Month: December 2024

ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការបច្ចុប្បន្នភាពប្រព័ន្ធពន្យារទិដ្ឋាការ

នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យដំណើរការបច្ចុប្បន្នភាពប្រព័ន្ធពន្យារទិដ្ឋាការ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធានាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត លោកស្រីឧត្តមសេនីយ៍ត្រី ប្រធានាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ លោកអនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ៕

បុរស​ម្នាក់យកគ្រាប់បែកសល់ពីសង្រ្គាមមក​គំរាមបោកស​ម្លាប់ប្រពន្ធ និងក្រុមគ្រួ​សារឱ្យស្លាប់​ ត្រូវ​សមត្ថកិច្ច​​បង្រ្កាប​ និងឃាត់ខ្លួនបានភ្លា​ម​ៗ

កាលពីថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ មានករណី​អំពើហិង្សាក្នុងគ្រួសារមួយកើតឡើង ក្លាយជាករណីគំរាមបោកគ្រាប់បែក ​(គ្រាប់យុទ្ធភណមិនទាន់ផ្ទុះ)​ សម្លាប់​ប្រពន្ធ​ និងក្រុម​គ្រួសារ​ទាំងមូល​ នៅចំណុច​ភូមិទំពូង​ ឃុំមាន​ជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ។ ដោយទទួល​បានព័ត៌មាន​តាមរយៈ​ដើមបណ្ដឹង​ឈ្មោះ​ ផាត​ សុខលី​ ភេទស្រី​ អាយុ​ ២៤ឆ្នាំ​ ត្រូវជាប្រពន្ធរបស់ជនល្មើស ​ដែលមានបំណងយកគ្រាប់បែក​សល់ពីស​ម័យសង្រ្គាម​ យកមកពីការដ្ឋានសំណង់មួយកន្លែ​ង ដែលជនល្មើសជាប្ដីធ្វើការ ។ ជនល្មើស​ជាប្ដីឈ្មោះ​ ហួន​ ស្រស់​ អាយុ ៣៣ឆ្នាំ​ រស់នៅភូមិទំពូង​…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ ៤នាក់ ករណីគាស់ទូកុងតឺន័រ និងប្រើប្រាស់គ្រឿងញៀន

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ តាមបណ្ដឹងរបស់តំណាងក្រុមហ៊ុន ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ ។ ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួនរួមមាន៖ ទី១-ឈ្មោះ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

(ភ្នំពេញ) ៖ ជនជាតិចិនមានគ្នា ចំនួន ៤-៥នាក់ បានជិះរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះគេចចេញពីទីតាំងខាងលើ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១១យប់ នៅចំណុចអតីតសណ្ឋាគារ មីង គួយ ស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ…

You missed