ព័ត៌មានសន្តិសុខសង្គម

ករណីឃាតកម្មវាយសម្លាប់ប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាប្តីចុង នៅស្រុកបាណន់ ខេត្តបាត់ដំបង

(បាត់ដំបង) ៖ បុរសជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះប្រតិបត្តិការឃាត់ខ្លួនភ្លាមៗក្រោយសង្ស័យថា បានធ្វើសកម្មភាពដោយយកដំបងឫស្សីវាយប្រហារទៅលើរាងកាយប្រពន្ធចុងរហូតស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីឃាតកម្មខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចផ្លូវវាលស្រែក្បែស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា ជនសង្ស័យ ឈ្មោះ ផល​ ភារម្យ ភេទប្រុស អាយុ​ ៤១ឆ្នាំ ជាមនុស្សញៀនស្រាជាប្រចាំ រស់នៅភូមិថ្មី​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង ដែលជនសង្ស័យខាងលើ បានធ្វើសកម្មភាពដោយយកជើងជាន់ករ និងដំបងឫស្សីវាយទៅលើប្រពន្ធចុង ឈ្មោះ ផៃ ទូច អាយុ ៣៨ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុព្រោះតែប្រចណ្ឌប្រពន្ធ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញអធិការស្រុកកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *