ព័ត៌មានសន្តិសុខសង្គម

កាណូត និងកាណូតបុកគ្នាលើផ្ទៃទន្លេសាប ស្លាប់បុរសវ័យចំណាស់ម្នាក់ ឯជនបង្កគេចខ្លួនបាត់

(ពោធិ៍សាត់) ៖ បុរសវ័យចំណាស់ម្នាក់ បានជួបគ្រោះថ្នាក់ចរណ៍ លើផ្ទៃទឹក ដោយកាណូតបុកជាមួយនឹងកាណូត បណ្ដាលឱ្យត្រូវចំក្បាល ធ្លាក់ទឹកលុងស្លាប់ រួចជនបង្កបើកកាណូតគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុចភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លោក ចាន់ សុខខា នាយប៉ុស្ត៍នគបាលរដ្ឋបាលឃុំរាំងទិល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ គិត ញៀន ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានធ្លាក់ទឹកលង់ស្លាប់នៅកន្លែងកើតហេតុ រីឯភាគីបង្ក(មិនស្គាល់អត្តសញ្ណាណគេចខ្លួនបាត់) ។ បើតាមប្រភពពីប្រជាពលរដ្ឋនៅម្ដុំកន្លែងទីតាំងកើតហេតុ និយាយថា បុរសរងគ្រោះ តែងតែក្រោកពីដំណេកពេលព្រឹកបើកកាណូតចេញទៅនេសាទត្រី តែនៅព្រឹកថ្ងៃកើតហេតុគាត់បានចេញពីផ្ទះដោយឡើងកាណូត អង្គុយលើក្បាលកាណូត ប្រើចង្វាចែវទៅមុខក្នុងទិសដៅពីត្បូងទៅជើង លើផ្ទៃទឹកទន្លេសាប ។ លុះដល់ចំណុចកើតហេតុ ដែលមានព្រៃរបោះតាមមាត់ផ្លូវទន្លេសាបផង ក៏មានកាណូតជនបង្ក ១គ្រឿងទៀត […]

ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មវាយសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាប្តីចុង នៅស្រុកបាណន់ ខេត្តបាត់ដំបង

(បាត់ដំបង) ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះប្រតិបត្តិការឃាត់ខ្លួនភ្លាមៗក្រោយសង្ស័យថា បានធ្វើសកម្មភាពដោយយកដំបងឫស្សីវាយប្រហារទៅលើរាងកាយប្រពន្ធចុងរហូតស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។ សមត្ថកិច្ច បានបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវវាលស្រែក្បែស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ជនសង្ស័យ ឈ្មោះ ផល​ ភារម្យ ភេទប្រុស អាយុ​ ៤១ឆ្នាំ ជាមនុស្សញៀនស្រាជាប្រចាំ រស់នៅភូមិថ្មី​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោយយកជើងជាន់ករ និងដំបងឫស្សីវាយទៅលើប្រពន្ធចុង ឈ្មោះ ផៃ ទូច អាយុ ៣៨ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុព្រោះតែប្រចណ្ឌប្រពន្ធ ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការស្រុកកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថស្រុកសង្កែ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពីបទជួញដូរសារធាតុញៀន

(បាត់ដំបង) ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ ចំនួន ៦នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៥៖២០នាទី ថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៤ នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៦នាក់ ទី១-ឈ្មោះ​ បូ​ វ៉ុន​ ភេទប្រុស​ អាយុ​ ៤២ឆ្នាំ ​មុខរបរ​ធ្វើស្រែ​ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ​ ស្រុកសង្កែ ខេត្ត​បាត់ដំបង ២-ឈ្មោះ​ ង៉ា​ តុលា​ ហៅយ៉ា (មេ​ក្លោង)​ ភេទប្រុស​ អាយុ ៤១ឆ្នាំ មុខរបរ​ធ្វើស្រែ​ ៣-ឈ្មោះ​ សេង​ វណ្ណី ភេទ​ប្រុស​ អាយុ ២០ឆ្នាំ មុខរបរបើកបរ ៤-ឈ្មោះ​ គឺត សុភា​ ហៅ​ ចាយ​ ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនចាងហ្វាងកាសែត និងនិពន្ធនាយក SSBTVNews ករណីកំហែងយកប្រាក់ និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង

(កណ្តាល) ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើការស្រាវជ្រាវបង្ក្រាបករណី កំហែងយក (ប្រាក់) និងការក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ដែលករណីនេះបានកើតហេតុនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ចំណុចកើតហេតុភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ។ ជនសង្ស័យចំនួន ២នាក់ ទី១.ឈ្មោះ សូរ សំបូរ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន (ចាងហ្វាងកាសែត អេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី២.ឈ្មោះ នឿប ប៊ុន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនិពន្ធនាយក (កាសែតអេសអេសប៊ីធីវីញូស៍ SSBTVNews) មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិនៅក្រុងព្រះសីហនុ, ជនដៃដល់ ៦នាក់ ត្រូវចាប់ខ្លួនបានជាបន្ដបន្ទាប់

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង០០៖០០នាទី ឈានចូលថ្ងៃទី២១ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិ ពីជនរងគ្រោះឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្តាលឲ្យរងរបួស។ បន្ទាប់ពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត១គ្រឿង ម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ។ សម្ភារៈបាត់បង់រួមាន៖ ទូរស័ព្ទចំនួន២គ្រឿង, ប្រាក់ចំនួន ៧៥០ដុល្លារ និងកាតមួយចំនួន។ ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង បានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។ លុះនៅថ្ងៃទី០៩ […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ១២នាក់ពាក់ព័ន្ធបទល្មើសកាប់ប្លន់នៅខណ្ឌដង្កោ

ភ្នំពេញ៖ ​សមត្ថកិច្ចខណ្ឌដង្កោ បានបង្ហាញមុខជនសង្ស័យចំនួន១២នាក់ ស្រីម្នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សាក្នុង០២ករណីផ្សេងៗគ្នា។ ដោយអនុវត្តតាមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ក្នុងនោះករណីទី១កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១និង៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ស្រីម្នាក់ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ)។ ក្នុងករណីទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទីសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ដោយការប្រើអំពើហិង្សា (ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជាមួយគ្នានោះសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន ស្លាកលេខម៉ូតូចំនួន០៣ កាំបិតប៉័ងតោចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រចំនួន០១ដើម,ទូរស័ព្ទដៃចំនួន០៣គ្រឿង ម៉ូតូចំនួន០៧គ្រឿង ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្លន់ម៉ូតូនៅខណ្ឌមានជ័យចំនួន០២ករណីថែមទៀត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕

ព័ត៌មានសន្តិសុខសង្គម

លោកយាយ ជាម ម៉េត រស់នៅក្នុងភាពឯកកោរបងប្អូនបានស្លាប់ចោលអស់ មានព្រះជន្មជិត៨០ឆ្នាំសុំការអន្តរាគមន៍ពីសម្ដេចមហាបវរធិបតី ហ៊ុនម៉ា ណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ រស់នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង

(ខេត្តព្រៃវេង) យោងប្រកាសលេខ..០៤០..ប្រក..ពម ក្រសួងព័ត៌មាន ថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោកយាយបានរងភាពអយុត្តិធម៌ដោយក្មួយស្រីឈ្មោះ ទីវ សុខា និងប្ដីឈ្មោះ វន់ ខេមរ៉ាវុធ មុខរបរជាមន្ត្រីសុខាភិបាលពេទ្យ ប្រើចរិតពាលខ្វះសិលធម៏ សម្ដីអត់សិលធម៏ ផ្ទុយពីច្បាប់លក្ខន្តិកៈមន្ត្រីរាជការប្រើអំណាចអាងលើលុយកាក់និងចំណេះដឹងហើយស្វះស្វែងរត់ការចង់លេបត្របាក់យកដីរបស់ម្ដាយមីងដែលខ្លួនគ្រាន់តែជាបញ្ញើក្អែកចុងក្រោយចង់សម្លាប់ដើមឈើនោះចោលទាំងរស់ ធ្វើអោយអ្នកផងលាន់មាត់ស្ដីបន្ទោសស្ទើរគ្រប់គ្នា   រឿងរ៉ាវរ៉ាំរ៉ៃវែងអន្លាយកើតការប្ដឹងផ្ដល់ដោយសារតែម្ដាយមីងមានក្ដីអាណិតអាសូរដល់ក្មួយប្រុសស្រី មកសុំស្នាក់អាស្រ័យតាំងពីឆ្នាំ២០១០ ចុងក្រោយក្មួយមានចិត្តចង់បានដីផ្ទះរបស់ម្ដាយមីងរបស់ខ្លួនដោយឃើញអត្តចរិតពាលរបស់ក្មួយប្រសារដែលតែងតែជេរប្រទេចម៉ាក់ងាយ ចាក់បាសបំប៉ោងសំឡេងធ្វើឲ្យលោកយាយទ្រាំនិងអំពើអសីលធម៌ ហើយបានលួចឃុបឃិតគ្នាជាមួយអតិតះមេភូមិ ឈ្មោះ ជិត ចក់ និងអតិតះមេឃុំឈ្មោះថឹង សំនៀង ដើម្បីកសាង សំណុំឯកសារដោយគ្មានស្នាមមេដៃលោកយាយទាំងដែលលោកយាយជាម្ដាយមីងម្ចាស់ដីពុំបានផ្ដិតមេដៃអោយនោះឡើយទើបលោកយាយសម្រេចចិត្តរត់រកផ្លូវច្បាប់និងដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តព្រៃវែងហើយបានស្នើរសុំ ដីកាសម្រេចរក្សាការពារលេខ ៦១៩ ដស ចេញដោយសាលាដំបូងខេត្តព្រៃវែង ដែលមានលោក ចៅក្រម ស សំណាង ចុះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដែលបានសម្រេចហេតុដូច្នេះ ហាមឃាត់សហកូនបំណុល ឈ្មោះវន់ ខេមរ៉ាវុធ និងប្រពន្ធឈ្មោះ ទីវ សុខា […]

ព័ត៌មានសន្តិសុខសង្គម

ក្មេងទំនើង ៣នាក់ ខំប្ដូរឈ្មោះក្រុម នៅតែគេចមិនផុតពីចំណាត់ការអាវុធហត្ថរាជធានីភ្នំពេញ

ក្មេង​ទំនើង ៣នាក់ ធ្លាប់​ជា​សមាជិក​ក្រុម Team 98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់​ពេក បាន​បំបែក​ក្រុម និង​ប្ដូរ​ឈ្មោះ​មក​ជា Team មុខ​ព្រលាន​វិញ ក៏​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន និង​យក​មក​អប់រំ​តាម​វិធានការ​រដ្ឋបាល ។ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ ក្នុង​ដើមខែ​ធ្នូ ឆ្នាំ២០២៤ នេះ ដោយ​មាន​បទបញ្ជា​ម៉ឺងម៉ាត់​របស់ ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​អាវុធហត្ថ​តាម​បណ្ដា​មូលដ្ឋាន​ខណ្ឌ​ទាំង១៤ បាន​បន្ត​ចុះ​បង្ក្រាប និង​ទប់ស្កាត់​ក្រុម​ក្មេង​ទំនើង នៅ​តាម​គោលដៅ​សំខាន់ៗ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម និង​បាន​ចាត់​វិធានការ​អប់រំ​លើ​ក្មេង​ទំនើង​សរុប ៨៧នាក់ ដែល​បាន​ប្រមូលផ្ដុំ​គ្នា​កណ្ដាល​អធ្រាត្រ​មិន​ចូល​ផ្ទះ ផឹក​ស្រា ជក់​វែប នៅ​ទី​សាធារណៈ​យ៉ាង​អនាធិបតេយ្យ ។ អាវុធហត្ថ​ បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​នោះ មាន​ក្មេង​ទំនើង ៣នាក់ ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ក្មេង​ទំនើង Team 98 តែ​ដោយ​សមត្ថកិច្ច​តាម​ចាប់ Team 98 ពេក ក៏បាន​បំបែក​ក្រុម […]

ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ រស់នៅក្នុងអាណាចក្រសង្កាត់អូរស្មាច់ ក្រុងសំរោង សព្វថ្ងៃមានការភ័យខ្លាចខ្លាំងណាស់ពីសកម្មភាព នៃការប្រព្រឹត្តបទល្មើសគ្រប់ប្រភេទរបស់ពួកជនជាតិចិនមួយចំនួន

ខេត្តឧត្តរមានជ័យ : ថ្មីៗនេះអ្នកសារព័ត៌មាន បានទទួលព័ត៌មាន ក៏ដូចជាសេចក្តីរាយការណ៍ជាច្រើន ពីប្រជាពលរដ្ឋរស់នៅក្នុងទឹកដី នៃជួរភ្នំដងរែក ខេត្តឧត្តរ មានជ័យ បានទូរស័ព្ទ និងប្រាប់តាមប្រព័ន្ធTelegram ថា : មួយរយ:ពេលចុងក្រោយ នៃចុងឆ្នាំ ២០២៤នេះ នៅក្នុងទឹកដី នៃអាណាចក្រខេត្តឧត្តរមានជ័យ ពិសេសគឺក្នុងដែនដីសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអាជីវករលក់ដូរក្នុងផ្សារ ទាំងអ្នករកទទួលទានផ្សេងៗ តាមផ្ទះជាលក្ខណ:គ្រួសារ និង អ្នកប្រកបរបររត់តាក់ស៊ី , រុឺម៉កកង់បី , រត់ម៉ូតូឌុប , ក៏ដូចជាប្រជាកសិករ បាននឹងកំពុង មានក្តីព្រួយបារម្ភ ភ័យខ្លាចជាខ្លាំង អំពីបញ្ហាសុវត្ថិភាព សន្តិសុខនៃ ការរស់នៅក្នុងមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានអំពីរឿងរ៉ាវដែលកើតឡើងផ្ទួនៗ ដូចជាករណី ជនជាតិចិនវ៉ៃកាប់ចាក់គ្នា និង ករណីជនជាតិចិនចាប់ជនជាតិ វៀតណាម , ករណីគ្រោះថ្នាក់ ចរាចរណ៍បង្កការភ័យខ្លាចខ្លាំងណាស់ដល់ប្រជាពលរដ្ឋខ្មែរនៅតំបន់អូរស្មាច់ ប្រភពបានបញ្ជាក់ថា : ជាក់ស្តែងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាយប់ កើតមានករណីជនជាតិចិនកាប់ចាក់គ្នា ហើយក្នុងថ្ងៃដដែលនៅវេលាម៉ោង០៣ […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបករណីលួច-ទទួលផលចោរកម្ម និងកែច្នៃអាវុធខុសច្បាប់

(មណ្ឌលគិរី) ៖ មុខសញ្ញាលួចយ៉ាងសកម្ម និងអ្នកទទួលផលចោរកម្ម រួមជាមួយអាវុធកែច្នៃជាច្រើន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បង្ក្រាបបានក្នុងប្រតិបត្តិការរយៈពេលពីរថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងនគរបាលខេត្ត​ នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានល្បាតនៅក្នុងមូលដ្ឋាន បានប្រទះឃើញមុខសញ្ញាលួចសកម្ម ដែលតែងតែធ្វើសកម្មភាពលួចម៉ូតូនៅចំណុចឃុំស្រែខ្ទុម និងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលមានឈ្មោះ ឃឿន ប៊ុនធឿន (ហៅត្រេន) ភ្លាមៗសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ។ ក្រោយសួរនាំរួច ជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចភូមិ/ឃុំខាងលើជាច្រើនលើកពិតប្រាកដមែន ហើយបានយកទៅលក់ឱ្យឈ្មោះ ហ៊ីម វីរ៉ា (ហៅម៉ាប់) មានអាសយដ្ឋានភូមិរហារ៍ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ចំនួន ៣ម៉ូតូ ។ លោកវរសេនីយ៍ឯក ចំរើន ភីរុណ […]