(ភ្នំពេញ) ៖ នគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ក្នុងនោះម្នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្មគិតទុកជាមុន (ប្រើពូថៅកាប់ បណ្តាលឲ្យរងរបួសធ្ងន់) នៅក្នុងដង្កោ និង៣នាក់ទៀត កាប់ប្លន់យកម៉ូតូ នៅខណ្ឌព្រែកព្នៅ។ ជនសង្ស័យដែលបង្ហាញមុខ ឈ្មោះ អ៊ុត ឆេងហ៊ត ភេទប្រុស មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២១ ភូមិថ្នល់បំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ជាជនដៃដល់ប៉ុនប៉ងឃាតកម្ម។ ចំណែក ៣នាក់ ពាក់ព័ន្ធកាប់ប្លន់យកម៉ូតូឈ្មោះ ធា គ្រី ហៅ ម៉ារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនដៃដល់)។ ឈ្មោះ ជា កឹង ហៅពេជ្រ ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវបេតុង […]
Month: December 2024
ចាប់ខ្លួនបុរសពីរនាក់ ករណីដាក់អន្ទាក់ខ្សែលួសឆក់បណ្ដាលឱ្យងាប់សត្វទន្សោង ១ក្បាល
ឧត្តរមានជ័យ៖ កម្លាំងសមត្ថកិច្ចស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងមន្ត្រីបរិស្ថាន បានឃាត់ខ្លួនបុរស ២នាក់ ពីបទដាក់អន្ទាក់ និងដាក់ខ្សែលួសឆក់យកសត្វព្រៃ បណ្តាលឲ្យសត្វទន្សោង ១ក្បាលងាប់ នៅក្នុងដីចម្ការក្រូចមួយកន្លែង មានម្ចាស់ឈ្មោះ ផែន ស្ថិតក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ជនសង្ស័យឈ្មោះ តូ ដា ភេទប្រុស អាយុ៣៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ បូ កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ទាំង២នាក់នេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានឱ្យដឹងថា សត្វព្រៃគ្រប់ប្រភេទកំពុងមានហានិភ័យ ដោយសារតែក្រុមព្រានបរបាញ់សត្វព្រៃយកសាច់ទៅលក់នៅលើទីផ្សារ និងនៅតាមអាហារដ្ឋាននានាក្នុងស្រុកជារៀងរាល់ថ្ងៃមិនដែលដាច់ ។ ក្រុមអ្នកប្រមាញ់សត្វទាំងនេះ អាចធ្វើទៅបានដោយសារតែមានការគុបឃិតគ្នារវាងក្រុមព្រាន និងសមត្ថកិច្ចមួយចំនួនតូច ទើបពួកគេអាចធ្វើទៅបាន។ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថា នខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កម្លាំងបរិស្ថានតែងតែធ្វើការដើរល្បាតព្រៃ និងធ្វើការស៊ើបអង្កេតពួកក្រុមព្រានបរបាញ់សត្វជាប្រចាំ ខណៈនោះនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងបរិស្ថាន បានជួបប្រទះឃើញក្រុមព្រានចំនួន […]
ឃាត់ខ្លួនក្រុមម៉ូតូកង់បី ១៨នាក់ និងក្រុមដឹកជញ្ជូន WowNow ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នានៅក្រុងព្រះសីហនុ
(ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង ២ក្រុម បានរត់គេចខ្លួនបាត់អស់ ។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង ៩៖៣០នាទីយប់ថ្ងៃទី៥ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន ៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់បីចំនួន ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់បីចំនួន នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់៣ចំនួន ៩គ្រឿង បន្ថែមទៀត នៅចំណុចម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងស្រាវជ្រាវបន្ត ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី៦ ខែធ្នូ […]
រយៈពេល ២ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង ចុះរុះរើបំផ្លាញចោលរបាំងស្បៃមុង ១៦កន្លែង និងសម្រាស់ ៣២កន្លែង
(កំពង់ឆ្នាំង) ៖ រយៈពេល ២ថ្ងៃ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បានចុះល្បាតនៅតាមដងទន្លេក្នុងភូមិសាស្ត្ររបស់ខេត្ត និងបានធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង ចំនួន ១៦កន្លែង និងសម្រាស់ ចំនួន ៣២កន្លែង ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញរដ្ឋបាលជលផល ២ក្រុម បានសហការជាមួយកម្លាំងសហគមន៍នេសាទ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់ភូមិសាស្ត្រ ស្រុកបរិបូរណ៍ និងស្រុកជលគិរី ដើម្បីល្បាតឃ្លាំមើលបទល្មើសនេសាទ ដែលតែងតែកើតមាន នៅតាមតំបន់មួយចំនួន ។ នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានប្រទះឃើញបទល្មើស ដោយសម្រេចធ្វើការរុះរើបំផ្លាញនូវរបាំងស្បៃមុង ចំនួន ៦កន្លែង ប្រវែង ៣៥០ម៉ែត្រ លូស្បៃមុង ចំនួន៦ បង្គោលចំនួន ១៥០ដើម និងចាក់លែងត្រីចម្រុះ ចំនួន ៣០គីឡូក្រាម ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចក៏បានរុះរើសម្រាស់ ចំនួន ៣២កន្លែង ទំហំ ៨.០០០ម៉ែត្រការ៉េ […]
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង ជ្រកក្រោមស្លាកយីហោ ហាងតែ ដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់
(ភ្នំពេញ) ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឆ្មក់ចុះបង្ក្រាបទីតាំងប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែង ជ្រកក្រោមស្លាកយីហោ ហាងតែ ឃាត់ខ្លួនមនុស្សប្រុសស្រីសរុប ចំនួន ៩៣នាក់ និងថ្នាំញៀនមួយចំនួន ។ ប្រត្តិបត្តការចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភោជនីយដ្ឋាន ហាងតែ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ក្នុងរង្វង់ប្រត្តិបត្តការនេះ កម្លាំងកងរាជងាវុធហត្ថ បានឃាត់ខ្លួនជនជាតិខ្មែរ ចិន វៀតណាម សរុបចំនួន ៩៣នាក់ (ស្រី ៤៩នាក់) ព្រមជាមួយថ្នាំញៀនចម្រុះជាង ៤០០កញ្ចប់ បំពង់ខ្យល់ជាង ១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ក្រុមជនសង្ស័យដែលឃាត់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕
ស្លាបមាន់ ៣៦២កេស គ្មានច្បាប់អនុញ្ញាត ត្រូវបានសមត្ថកិច្ចចម្រុះខេត្តសៀមរាប ដុតបំផ្លាញចោល
(សៀមរាប) ៖ ស្លាបមាន់ ៣៦២កេស ស្មើនឹង ៤,៣៤៤គីឡូក្រាម ដែលឈ្មួញដឹកញ្ជូនគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីកម្លាំងនៃផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធដោយមានការបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា វត្ថុតាងសាច់ចុងស្លាបមាន់ សមត្ថកិច្ចបានដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងភូមិសាស្រ្តស្រុកប្រាសាទបាគង នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ ស្លាបមាន់ទាំងនោះ ដឹកញ្ជូនគ្មានច្បាប់អនុញ្ញាត និងការរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារគុណភាព កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងករណីនេះ មធ្យោបាយដឹកជញ្ជូន ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធីច្បាប់៕
ឃាត់ខ្លួនជនជាតិថៃប្រុសស្រី ១០នាក់ រួមជាមួយសារធាតុញៀនជិត ១ម៉ឺនគ្រាប់ នៅក្រុងប៉ោយប៉ែត
ភ្នំពេញ៖ យោងតាមរបាយការណ៍ អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ជនជាតិថៃមួយក្រុមត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ដោយរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជាង ១ម៉ឺនគ្រាប់។ របាយការណ៍បានបញ្ជាក់ថា ជនសង្ស័យទាំង១០នាក់ មាន៦នាក់ជាបុរស និងស្រី៤នាក់ អាយុចន្លោះពី២៥ឆ្នាំ ដល់៤១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា អំឡុងពេលដើរល្បាតក្នុងភូមិអូរជ្រៅ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទន្ទឹមនេះរកឃេីញថ្នាំគ្រាប់មេតំហ្វេតាមីនសរុបចំនួន ១០,៧៤៨គ្រាប់ ត្រូវបានរឹបអូសពីពួកគេក្នុងអំឡុងពេលឆ្មក់ចូល រួមនឹងជញ្ជីងចំនួន៣ផងដែរ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទកាន់កាប់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ សូមបញ្ជាក់ថា កម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន ២៣,៦០១នាក់ ក្នុងនោះមានជនបរទេសចំនួន ៨១៦នាក់ ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយរឹបអូសបានថ្នាំញៀនសរុបចំនួន ១៣,៣តោន។ នេះបេីយោងតាមរបាយការណ៍នាយកដ្ឋានប្រឆាំងគ្រឿងញៀន។ ថ្នាំញៀនដែលរឹបអូសបានភាគច្រើនមាន ខេតាមីន មេតំហ្វេតាមីន គ្រីស្តាល់ មេតំហ្វេតាមីន ហេរ៉ូអ៊ីន អេស៊ីស្តាស៊ី និងកូកាអ៊ីន៕
ឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ ចំនួន ២នាក់ បន្ថែមទៀត ពាក់ព័ន្ធករណីហិង្សា
នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១២៖០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនក្រុមលីអូហោះ ដែលជាមុខសញ្ញាសេសសល់ ចំនួន ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៤៖៣០ នាទី នៅចំណុចផ្លូវបេតុង ភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលឃាត់ខ្លួនចំនួន ២នាក់ ទី១-ឈ្មោះ សុខា ជ័យវន្ត័ ភេទប្រុស ហៅវន្ត័ និងទី២-ឈ្មោះ សាន់ គីមហ៊ាង ហៅ អាស្វា ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យផ្ទះសំណាក់មួយកន្លែង ឃាត់ខ្លួនមនុស្ស ៨នាក់ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនមួយចំនួន
កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះសំណាក់ យីហោ សន្តិភាព ឃាត់ខ្លួនមនុស្សប្រុស-ស្រី ៨នាក់ ដែលមកស្នាក់នៅពពាក់ពពូនគ្នា ប្រមូលផ្ដុំគ្នា និងរកឃើញវត្ថុតាងពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ប្រតិបត្តិការនេះ ធ្វើឡើងកាល ពីវេលាម៉ោង ០៧៖៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដឹកនាំដោយលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ មានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំលោកមេបញ្ជាការរង និងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌ រួមទាំងកម្លាំងរដ្ឋបាលសង្កាត់ចាក់អង្រែក្រោម និងកម្លាំងប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងផ្ទះសំណាក់យីហោ “សន្តិភាព” ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមក្មេងៗ ប្រុស-ស្រី ជាច្រើននាក់ មកជួលបន្ទប់ស្នាក់នៅពពាក់ពពូនគ្នា បង្កហិង្សា វាយកាប់គ្នា និងលួចលាក់ប្រព្រឹត្តបទល្មើសផ្សេងៗ ធ្វើឱ្យពលរដ្ឋរស់នៅក្បែរៗនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពកូនចៅដែលធ្វើការយប់ព្រលប់ ងាយប្រឈមនឹងបញ្ហាផ្សេងៗ បង្កឡើងដោយការប្រមូលផ្ដុំរបស់ក្រុមយុវជនមកស្នាក់នៅ ។ បច្ចុប្បន្ន […]
ភ្ញាក់ផ្អើល! ប្រទះឃើញសាកសព ២កន្លែងផ្សេងគ្នា ម្នាក់ចងជើងចងដៃទម្លាក់ទឹក ចំណែកម្នាក់ទៀតកាត់ក កាត់ជើង កាត់ដៃ ដុតចោល នៅក្រុងបាវិត
(ស្វាយរៀង) ៖ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដោយប្រទះឃើញសាកសព ២កន្លែង ផ្សេងគ្នា សង្ស័យជាអំពើឃាតកម្មដ៏សាហាវ ដោយសាកសពទី១ ត្រូវគេចងជើងចងដៃ ចងមុខ សម្លាប់ហើយ យកទៅទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ និងករណីទី២ ត្រូវឃាតករកាត់ក កាត់ដៃ កាត់ជើង ច្រកក្នុងវ៉ាលី យកមកដុតចោល នៅជិតកាស៊ីណូ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ។ ករណីប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សត្រូវគេដុតចោលនេះ កើតឡើងនៅវេលាម៉ោង ៨៖១០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅផ្លូវទៅវត្តព្រៃយាយ ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ពាក់ព័ន្ធនូវករណីប្រះឃើញសាកសព គេយកមកទម្លាក់ប្លុងចោលក្នុងទឹកប្រឡាយ មិនបានប៉ុន្មាននាទីផងក៏មានប្រជាពលរដ្ឋផ្សេងទៀត រាយការណ៍ជូនសមត្ថកិច្ចប្រទះឃើញសាកសព គេកាត់ជាកង់ជាកង់យកមកដុតចោលម្នាក់ទៀត ។ ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋរាយការណ៍ ភ្លាមនោះសមត្ថកិច្ចអធិការដ្ឋាននគបាលក្រុងបាវិត បានដឹកនាំកម្លាំងសហការជាមួយនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប្រសាទ និងសង្កាត់បាវិត ចុះដល់កន្លែងកើតហេតុរួចព័ទ្ធខ្សែនិងរាយការណ៍ជូនលោកស្នងការនៃស្នងការនគរបាលខេត្តស្វាយរៀង ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ ជាលទ្ធផលសមត្ថកិច្ចមិនទាន់អនុញ្ញាតិផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មានទេ ។ ទាក់ទិនករណីនេះ មិនទាន់មានការបំភ្លឺពីសមត្ថកិច្ចបានទេ ដោយសមត្ថកិច្ចនិយាយថា សមត្ថកិច្ចកំពុងធ្វើការ […]