ព័ត៌មានសន្តិសុខសង្គម

ករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវល្បឿនលឿន បណ្ដាលឱ្យមនុស្ស ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

(កំពង់ស្ពឺ) ៖​ នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣៖៤៥នាទី​
លើកំណាត់ផ្លូវល្បឿនលឿន K39+200 ទិសដៅព្រះសីហនុ​ ទៅភ្នំពេញ​
ត្រង់ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត ១គ្រឿង
ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ​ បាត់ដំបង 2B-3816
អ្នកបើកបរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ ៤០ឆ្នាំ (ស្លាប់) នៅភូមិពោធិ៍ខ្វិត
ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ និងមានអ្នករួមដំណើរជាមួយ
ចំនួន ២នាក់​ ទី១-ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់)​
និងទី២-ឈ្មោះ DING YUMEI ភេទស្រី ជនជាតិចិន (របួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់ ។

យោងតាមតាំមេរ៉ាសុវត្ថិភាពទិន្នន័យដោយផ្លូវល្បឿនលឿន រថយន្តបើកបរពីទិសខាងលិច
មកពីខេត្តព្រះសីហនុ ឆ្ពោះទៅទិសខាងកើត រាជធានីភ្នំពេញ ។ លុះមកដល់ចំណុចខាងលើ
បានបុកពីក្រោយរថយន្ដដឹកទំនិញ ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស
ពាក់ផ្លាកលេខ​ ភ្នំពេញ 3D-7588 មិនស្គាល់អត្តសញ្ញាណ អ្នកបើកបរ (ក្រោយហេតុការណ៍
បានចុះរត់គេចខ្លួន) កំពុងបើកបរស្របទិសគ្នា ។

បន្ទាប់មកនគរបាលប្រចាំការផ្លូវល្បឿនលឿន​ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាន
នគរបាលស្រុកសំរោងទង ធ្វើការវាស់វែងអន្ដរាគមន៍ជួយសង្រ្គោះ​ និងបញ្ជូនជនរងគ្រោះ
ទៅមន្ទីរពេទ្យ ។ រីឯសព បានតម្កល់ទុកនៅមន្ទីរពេទ្យបង្អែក​ ខេត្តកំពង់ស្ពឺ រង់ចាំក្រុមគ្រួសារមកទទួលយក។

បច្ចុប្បន្ន​ នគរបាលបានធ្វើការស្ទួចយករថយន្ដបង្កគ្រោះថ្នាក់ទាំង ២គ្រឿង
ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង នៃអធិការដ្ឋាននគរបាល
ស្រុកសំរោងទង ដើម្បីចំណាត់ការនីតិវិធីច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *