ទូកនេសាទត្រីខុសច្បាប់ ១គ្រឿង របស់ជនជាតិវៀតណាម រំលោភចូលក្នុងទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន
(ស្វាយរៀង) ៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកម្លាំងល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុចព្រែកនៀល ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានប្រទះឃើញទូកនេសាទ ១គ្រឿង កំពុងធ្វើសកម្មភាពនេសាទត្រី ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ច បានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើជារបស់ជនជាតិវៀតណាម ១គ្រឿង ដោយមានការសហការពីលោកនាយ នាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយ នាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង…