភរិយា ក៌បានលក់ដីភូមិយកលុយជូសជុលឡាន អស់ចំនួន៧ជីមាស
ក្រោយមករូបគេក៌មកយកឡាននោះទៅវិញ ថាទៅដឹកកូនឈើ សម្ដេចតេជោសែនអោយ គាត់ក៌អោយឡាននោះទៅវិញទៅហើយក៌បែកគ្នារហូត ពេលនោះ រូបគេថាមិនអីទេឯងធ្វើឡានអស់លុយ៧ជីគ្នាសង ហើយក៌ស្ងាត់ឈឹងរហូតទៅ ៕
លុះដល់ឆ្នាំ2013 ក្រុមនិស្សិតសម្ដេចតេជោ ហ៊ុន សែន បានចុះវាស់វេង ខណះពេលនោះ មិនឃើញឈ្មោះ គង់ មុនី នោះមកត៌វ៉ាទេ ពីព្រោះការធ្វើផ្លង់អនុក្រិត្យលេខ០១ របស់សម្ដេច គឺទុកពេលអោយតវ៉ាចំនួន ១ខែ មិនមានពីណាមតវ៉ាទេ លោកអ៊ុំថាពីព្រោះកាលទិញដីនោះគឺលោក គង់ មុនី មិនបានអោយលុយគាត់នោះទេហើយថែមទាំងមកយកឡានដែលបានអោយគាត់ជូសជុលអស់៧ជីយកទៅបាត់ស្រមោល៕
លុះដល់ឆ្នាំ ២០២៣ បែរជា លោក គង់ មុនី បានអោយមេធាវី មកដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងខេត្តបាត់ដំបង បានកាត់អោយគាត់ចាញ់ក្ដី ពេលកោះហៅគាត់ម្ដងៗរូបគាត់ និងប្រពន្ធទៅដល់តុលាការពេលខ្លះក៏បានចូលពេលខ្លះទៀតមិនបានចូលអង្គុយចាំគេមិនឃើញមានពីណាមកសួរនាំក៏ទៅផ្ទះវិញ ម្យ៉ាងដោយលោកអ៊ុំនិងលោកយាយ មានបញ្ហាសុខភាពនិងជំងឺប្រចាំកាយផងនោះ ហើយដោយភាពមិនយល់ដឹងអំពីច្បាប់ទៀតផងគាត់មិនដឹងថាត្រូវធ្វើម៉ែចទេ
លោកអ៊ុំបន្តថាគេបានប្ដឺង ទៅសាលាឧទ្ធរណ៍ ហើយកាត់ក្ដីអោយរូបគាត់ចាញ់ទៀត គឺចាញ់ទាំងពីសាលាតែម្ដង ដោយរូបគាត់មិនបានជួប ភាគីលោក គង់ មុនី ទល់មុខគ្នាទេ ជួបតែមេធាវីរបស់គេ អោយគាត់ឡើងចុះឡើងចុះ ហើយកាត់អោយគាត់ចាញ់បន្តទៀត និងទារសំណងជំងឺចិត្តថ្លៃគេឡើងងចុះ ចំនួន20.000$ (ពីមុឺនដូល្លា) ថែមទៀតផង ៕
លោក អ៊ុំ អ៊ុន ចិន និងលោកយាយ កូវ ហួន សូមអង្វរករដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងអង្គចៅក្រមជំនំជំរះ មេត្តាជួយដល់ខ្ញុំបាទនិងភរិយាដោយក្ដីអាណិតអាសូរផងទាន៕