Month: January 2025

ប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងចែកបណ្ណសរសើរជូនមន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន៣៧នាក់

(រតនគិរី) ៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើកប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនលិខិតសរសើរ បណ្ណសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ៣៧នាក់។ ក្នុងនោះមានផ្លាស់ប្ដូរមុខតំណែងចំនួន ១៩នាក់, បំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ចំនួន២នាក់, បណ្ណសរសើរអគ្គបញ្ជាការចំនួន ០៧នាក់, លិខិតសរសើរអគ្គបញ្ជាការចំនួន ០៩នាក់។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមអំពីសំណាក់លោកមេបញ្ជាការរង…

យុវជនម្នាក់ ជិះម៉ូតូពេលយប់ធ្លាក់រណ្តៅការដ្ឋានសំណង់ស្ពាន បណ្តាលឱ្យស្លាប់

(កំពត) ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសពយុវជនម្នាក់ នៅក្នុងរណ្តៅការដ្ឋានសាងសង់ស្ពានមួយកន្លែង រួចប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះពិនិត្យរកមូលហេតុនៃការបាត់បង់ជីវិតដ៏គួរឱ្យរន្ធត់នោះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកដងទង់ បានឱ្យដឹងថា កាលពីព្រលឹមថ្ងៃទី៦ ខែមករា អ្នកដំណើរឆ្លងកាត់ភូមិក្រាំងអំពៅ ឃុំដំណាក់សុក្រំ បានប្រទះឃើញសពយុវជនម្នាក់ស្ថិតក្នុងរណ្តៅ ដែលគេជីកសាងសង់ស្ពានមួយកន្លែងបង្កការភ្ញាក់ផ្អើល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ។ តាមរយៈការធ្វើកោសលវិច័យរបស់មន្ត្រីជំនាញ ជនរងគ្រោះបានជិះម៉ូតូធ្លាក់ចូលរណ្តៅការដ្ឋានសំណង់ដោយខ្លួនឯង ពោលគឺ មិនពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កឡើងពីសំណាក់ជនណាម្នាក់ឡើយ ។…

ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៦៣លើក​ ឃាត់ខ្លួនបាន ២៨៩នាក់ ធៀបនឹងឆ្នាំមុនកើនឡើង ៥៥លើក

(ខេត្តក្រចេះ) ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោក ហន ប៉ូច​ បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ថាខេត្តក្រចេះ រយៈពេលមួយឆ្នាំក្នុងឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៦៣លើក កើនឡើង ៥៥លើក ស្មើនឹង ៥១% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើគឺមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ។ លោក បានបន្តឱ្យដឹងថា ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ ឃាត់ខ្លួនមនុស្សបានចំនួន ២៨៩នាក់…

សេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកអង្គរបូរី ខេត្តតាកែវ

ក្រុមព័ត៌មានបណ្តាញសង្គម នៃរដ្ឋបាលស្រុកអង្គរបូរី មានកិត្តិយសសូមប្រកាសព័ត៌មាន ប្រគេន ថ្វាយ និងជម្រាបជូន ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ ស្ថាប័ន អង្គភាព សាធារណជន មេត្តាជ្រាបថា៖ លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី ពុំដែលមានការប្រកាន់ខឹងឈ្លោះ រើសអើង ឬមានបំណងប្តឹងចំពោះមន្ត្រីព័ត៌មានខេត្ត ឬអ្នកសារព័ត៌មានរូបណានោះទេ ។ លោក រស់ ប៊ុនធឿន គឺជាបុគ្គលមានសក្តានុពលសព្វបែបយ៉ាង លើការដឹកនាំអង្គភាពដោយពុំដែលបានប្រព្រឹត្តអំពើឧបាយមុខ អសីលធម៌ ដូចការបង្ហោះ…

បង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើន, ជនសង្ស័យ ២នាក់ ត្រូវចាប់ខ្លួន

នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី ។ ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល​ពី​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់​ខ្លួន​ជនសង្ស័យ​ ចំនួន០២រូប រួមមាន៖ ទី១-ឈ្មោះ អ.ណ.រ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្ដកណ្ដាល និងទី២-ឈ្មោះ ផ.ស.ជ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅរាជធានីភ្នំពេញ ជាអ្នកណែនាំឱ្យជនរងគ្រោះចុះ​ឈ្មោះ និងធ្វើការទទួលប្រាក់-ផ្ទេរប្រាក់តាមបញ្ជារបស់មេក្លោង ដែលមិនស្គាល់អត្តសញ្ញាណ ហើយ​ខ្លួនក៏បានទទួលផលពីបទល្មើសនេះដែរ ។ បច្ចុប្បន្ន…

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង នៅស្រុកសំរោងទង ចាប់ខ្លួនមនុស្ស ១៨នាក់

(កំពង់ស្ពឺ) ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកល្បែងស៉ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយចាប់ខ្លួនមនុស្សប្រុសស្រី ចំនួន១៨នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយគោរពតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។ ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ…

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បណ្ដាលឱ្យមនុស្ស ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

(កំពង់ស្ពឺ) ៖​ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣៖៤៥នាទី​ លើកំណាត់ផ្លូវល្បឿនលឿន K39+200 ទិសដៅព្រះសីហនុ​ ទៅភ្នំពេញ​ ត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ​ បាត់ដំបង 2B-3816 អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់)…

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនចោរប្លន់ ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ក្រោយប្លន់ម៉ូតូ ១គ្រឿង នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖ ក្រុមចោរប្លន់មួយក្រុមចំនួន៤នាក់ ក្នុងចំណោមបក្ខពួកចំនួន ៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពប្លន់ម៉ូតូ ១គ្រឿងរបស់ជនរងគ្រោះ នៅវេលាម៉ោង៤ ទាបភ្លឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកបានទទួលព័ត៌មាន ពីឈ្មោះ អាន់ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ…

កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងដកហូតថ្នាំញៀនជិត ៥០កញ្ចប់ អាវុធកែច្នៃ និងសម្ភារមួយចំនួនទៀត

(ឧត្តរមានជ័យ)៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាមួយនឹងការដកបានហូតវត្ថុតាងថ្នាំញៀនជិត៥០កញ្ចប់តូចធំ អាវុធកែច្នៃ១ដើម និងសម្ភារ មួយចំនួនទៀត។ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ថា ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ និងការណែនាំពីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនគ្រឿងញៀន នៅថ្ងៃទី៣០ ខែធ្ន ឆ្នាំ២០២៤ កម្លាំងអធិការនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ ផន…

ករណីឆេះផ្ទះ ៦ខ្នង នៅស្រុកមុខកំពូល ខេត្តកណ្ដាល សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី

(កណ្តាល)៖ គ្រោះអគ្គភ័យបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល បានបណ្តាលឱ្យផ្ទះឈើ ប្រក់ក្បឿងចំនួន៤ខ្នង និងសម្ភារមួយចំនួនធំរងការ ឆាបឆេះអស់ទាំងស្រុង រីឯផ្ទះ២ខ្នងទៀតឆាបឆេះអស់មួយចំហៀង ដែលមូលហេតុដែលធ្វើឱ្យឆាបឆេះលឿន ដោយសារម្ចាស់ផ្ទះចំនួន៣ មិននៅផ្ទះ និងបានចាក់សោរចោល។ ប្រភពពីសមត្ថកិច្ចស្រុកមុខកំពូល បានឱ្យដឹងថា មកដល់ពេលនេះនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ តែសង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដោយនៅវេលាកើតហេតុខាងលើនៅសុខៗស្រាប់​តែគេ​ឃើញអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅឡើងចេញពីលំនៅដ្ឋានរបស់ឈ្មោះ ឈី ស៊ីម៉ន ភេទស្រី អាយុ ៥៩ឆ្នាំ មានបណ្តោយ ១៤ម៉ែត្រ ទទឹង៩ម៉ែត្រ…

You missed