ព័ត៌មានសន្តិសុខសង្គម

ការស្លាប់របស់ជនបរទេសដែលគេឱ្យដឹងថា ជាជនជាតិឥណ្ឌូនេស៊ី ធ្លាក់ពីលើអគារកាស៊ីណូអនឡាញ Poi Pet Palace plus កាលពី ថ្ងៃទី១៣ខែវិច្ឆិកា ២០២៤ ទីតាំងអគារស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈប្រភពលើកឡើងថាទីតាំងអគារកាស៊ីណូអនឡាញខុសច្បាប់ខាងលើ ធ្វើមិនទាន់ស្រួលបួលផងបែរជាជួលឱ្យជនបរទេសស្នាក់នៅ ហើយមានអ្នកស្លាប់ទៀតសមត្ថកិច្ចជំនាញឆ្លើយដាក់គ្នា

ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

(ប៉ោយប៉ែត) ៖ ម្ចាស់ផ្ទះដេប៉ូ ហេង រ៉ាដូ បានឲ្យអ្នកសារព័ត៌មានយើងឱ្យដឹងថា ពិតជាមានសាកសពជនបរទេសធ្លាក់ពីលើអគារនៅពីខាងក្រោយផ្ទះរបស់លោកស្រីពិតប្រាកដ លោកស្រីបន្តថាក្រុមថៅកែដែលជាម្ចាស់អគារមានភាគហ៊ុនច្រើនគ្នាពុំដែលចេញមុខមានតែមេការម្នាក់ឈរចាំដោះស្រាយរាល់បញ្ហា ប៉ុន្តែខណៈពេលនេះមេការរូបនោះបានឈប់ពីការងារហើយ លោកស្រីមានធុរៈហើយកាត់ផ្ដាច់បាត់ទៅ

ដោយឡែកលោក លោក អេង លីហួរ ស្នងការរោងទទួលផែនបរទេស បានប្រាប់អ្នកសារព័ត៌មានថាករណីខាងលើនេះសូមឲ្យអ្នកសារព័ត៌មានទាក់ទងទៅផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត លោកអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល នៃអធិការក្រុងប៉ោយប៉ែតបានឆ្លើយតាមទូរសព្ទថាលោកជាប់រវល់ប្រជុំ អ្នកសារព័ត៌មានពុំអាចសុំការបំភ្លឺពីលោក សួង សុខហៀង ដែលជាម្ចាស់ក្រុមហ៊ុនកាស៊ីណូអនឡាញនោះបានទេតាមប្រពន្ធ័អេឡិចត្រូនិក

ប្រភពប្រជាពលរដ្ឋដាក់ការសង្ស័យថាអគារទីតាំងខាងលើជាកន្លែងបង្កប់ក្រុមល្បែងសុីសងខុសច្បាប់ដែលហៅថា Scams Online អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺណាមួយអោយបានក្បោះល្បាយឡើយពីសំណាក់សមត្ថកិច្ចជំនាញ បានត្រឹមរុញដាក់គ្នា

តើអាគារអនឡាញមានច្បាប់ដែរឬទេ តើការស្លាប់របស់ជនបរទេសមពីកត្តាអី្វ ?

Leave a Reply

Your email address will not be published. Required fields are marked *