(កំពត) ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ ០៤ នាក់ ក្រោមបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តឡើងនៅចំណុចមុខមន្ទីពេទ្យរស្មីឈូក ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។ បន្ទាប់ពីតុលាការសម្រេចដូចខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារក្នុងគណនីផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ថា ក្រុមបងធំនៅស្រុកឈូក ដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូប្រជាពលរដ្ឋ នៅស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ត្រូវបានតុលាការចេញដីការឃុំខ្លួន ដើម្បីវិនិច្ឆ័យទោសនាពេលក្រោយ ។ តាមរយៈគណនីហ្វេសប៊ុកដដែល លោកស្នងការបានផ្តាំផ្ញើថា «ឈប់បានឈប់ទៅប្អូនៗ សមត្ថកិច្ច និងច្បាប់មិនអនុគ្រោះឱ្យពួកប្អូននោះទេ ។ ប្អូនៗមានសិទ្ធិសេរីភាពហើយគួរណាស់ធ្វើជាពលរដ្ឋល្អក្នុងសង្គម និងមិនត្រូវធ្វើអ្វីដែលច្បាប់ហាមឃាត់ឡើយ ។ ប្អូនៗផ្សេងទៀតកុំចង់សាកល្បងអីព្រោះមិនរួចខ្លួនទេគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ ។ សម្រាកហូបបាយផ្ទះជួបជុំគ្រួសារប្រសើរជាងនៅកន្លែងឃុំឃាំង» ។ សូមរម្លឹកថា កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ […]
Month: May 2024
ចូលចិត្តធ្វើស្ដើងសុីក្រាស់ ផ្លូវបេតុងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហរជាសារណះ និងធ្វើខុសបច្ចេទេស លក្ខណះឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញលុយជាតិ រាប់សិបរយលានរៀលក្នុងមួយឆ្នាំៗតើមន្រ្តីថ្នាក់ដឹកនាំឃុំស្រុកខេត្ត ជំនាញបច្ចេកទេសខេត្តកំពតទាំងអស់នោះមានបានអភិវឌ្ឍន៍ចំគោលដៅដែលប្រមុខរាជរដ្ឋាភិបាលលោកចង់ដែរឬទេ?
ដោយ #STD NEWS ONLINE ថ្ងៃថ្ងៃច័ន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ឧសភា ឆ្នាំ២០២៤ ( ស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ខេត្តកំពត ) ចូលចិត្តធ្វើស្ដើងសុីក្រាស់ ផ្លូវបេតុងមូលនិធិឃុំសង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហរជាសារណះ និងធ្វើខុសបច្ចេទេស លក្ខណះឃុបឃិតគ្នាជាប្រព័ន្ធបំផ្លាញលុយជាតិ រាប់សិបរយលានរៀលក្នុងមួយឆ្នាំៗតើមន្រ្តីថ្នាក់ដឹកនាំឃុំស្រុកខេត្ត ជំនាញបច្ចេកទេសខេត្តកំពតទាំងអស់នោះមានបានអភិវឌ្ឍន៍ចំគោលដៅដែលប្រមុខរាជរដ្ឋាភិបាលលោកចង់ដែរឬទេ? តើជាកាពិត ដូចប្រភពលើកឡើងថា គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ របស់ឃុំកំពង់ត្រាចខាងកើត ឃុំឬស្សីស្រុកខាងលិច ឃុំប្រសាទភ្នំខ្យង ឃើញសកម្មភាពកំពុងចាក់ផ្លូវបេតុង នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ធ្វើផ្លូវបេតុងគ្មានគុណភាពមិនក្រាលថ្មបាតចាក់បេតុងលើដី កម្ពស់ហាក់មិនបាន1តិក.កន្លះនិងចងដែកឃើញថាមិនត្រូវបច្ចេកទេសកំណត់ មេការម្នាក់មិនបានប្រាប់អ្នកកាសែតថាក្រុមហ៊ុនណាអ្នកធ្វើនោះទេ ចំណែកអ្នកយាមដែកម្នាក់ប្រាប់អ្នកកាសែតថាមេអោយចងដែក 2តឹក3 ហ៊ុន អ្នកកាសែតមានទាក់ទងលោកស្រីលឹម លុយ មេឃកំពង់ត្រាចខាងកើត បានប្រាប់ថាដេញថ្លៃតែមិនបញ្ជាក់ថ្ងៃខែបែរជានិយាយថាកុំសួរច្រើនពេកអោយតែបានផ្លូវអោយពលរដ្ឋដើរទៅបានហើយ បិទទូរស័ព្ធ លោកមេឃុំខេត្តកំពតអោយម៉ាកៗនេះរលាយហើយថវិកាជាតិហើយផ្លូវគ្មានគុណភាព។ ចំណែកក្រុមហ៊ុន អាន់ លីណា កំពុងត្រាសសេដីធ្វើផ្លូវបេតុងប្រវេង600ម៉ែត្រ ទទឹង […]
បញ្ចូលហ្គាសឡានរួច ម្ចាស់បញ្ឆេះម៉ាស៊ីន ស្រាប់តែផ្ទុះឆេះផ្អើលស្ថានីយប្រេង
(ព្រះសីហនុ) ៖ នៅថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ កាលពីវេលាម៉ោងប្រមាណជិត ០៩ ព្រឹក មានករណីអគ្គិភ័យឆេះរថយន្ដ ០១ គ្រឿង នៅក្បែស្ថានីយប្រេង TELA សំរុង ជាប់ផ្លូវជាតិលេខ៤ ស្ថិតនៅចំណុចភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ រថយន្តដែលត្រូវបានឆេះខាងលើ ប្រភេទរថយន្តម៉ាក TOYOTA CAMRY ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2E-7727 ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា ម្ចាស់រថយន្តមានឈ្មោះ ចៅ រាម ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅរស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ ចំពោះមូលហេតុ គឺបណ្តាលមកពីផ្ទុះក្បាលអាគុយ ក្រោយពីបញ្ចូលហ្គាស ហើយម្ចាស់រថយន្តដេ ក៏ផ្ទុះក្បាលអាគុយ បង្កឱ្យការឆាបឆេះតែម្ដង ។ ហេតុការណ៍នេះដែរ មិនមានមនុស្សរងរបួសនោះទេ តែបណ្តាលឱ្យរថយន្ត ០១ […]
ឡាន ១គ្រឿង ឆេះខ្ទេចខ្ទីរលើផ្លូវល្បឿនលឿន ទិសដៅទៅព្រះសីហនុ
(ព្រះសីហនុ) ៖ ករណីឆេះរថយន្ត ០១ គ្រឿងទៀត ស្ថិតនៅលើផ្លូវល្បឿនលឿន បណ្តាលឱ្យឆេះម៉ត់សល់តែគ្រោងឆ្អឹង ។ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖ នៅវេលាម៉ោង ០៦ ៖ ២០ នាទីព្រឹក មានករណីអគ្គិភ័យឆេះរថយន្ត ០១ គ្រឿង នៅតាមបណ្ដោយផ្លូវល្បឿនលឿន ត្រង់ចំណុចគីឡូម៉ែត្រលេខ៩៧ ដែលមានទិសដៅបើកបរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមានម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទប្រុស ជនជាតិខ្មែរ ។ ប្រភពបន្តថា ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តភ្លើង ក្នុងរថយន្តបង្កជាអគ្គិភ័យតែម្តង ។ ប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ។ តែយ៉ាងណា ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស ឬស្លាប់នោះទេ ។ ប្រភពខាងលើ បន្តទៀតថា ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកងកម្លាំងពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សិលា ពុំបានចេញរថយន្តអន្តរាគមន៍ពន្លត់ទេ […]
ដុតបំផ្លាញចោលគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាព ប្រមាណជាង ១៧តោន
(ភ្នំពេញ) ៖ មន្ត្រីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញចោល នូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កក ចំនួន ១៧,៨៨០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ រួមមាន ៖ ទឹកម្ទេស ទឹកស៊ីអ៊ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក ។ល។ ផលិតផល ដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះ ត្រូវបានមន្ត្រីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិត ក្នុងខណ្ឌ ចំនួន ៣ រួមមាន ៖ ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល ។ គួររំលឹកផងដែរថា មន្ត្រីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ […]
សម្រេចលុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្រ្តីយោធាបាញ់បោះសេរី
(ភ្នំពេញ) ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះវរសេនីយ៍ត្រី ផាត ផានណូ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដែលមានអត្ថលេខ ០៦៩៣០១ ជំនួយការនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ។ ការសម្រេចលុបឈ្មោះចេញពីក្របខណ្ឌនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីយោធារូបនេះ បានបាញ់បោះសេរីដោយផ្ទុះអាវុធ ចំនួន ៥គ្រាប់ នៅតាមបណ្តោយផ្លូវ២៣៨ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោងប្រមាណ ០៣ទៀបភ្លឺ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ។ រយៈពេល ០៣ម៉ោង ប៉ុណ្ណោះ ក្រោយផ្ទុះអាវុធ មន្រ្តីយោធានោះត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា សហការជាមួយអាវុធហត្ថខណ្ឌ ចាប់ឃាត់ខ្លួនបានភ្លាមៗ ៕
ពិធីប្រកាសផ្លាស់ប្ដូរ និងទទូលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ឃុំសំរោងលោកស្រី ឈុន ពៅ កាលនៅជាស្ដីទីលោកស្រីត្រូវបានពលរដ្ឋសសើរលោកស្រីមិនដាច់ពីមាត់
ចេញផ្សាយដោយ# គេហទំព័រ STD NEWS ONLINE នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ (ឃុំសំរោង ស្រុកត្រាំកក់ ) ពិធីប្រកាសផ្លាស់ប្ដូរ និងទទូលស្គាល់ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ ឃុំសំរោងលោកស្រី ឈុន ពៅ កាលនៅជាស្ដីទីលោកស្រីត្រូវបានពលរដ្ឋសសើរលោកស្រីមិនដាច់ពីមាត់ អំពីការខិតខំបំរើពលរដ្ឋបានយ៉ាងល្អប្រសើរស្ទើរគ្រប់លើវិស័យ ហើយពលរដ្ឋក្នុងឃុំសំរោងសាទរចំពោះលោកស្រីមេឃុំថ្មីយ៉ាងក្រៃលេងផងដែរ។ ពិធីតែងតាំងនេះក្រោមអធិបតីភាពលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ !! មានការចូលរូមពីសំណាក់លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក ប្រធានការិយាយល័យអង្គភាពជុំវិញស្រុកលោកលោកស្រីមេឃុំទាំង១៤ឃុំ លោកមេភូមិអនុភូមិ លោកគ្រូអ្នកគ្រួ លោកនាយកសាលា បឋមសិក្សានិង អនុវិទ្យាល័យកងកម្លាំងទាំងពី មានអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថ ស្រុក កម្មវិធីនេះឃើញថាអធិកអធមនិងប្រកបដោយរលូន ៕