ខេត្តកំពត# ក្រោមម្លប់សន្តិភាព
គ្រួសារលោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងមន្រ្តីក្រោមឱវាទក្នុងខេត្ត និងស្រុកជុំគិរី
ចេញផ្សាយ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
ដោយគេហទំព័រ STD NEWS ONLINE.www.sknews24online.com
គ្រួសារ លោកស្រី ហ៊ូ សឿន បានថ្លែងអំណរអរគុណយ៉ាងជ្រៀលជ្រៅបំផុត ដល់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ដែលលោកបានផ្ដល់ដំណោះស្រាយប្រគល់ប្លង់ដី ជូនគ្រួសារលោកស្រីបានទាន់ពេលវេលា និងឆាប់រហ័សបំផុត លោកស្រីរំភើបយ៉ាងខ្លាំងបំផុត និងថ្លែងអំណរអរគុណ ម្ដងហើយម្ដងទៀត ចំពោះសម្ដេចធិបតី និងឯកឧត្តមអភិបាលខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ពីធីប្រគល់ប្លង់រឹងជូនគ្រួសារលោកស្រី ហ៊ូ សឿន ដោយមានការចូលរូមពី សំណាក់លោកស្រី អភិបាលស្រុកជុំគីរី និងលោកអនុប្រធានមន្ទីរសូរិយោដី ព្រមទាំងន្ត្រីអ្នកមុខអ្នកការផងដែរនោះ ដោយធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងកិច្ចការប្រគល់ផ្លង់ជូនគ្រួសារលោកស្រី នៅលើដីផ្ទះនោះតែម្ដង ដែលស្ថិតនៅភូមិត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជលគីរី ខេត្តកំពត ។
ពិធីនេះ ត្រូវបានបញ្ចប់នៅព្រឹកថ្ងៃដដែលយ៉ាងរលូន ដោយភាគីទាំងសងខាងទទួលយកដោយក្ដីញញឹម និងសប្បាយរីករាយក្រោមម្លប់សន្តិភាព ៕